កីឡា
គណៈកម្មការប្រតិបត្តិអាស៊ានប៉ារ៉ាហ្គេមលើកទី១១អបអរសាទរកម្ពុជាទទួលធ្វើម្ចាស់ផ្ទះលើកទី១២
កិច្ចប្រជុំគណៈកម្មការប្រតិបត្តិសហព័ន្ធកីឡាជនពិការអាស៊ាន (APSF) បានធ្វើការអបអរសាទរដល់ប្រទេសកម្ពុជាដែលទទួលរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំគណៈកម្មការប្រតិបត្តិសហព័ន្ធកីឡាជនពិការអាស៊ាន (APSF) ស្តីពីដំណើរការរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ តាំងពីម៉ោង៩ព្រឹករហូតដល់ជិតម៉ោង៣រសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារ Swiss BelHotel ក្នុងទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។
ឯកឧត្តម យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានឲ្យដឹងថា ៖«ក្នុងនោះក៏មានការធ្វើបទបង្ហាញពីការរៀបចំអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។ ប្រតិភូមានការអបអរសាទរ និងត្រេកអរយ៉ាងខ្លាំងនូវការរៀបចំដ៏ល្អប្រពៃសម្រាប់អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ»។

ឯកឧត្តមបន្តថា ៖«ជាពិសេសឆ្លើយតបទៅនឹងលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរវាង APSF និងគណៈកម្មាធិការជាតិរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ របស់កម្ពុជា ដែលបានរៀបចំយ៉ាងរលូនក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ អីចឹងអង្គប្រជុំសូមចូលរួមគាំទ្រ និងអបអរសាទរនូវការត្រៀមលក្ខណៈដ៏អស្ចារ្យ មានសារសំខាន់ និងយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា»។
តាមការគ្រោងទុក កម្ពុជានឹងទទួលរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា នៅរាជធានីភ្នំពេញ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន