Connect with us

កីឡា

សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា រំលឹកពីស្នាដៃរបស់ខ្លួន ក្រោយបញ្ចប់ការប្រកួតកីឡាជាតិលើក ទី៣ ដោយជោគជ័យ

បានផុស

នៅ

បន្ទាប់ពីធ្វើការប្រកួតប្រជែងដណ្ដើមមេដាយនៃព្រឹត្តិការណ៍កីឡាជាតិលើកទី៣រយៈ៤ថ្ងៃរួចមក សហព័ន្ធកីឡា សូហ្វតិន្នី បានរកឃើញក្លិបសូហ្វតិន្នីសរបស់ក្រសួងមហាផ្ទៃ បានក្លាយជាជើងឯកនៃព្រឹត្តិការណ៍កីឡាជាតិ​លើកទី៣ ឆ្នាំ២០២២ ក្រោយដណ្ដើមបានមេដាយមាសរហូតទៅដល់ ៦គ្រឿង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតនេះបានដំណើរការយៈពេល៤ថ្ងៃមកហើយនៅក្នុងពហុកីឡដ្ឋានជាតិ( អូឡាំពិក) ពោលគឺចាប់ផ្ដើមពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ម្សិលមិញនេះទើបបញ្ចប់។ ខណៈដែលថ្នាក់ដឹកនាំនៃសហព័ន្ធបានថ្លែងរំលឹកពីប្រវត្តិជូរចត់តាំងពីកកើតជាសហព័ន្ធ និងដណ្ដើមបានសមត្តិផលជាច្រើនជូនប្រទេសជាតិ។

ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានថ្លែងថា «សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានផ្ដើមចេញពីបាតដៃទទេរ និងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ យើងទទួលបាននូវស្នាដៃ និងលទ្ធផលជោគជ័យដ៍ធំៗជាច្រើន សម្រាប់សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា។ យើងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងមានសក្កានុពលរីកចម្រើនទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ជាពិសេសតាមរយៈលទ្ធផលនៃការចេញទៅប្រកួតជាលក្ខណៈអន្តរជាតិកន្លងមក យើងអាចឆ្លុះបញ្ចាំងពីកម្រិតបច្ចេកទេសកីឡាករយើងមានការរីកចម្រើនខ្លាំង អាចប្រកួតប្រជែងជាមួយបណ្ដាលប្រទេសក្នុងតំបន់អាស៊ី និងអ៊ឺរ៉ុបបាន ក្នុងការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩។»

លោកបន្តថែមថា «ក្នុងនាមសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា សូមប្ដេជ្ញា និងខិតខំប្រឹងប្រែងពង្រឹងនូវវិស័យកីឡាមួយនេះឲ្យមានសន្ទុះកាន់តែខ្លាំងក្លាពោល គឺកសាង និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកីឡា មន្ត្រីកីឡា គណៈកម្មការបច្ចេក​ទេស អាជ្ញាកណ្ដាល-ចៅក្រមប្រកបដោយចំណេះដឹង បទពិសោធន៍ និងខិតខំបន្តអភិវឌ្ឍសមត្ថភាពកីឡាករ​កីឡាការិនីក្នុងការហ្វឹកហាត់ ដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេស គឺតម្រង់ទិសដៅក្នុងដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខ»។

ជាមួយគ្នានេះដែរសម្រាប់លទ្ធផលវិញ ក្រសួងមហាផ្ទៃឈរនៅលេខរៀងទី១ ដោយឈ្នះមេដាយមាស៦គ្រឿង ​និងសំរិទ្ធ ១គ្រឿង, លេខរៀងទី២ បានទៅខេត្តត្បួងឃ្មុំ ទទួលបានមេដាយមាស ១គ្រឿង និង សំរិទ្ធ ២គ្រឿង, ខេត្តកណ្ដាល​ឈរលេខរៀងទី៣ ទទួលបានមេដាយប្រាក់ ៣គ្រឿង និង សំរិទ្ធ១គ្រឿង, ក្រសួងការពារជាតិ ឈ្នះមេដាយប្រាក់​២​គ្រឿង​ ខេត្តកំពង់ស្ពឺ ទទួលបានមេដាយប្រាក់ ១គ្រឿង និងសំរិទ្ធ២គ្រឿង, ខេត្តព្រៃវែង ទទួលបានមេដាយប្រាក់១​គ្រឿងនិងខេត្តកំពង់ឆ្នាំង ទទួលបានមេដាយសំរិទ្ធ ១គ្រឿង៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ១៦ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ២១ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៣៨ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម