សហព័ន្ធកីឡាទោចក្រយាន បើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិត១
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

សហព័ន្ធកីឡាទោចក្រយាន បើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិត១

បានផុស

នៅ

សហព័ន្ធកីឡាទោចក្រយាននៅព្រឹកថ្ងៃទី ២២ វិច្ឆិកានេះ បានវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាទោចក្រយាន កម្រិត១រយៈពេល៥ថ្ងៃ ដោយចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វគ្គ​នេះ​បើក​ឡើង​ដើម្បី​សម្រួច​គោលដៅ​អភិវឌ្ឍន៍​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​ជាពិសេស​ គឺ​គោលដៅ​ដ៏​ធំ​ចម្បង​នៃ​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។

​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​លោក ​នូ​ ចំរើន ​បានចាត់ទុក​ថាវ​គ្គ​នេះ​ គឺ​ជា​វគ្គ​ដ៏​សំខាន់​មួយ​ដើម្បី​ជួយ​ពង្រឹង​ដល់​គុណភាព ​ចំណេះដឹង​របស់​គ្រូបង្វឹក​កីឡា​ទោចក្រយាន​កម្ពុជា​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។ ​នេះ​ជាវ​គ្គ​ដែល​សិក្សា​តាមរបៀប​បច្ចេកទេស​អន្តរជាតិ​របស់​សហព័ន្ធ​កីឡា​ទោចក្រយាន​អន្តរជាតិ (UCI) ដោយ​ផ្តោត​សំខាន់​លើ​មេរៀន​គន្លឹះ​សំខាន់ៗ​ចំនួន​១០​មេរៀន ក្នុងនោះ​ក៏​គ្រូឧទ្ទេស​ប្រចាំ​វគ្គ​នឹង​ចែករំលែក​អំពី​សារធាតុ​ហាមឃាត់​ក្នុង​វិស័យ​កីឡា (​ដូ​ពីង ឬ​ដូ​ប៉ា​) ដូចជា​គ្រឿង​ស្រវឹង សារធាតុ​ប៉ូវ​កម្លាំង ឬ​សារធាតុ​ញៀន​ជាដើម​។

​នេះ​ជា​វគ្គ​មូលដ្ឋាន​ដ៏​សំខាន់​មួយ​ ដែល​សហព័ន្ធ​ស្នើ​ឲ្យ​សិក្ខាកាម​ជា​គ្រូបង្វឹក​ទាំងអស់​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ក្រេប​យកចំណេះ​វិជ្ជា ពី​គ្រូឧទ្ទេស​ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ឆ្លងទៅ​ចូលរួម​វគ្គ​សិក្សា​កម្រិត​២ ដែល​គ្រោង​នឹងធ្វើ​ឡើង​នា​ពាក់កណ្តាល​ឆ្នាំ​២០២២ និង​កម្រិត​៣​បន្ត នា​ចុងឆ្នាំ​២០២២​។ សម្រាប់​វគ្គ​សិក្សា​កម្រិត​អន្តរជាតិ​កម្រិត​៣ សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា បានស្នើ​សុំ UCI បញ្ជូន​សិក្ខាកាម​ទៅ​សិក្សា​រយៈពេល​៣​ខែ នៅ​ប្រទេស​ស្វី​ស តែម្តង​។ សម្រាប់​ការឡើង​កម្រិតសិក្សា​នេះ មិន​សំខាន់​លើ​ចំនួន​ប៉ុន្មាន​នាក់​នោះទេ ប៉ុន្តែ​សំខាន់ សិក្ខាកាម​ជា​គ្រូបង្វឹក​ទាំងអស់ ត្រូវ​ប្រឡង​ជាប់​តាម​កម្រិត​នីមួយៗ ដែល​ទទួលស្គាល់​ពី UCI​។ លោក​អគ្គលេខាធិការ ក៏បាន​លើកទឹកចិត្ត​ដល់​គ្រូបង្វឹក​ទាំងអស់ ឲ្យ​ប្រឹងប្រែង ដើម្បី​គោលដៅ​ការទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​ ៣២ ​ឆ្នាំ​ ២០២៣​ ឲ្យ​ទទួលបាន​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​ជា​លើកដំបូង​របស់​កម្ពុជា​ហើយ​ទាំងអស់នេះ ​ក៏​ជា​ដំណើរការ​អភិវឌ្ឍ​វិស័យ​កីឡា​ទោចក្រយាន​កម្ពុជា​។

​កម្ពុជា​ ទើប​ទទួលបាន​សិទ្ធិ​ជា​ផ្លូវការ​ពី​មហាសន្និបាត​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​ ២០២១ នៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម ក្នុងការ​រៀបចំ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​យុវជន​អាស៊ី (ASIAN Youth Games) នា​ឆ្នាំ​២០២៩ ខាងមុខ ដោយ​នឹង​ប្រើប្រាស់​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​ ខណៈ​ប្រភេទ​កីឡា​ទោចក្រយាន​កម្ពុជា​ក៏​ត្រៀមខ្លួន​ ចូលរួម​រៀបចំ​និង​ការប្រកួត​កីឡា​ទោចក្រយាន​ក្នុង​ព្រឹត្តិការណ៍​យុវជន​អាស៊ី​នេះ​ទៀតផង​៕​

អត្ថបទ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទី មុន

តំណាង UN នៅ​កម្ពុជា ចង់​ឲ្យ​មាន​ច្បាប់​ទទួលស្គាល់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា

ព័ត៌មានជាតិ៥៧ នាទី មុន

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា Ronaldo នឹងមកកម្ពុជា ជាមិនខាន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន HEINEKEN CAMBODIA ឈ្នះ​ពានរង្វាន់​ផ្នែក​បរិស្ថាន​ពី​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EUROCHAM)

ព័ត៌មានជាតិ២ ម៉ោង មុន

បងស្រី​បង្កើត​សម្ដេច​ក្រឡា ហោម ស ខេង ទទួលមរណភាព ក្នុង​​ជន្មាយុ​៧៤​ឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រទេស​សមាជិក MRC ប្តេជ្ញា​ចិត្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​ឲ្យ​បាន​កាន់តែ​រឹងមាំ​និង​គាំទ្រ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ទន្លេមេគង្គ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services