Connect with us

កីឡា

សម្តេច​ពិជ័យ​ ទៀ បាញ់ ផ្តល់​​ប្រាក់​​ជិត​​៤​​ពាន់​​លាន​រៀល​​ដល់​​ជយលាភី​​ស៊ីហ្គេម​​លើក​​ទី​៣១

បានផុស

នៅ

ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ធ្នូ​នេះ នៅ​ក្រសួង​ការពារ​ជាតិ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​ជយលាភី​មេដាយ និង​គ្រូ​បង្វឹក គ្រូ​ជំនួយ​ពី​ការ​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជយលាភី​ជា​ម្ចាស់​​ម្ចាស់​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ ​​មាន​ចំនួន​៩៣​នាក់ ព្រម​ទាំង​​គ្រូ​បង្វឹក និង​គ្រូ​ជំនួយ ​៤២​នាក់​​​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ពីរាជ​​រដ្ឋាភិបាល។ តាម​អនុក្រឹត្យ​រាជ​រដ្ឋាភិបាល មេដាយ​មាស១​គ្រឿង (១វិញ្ញាសា) ទទួល​បាន ​៤០លានរៀល​, មេដាយ​ប្រាក់​១​គ្រឿង​​ទទួល​បាន ​៣០​លានរៀល​ និង​មេដាយ​សំរឹទ្ធ១​គ្រឿង ទទួល​បាន ​១៦លានរៀល​។

សរុប​ម្ចាស់​មេដាយ​មាស ប្រាក់ សំរឹទ្ធ និង​គ្រូ​បង្វឹក​ ​គ្រូជំនួយ​ពី​ស៊ីហ្គេម លើក​ទី​៣១ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​​ថវិកា​ប្រមាណ​ជិត​៤០០០​លានរៀល។  សូម​បញ្ជាក់​ថា គ្រូបង្វឹកទទួលបានប្រាក់រង្វាន់ ១០០% ស្មើនឹងកម្រិតមេដាយខ្ពស់ជាងគេ។ គ្រូជំនួយ​ទទួលបាន ៧០%នៃមេដាយដែល​អត្តពលិក​របស់ខ្លួនដណ្តើមបាន។

ក្រុម​កីឡាឃីក​បុក​ស៊ីង​កម្ពុជា

កម្ពុជា​ដណ្តើម​បាន​មេដាយ​​ពី​កីឡា​ស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​២០២២ នៅ​ទី​ក្រុងហាណូយ ប្រទេស​វៀតណាម លើ១៥ប្រភេទកីឡា ក្នុង​នោះ​មាស​៩​គ្រឿង ប្រាក់​១៣គ្រឿង​ និងសំរឹទ្ធ៤១គ្រឿង។

  • ១-កីឡាវ៉ូវីណាម ឈ្នះមេដាយមាស ៣ ប្រាក់ ២ និងសំរឹទ្ធ ៩ សរុប ១៤គ្រឿង។
  • ២-កីឡាប៉ូល និងប៉េតង់ ឈ្នះមេដាយមាស ២ ប្រាក់ ២ និងសំរឹទ្ធ ៣ សរុប ៧គ្រឿង។
  • ៣-កីឡាឃីកបុកស៊ីង ឈ្នះមេដាយមាស ១ ប្រាក់ ៣ និងសំរឹទ្ធ ១ សរុប ៥គ្រឿង។
  • ៤-កីឡាចំបាប់ ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ៦ សរុប ៦គ្រឿង។
  • ៥-កីឡាប្រដាល់គុនខ្មែរ ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ៦ សរុប ៧គ្រឿង។
  • ៦-កីឡាតេក្វាន់ដូ WT ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ៣ សរុប ៥គ្រឿង។
  • ៧-កីឡាកាយសម្ព័ន្ធ ឈ្នះមេដាយប្រាក់ ៣ និងសំរឹទ្ធ ១ សរុប ៤គ្រឿង។
  • ៨-កីឡាប្រដាល់សកល ឈ្នះមេដាយប្រាក់ ១ និងសំរឹទ្ធ ៣ សរុប ៤គ្រឿង។
  • ៩-កីឡាការ៉ាតេ ឈ្នះមេដាយសំរឹទ្ធ ៣គ្រឿង។
  • ១០-កីឡាវូស៊ូ ឈ្នះមេដាយសំរឹទ្ធ ៣គ្រឿង។
  • ១១-កីឡាបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង។
  • ១២- កីឡាយូដូ ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង។
  • ១៣-កីឡាហែលទឹក ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង។
  • ១៤-កីឡាជឺជីតស៊ូ ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង។
  • ១៥-កីឡាទូករ៉ូអ៊ីង ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង។

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម