កីឡា
ថ្ងៃស្អែកនេះ លោក ស សុខា នឹងអញ្ជើញប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលដល់ជ័យលាភីមេដាយកីឡា៣ ប្រភេទ
ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការ តំណាងលោកបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃ ទី ២៣ ខែធ្នូ ឆ្នាំ២០២០ស្អែកនេះ នឹងអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់ប្រាក់រង្វាន់ជ័យលាភីរបស់រាជរដ្ឋាភិបាល ដល់ម្ចាស់មេដាយអន្តរជាតិកីឡា៣ប្រភេទ រួម មានកីឡាប៉េតង់ វ៉ូវីណាម និងតុងហ្គីលម៉ូដូ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ នេះបើតាមលិខិតអញ្ជើញដែលចុះហត្ថលេខា ដោយលោកហាន ឌីវីន ប្រធាននាយកដ្ឋានរដ្ឋបាលក្រសួងអប់រំយុវជននិងកីឡា។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ការប្រ កួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ីលើកទី៣ឆ្នាំ២០១៩ “The 3rd Asian Pat anque Cham pionships 2019 Hanoi នៅប្រទេសវៀតណាមនោះ ក្រុម កីឡាករ-កីឡាការិនីកម្ពុជាដណ្តើមមេដាយ មាស៤គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១ គ្រឿង។

ចំណែកប្រភេទកីឡាតុងហ្គីលម៉ូដូទទួលបានមេដាយសំរិទ្ធ៣ នៃព្រឹត្តិការណ៍ការប្រ កួតកីឡាតុងហ្គីលម៉ូដូកម្រិតពិភពលោកនៅប្រទេសកូរ៉េខាងត្បូង។
ចំពោះកីឡាវ៉ូវីណាម កម្ពុជាដណ្តើមមេដា យ៣១គ្រឿងនៃព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៦ “The 6th WVVF World Vovinam Championships 2019” ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនោះ ទទួលមេដាយមាស៩ គ្រឿង មេដាយប្រាក់១០គ្រឿង និងមេដាយសំរិទ្ធ ១២គ្រឿង៕
ដោយ ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


