Connect with us

កីឡា

លោក សរ សិទ្ធិចាត់ទុកវគ្គបណ្តាលមន្ត្រីបច្ចេកទេស និងអាជ្ញាកណ្តាលថ្នាក់ជាតិ ជាការបោះជំហានថ្មីមួយ របស់សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា

បានផុស

នៅ

ក្រោមថវិការប្រចាំឆ្នាំរបស់ក្រសួងអប់រំយុវជននិងកីឡា វគ្គបណ្តុះបណ្តាល មន្ត្រីបច្ចេកទេស និងអាជ្ញាកណ្តាលថ្នាក់ជាតិ ឆ្នាំ២០២៣នៃកីឡាសូហ្វតេនីស្ន ដែលបានដំណើរការរយៈពេល០៥ថ្ងៃបានបញ្ចប់ដោយជោគជ័យ ខណៈលទ្ធិផលល្អទទួលបាន៧០ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឧត្តមសេនីយ៍ទោ យិត ភីរ: អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ បានបិទបញ្ចប់ដោយ​ជោគជ័យទៅបាន ពិតជាពុំអាចខ្វះបានឡើយ នូវការយកចិត្តទុកដាក់ និងការអនុញ្ញាតជាគោលកាណ៍ពី ឯកឧត្តមប្រធានសហព័ន្ធ និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់ថវិកាគាំទ្រ ធ្វើឱ្យវគ្គនេះ ដំណើរការបានយ៉ាងល្អប្រសើរ និងទទួលបានលទ្ធផលគួរជាទីមោទនៈ។

លោកអគ្គលេខាធិការ បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមោះមុតថានឹងបន្តខិតខំប្រឹងប្រែង ផលិត និងបណ្តុះបណ្តាល ធនធានឱ្យបានកាន់តែល្អប្រសើរ ដើម្បីអភិវឌ្ឍវិស័យកីឡាមួយនេះ ឱ្យទទួលបានគុណភាពតាមស្តង់ដារ ក្នុងដំណើរឆ្ពោះ ទៅរៀបចំការប្រកួត ទាំងលក្ខណៈជាតិ និងអន្តរជាតិ ជាពិសេសត្រៀមចូលរួមក្នុងព្រឹត្តិការណ៍កីឡា SEA Games លើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។ 

ថ្លែងក្នុងពិធីបិទវគ្គ លោក សរ សិទ្ធ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានវាយតម្លៃខ្ពស់ផងដែរ ដល់មន្ត្រីសិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល ដោយការយកចិត្តទុកដាក់ ជាពិសេសគ្រូឧទ្ទេស ដែលបានដឹកនាំវគ្គបណ្តុះបណ្តាលនេះ ឱ្យទទួលបានជោគជ័យគួរកត់ឱ្យសម្គាល់។ លោក ក៏បានជំរុញ និងលើកទឹកចិត្ត ដល់មន្ត្រីសិក្ខាកាមក្នុងវគ្គនេះ ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ជាពិសេសលើផ្នែកភាសា ត្បិតស៊ីហ្គេម ជាព្រឹត្តិការណ៍ កម្រិតអន្តរជាតិ ដូច្នេះទាមទារឱ្យមន្ត្រីបច្ចេកទេស និងអាជ្ញាកណ្តាលទាំងអស់ ត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីដឹកនាំការប្រកួតឱ្យទទួលបានជោគជ័យ ក្នុងនាមជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។

លោក សរ សិទ្ធិ បានចាត់ទុកវគ្គបណ្តាលនេះ ថាជាការបោះជំហានថ្មីមួយ របស់សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ក្រោមការជួយបណ្តុះបណ្តាលពីគ្រូឧទ្ទេសដែលមានបទពិសោធន៍ក្រាស់ក្រែល គឺលោក យី សារិន គ្រូជនជាតិខ្មែរ និងលោក  Ogiwara  Masato គ្រូជនជាតិជប៉ុន។

វគ្គបណ្តុះបណ្តាល មន្ត្រីបច្ចេកទេស និងអាជ្ញាកណ្តាលថ្នាក់ជាតិ ឆ្នាំ២០២៣ធ្វើឡើងរយៈពេល០៥ថ្ងៃគឺចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ វគ្គនេះ មានសិក្ខាកាមចូលរួមសរុបចំនួន៣៦រូប ក្នុងនោះសិក្ខាកាមជាស្ត្រី ចំនួន០៦រូប។ ជាលទ្ធផលបន្ទាប់ពីសិក្សាទាំងមេរៀន និងការអនុវត្តជាក់ស្តែងលើទីលាន សិក្ខាកាមមានលទ្ធផល ល្អចំនួន៧០% លទ្ធផលល្អបង្គួរចំនួន២០%  និងលទ្ធផលមធ្យមចំនួន១០% ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម