កីឡា
កុក បុរីស ចង់ជាប់ជម្រើសជាតិកម្ពុជាឡើងវិញ ក្រោយធ្វើបានល្អនៅលីគម៉ាឡេស៊ី
កីឡាករកូនកាត់ខ្មែរបារាំង កុក បុរីស ដែលបច្ចុប្បន្នកំពុងលេងឱ្យក្លិប Sarawak United នៃលីគកំពូលម៉ាឡេស៊ី ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិបភ្នំពេញក្រោន បានបង្ហើបថាចង់ជាប់ជម្រើសជាតិកម្ពុជាសារជាថ្មី បន្ទាប់ពីធ្លាប់បដិសេធមិនចូលរួមជាមួយក្រុមជម្រើសជាតិ កាលពីប៉ុន្មានឆ្នាំមុន។
បុរីស កំពុងតែធ្វើបានយ៉ាងល្អនៅលីគកំពូលម៉ាឡេស៊ី ដោយគិតមកទល់ពេលនេះរូបគេបានរកគ្រាប់បាល់បាន ៣គ្រាប់ហើយ ឱ្យក្រុមដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Sarawak ក្នុងការបង្ហាញខ្លួនចំនួន ៥លើកទាំងលីគ (Malaysian Super league) និងខាប់ (Malaysia FA Cup)។

ជាមួយនឹងលទ្ធផលល្អ បូករួមជាមួយនឹងការពេញចិត្តការដឹកនាំរបស់ក្រុមការងារ លោក Keisuke Honda ខ្សែការពារ និងអាចលេងបម្រើការពាររូបនេះ បានដាក់ក្ដីរំពឹងចង់ជាប់ជម្រើសជាតិឡើងវិញ ដើម្បីជួយដល់កីឡាករជំនាន់ក្រោយ។

កុក បុរីស បាននិយាយយ៉ាងដូច្នេះថា «តាំងពី ៣ឆ្នាំ នៃការត្រឡប់មកពីប្រទេសបារាំងវិញក្រោយសម្រាក ២ឆ្នាំ ខ្ញុំបង្ហាញបំណងចង់លេងឲ្យជម្រើសជាតិកម្ពុជាម្ដងទៀត ដើម្បីជួយកីឡាករយុវជនជំនាន់ថ្មី។ ជំនាន់ថ្មីនេះមានសក្ដានុពលយ៉ាងសម្បើមក្នុងការលើកប្រទេសកម្ពុជាទៅកម្រិតខ្ពស់ជាងដែលខ្លួនធ្លាប់ដឹង។ ខ្ញុំចង់បញ្ជាក់ជាផ្លូវការថាចង់លេងឲ្យក្រុមជម្រើសជាតិកម្ពុជា។»
កីឡាករកូនកាត់រូបនេះសង្កត់ធ្ងន់ថា ការសម្រេចចិត្តចាកចេញពីកន្លែងមួយដែលខ្លួនគិតថាស្រួល ហើយមកលេងនៅប្រទេសម៉ាឡេស៊ី ដែលជាលីគមានការប្រកួតប្រជែងខ្លាំង ហើយពិបាកណាស់ក្នុងការប្រជែងកៅអី ១១នាក់ វាគឺដើម្បីកែលម្អខ្លួន និងទទួលបានកម្រិតមួយផ្សេងទៀត ដែលនឹងអនុញ្ញាតឱ្យរូបគេជួយកម្ពុជា បន្ថែមទៀត។
កុក បុរីស ធ្លាប់ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ លើកចុងក្រោយកាលពីឆ្នាំ២០១៧ ក្រោមការដឹកនាំរបស់ លោក Leonarod Vitorino ប៉ុន្តែរូបគេបានបដិសេធដោយសារបញ្ហាផ្ទាល់ខ្លួន ដ្បិតកន្លងមកគេក៏ធ្លាប់បដិសេធផងដែរ កាលពីឆ្នាំ២០១៦ ក្រោមការដឹកនាំរបស់ លោក Lee Tae-hoon ដោយសារហេតុផលដូចគ្នា។
បុរីស បាននិយាយបន្ថែមថា «ឥឡូវនេះខ្ញុំយល់ថាមានមនុស្សជាច្រើនដែលនៅតែអន់ចិត្តចំពោះការសម្រេចចិត្តរបស់ខ្ញុំនាពេលកន្លងមកក្នុងការដកខ្លួនពីក្រុមជម្រើសជាតិ។ ជាថ្មីម្ដងទៀត នេះគឺសម្រាប់ហេតុផលផ្ទាល់ខ្លួន និងសីលធម៌។ ខ្ញុំមិនស្ដាយការជ្រើសរើសរបស់ខ្ញុំទេ ព្រោះក្នុងជីវិតអ្នកមិនគួរស្ដាយក្រោយ និងជឿជាក់ លើការជឿជាក់របស់អ្នកឡើយ។ ខ្ញុំគ្រាន់តែចង់និយាយពាក្យសុំទោសរបស់ខ្ញុំចំពោះអ្នកគាំទ្រ ដែលអាចនឹងខកចិត្តចំពោះការសម្រេចចិត្តរបស់ខ្ញុំនៅពេលនោះ។ តាំងពីខ្ញុំដឹងថាខ្ញុំអាចជឿលើគ្រូបង្វឹក Honda និងទស្សនបាល់ទាត់របស់គាត់។ ខ្ញុំជឿលើវារួចហើយជាមួយ លោក Felix Dalmas។»
បញ្ជាក់ថា កីឡាករខ្មែរបារាំងរូបនេះ ធ្លាប់ជាប់ជម្រើសជាតិកម្ពុជា កាលពីឆ្នាំ២០១៥ ហើយបង្ហាញខ្លួនបាន ២ប្រកួតផងដែរ។ ករណីប្រសិនជាគេនៅតែរក្សាទម្រង់លេងបានល្អ នៅម៉ាឡេស៊ី នោះឱកាសនៃការកោះចូលក្រុមជម្រើសជាតិ អាចនឹងទៅរួចក្នុងអំឡុងការប្រកួតជម្រុះជើងឯកទ្វីបអាស៊ី (AFC Asian Cup) ជុំទី៣ នៅប្រទេសឥណ្ឌា នៅខែមិថុនា ឆ្នាំ២០២២ នេះ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


