កីឡា
កម្ពុជា ជាប្រទេសទី ៦ នៅអាស៊ាន ដែលពាន World Cup ត្រូវបានយកមកបង្ហាញ
កម្ពុជា នឹងត្រៀមការដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក “FIFA World Cup Trophy Tour” នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខ ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល។ ពិធីទទួលស្វាគមន៍ និងលើកពានរង្វាន់ពិភពលោកនេះ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ កម្ពុជា ស្ថិតក្នុងចំណោមប្រទេសចំនួន៥១ ដែលមានឱកាសនាំយកពាន World Cup ពិតប្រាកដ មកបង្ហាញប្រជាជនកម្ពុជា ជាពិសេសអ្នកស្នេហាវិស័យបាល់ទាត់។ ដំណើរទេសចរណ៍ពានរង្វាន់ FIFA World Cup™ នេះនឹងឈប់ក្នុងប្រទេសចំនួន ៥១ បូករួមជាមួយប្រទេសទាំង៣២ ដែលត្រូវចូលរួមប្រកួត FIFA World Cup 2022 ខាងមុខផងដែរ ដែលនាំឱ្យ FIFA កាន់តែខិតជិតដល់គោលដៅនៃការយកពានផ្លូវការទៅដាក់បង្ហាញនៅប្រទេសជាសមាជិកទាំង២១១ របស់ FIFA នៅមុនឆ្នាំ២០២៣។
នេះគឺជាលើកដំបូងចំពោះការមកដល់កម្ពុជា ហើយតាមគម្រោងក្បួនដង្ហែពានរង្វាន់នឹងចាប់ផ្ដើមពីព្រលានយន្ដហោះអន្តរជាតិភ្នំពេញ មកកាន់វិមានសន្តិភាព និងមានអញ្ជើញទទួលស្វាគមន៍ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី។ លើសពីនេះទៅទៀត គឺនឹងមានការស្វាគមន៍ឱ្យចូលទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោង ១រសៀល ដល់ម៉ោង ១០យប់ ផងដែរ។
នៅអាស៊ីអាគ្នេយ៍ ពានរង្វាន់បាល់ទាត់ពិភពលោក ធ្លាប់ធ្វើដំណើរមកកាន់ប្រទេសមីយ៉ាន់ម៉ា, ថៃ, វៀតណាម, ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


