កីឡា
ប៉ះដៃគូទាំងនេះ ក្រុមបាល់បោះនារីពិការកម្ពុជាសង្ឃឹមឈ្នះមេដាយខ្ពស់
ក្រុមបាល់បោះអង្គុយរទេះនារីពិការកម្ពុជាសង្ឃឹមខ្ពស់ក្នុងការទទួលបានមេដាយពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ ដែលនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី៣០ ខែកក្កដា នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។

លោក ម៉ៅ សុខជា គ្រូបង្វឹកក្រុមបាល់បោះអង្គុយរទេះពិការកម្ពុជាទាំងផ្នែកបុរស និងនារី បានឲ្យដឹងថា ប្រភេទកីឡាបាល់បោះអង្គុយរទេះនារីទើបតែត្រូវបានដាក់ឲ្យប្រកួតដណ្តើមមេដាយជាលើកដំបូងក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។ ការដាក់ឲ្យប្រកួតលើកដំបូងនេះ មានប្រទេស៤បានបញ្ជូនក្រុមបាល់បោះអង្គុយរទេះនារីចូលរួមការប្រកួតគឺ កម្ពុជា ថៃ ឡាវ និងហ្វីលីពីន។
គ្រូបង្វឹករូបនេះបានរៀបរាប់ថា ការប្រកួតជុំដំបូងត្រូវធ្វើឡើងដោយវិលជុំសន្សំពិន្ទុ ដូច្នេះប្រទេសទាំង៤នឹងត្រូវប៉ះគ្នាទាំងអស់។ វគ្គវិលជុំសន្សំពិន្ទុនេះ ក្រុមបាល់បោះអង្គុយរទេះនារីកម្ពុជាប្រកួតទី១ជួបឡាវ ប្រកួតទី២ជួបថៃ និងចុងក្រោយប្រកួតជាមួយហ្វីលីពីន។ បន្ទាប់មក ក្រុមលេខ១ប្រកួតជាមួយក្រុមលេខ២ដើម្បីដណ្តើមមេដាយមាស និងប្រាក់ ខណៈក្រុមលេខ៣ប្រកួតជាមួយក្រុមលេខ៤ដើម្បីដណ្តើមមេដាយសំរឹទ្ធ។

លោក សុខជា បានបញ្ជាក់ថា ៖«តាមបទពិសោធកន្លងមក យើងរំពឹងថា នឹងអាចទទួលបានជោគជ័យច្រើន។ គូប្រកួតដែលយើងគិតថា ជាឧបសគ្គធំជាងគេគឺក្រុមនារីថៃ។ ប្រសិនបើយើងអាចទទួលបានជ័យជម្នះលើក្រុមនារីថៃ យើងអាចទទួលបានមេដាយមាស»។
ក្រុមបាល់បោះអង្គុយនារីកម្ពុជានឹងប្រកួត២វិញ្ញាសាគឺ វិញ្ញាសា៣នាក់ទល់៣នាក់ និងវិញ្ញាសា៥នាក់ទល់៥នាក់។ ការប្រកួតប្រភេទកីឡាបាល់បោះអង្គុយរទេះពិការនេះនឹងចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ទើបចប់៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


