Connect with us

កីឡា

សហព័ន្ធ​វ៉ូ​វី​ណា​ម​ បើក​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល ចៅក្រម​កម្រិត “​ក​” ត្រៀម​ការប្រកួត​ជើង​ឯក​ជាតិ​

បានផុស

នៅ

លោក អ៊ូ រតនា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​ តំណាង​ឲ្យ​ លោក ស៊ុម សារឿន ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្ដាល ចៅ​ក្រម​កម្រិត “​ក​” ២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ ដើម្បី​ត្រៀម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើស​រើស​ជើងឯក​ថ្នាក់​ជាតិ​២០២០ ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ទីលាន​សហព័ន្ធ ក្នុង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា នា​ចុង​ខែ​មករា នេះ​។​

លោក អ៊ូ រតនា បាន​មាន​ប្រសាសន៍​ថា វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល ចៅក្រម​២០២០ បង្រៀន​ដោយ ​លោកគ្រូ កៅ មករា និង​លោកគ្រូ សុខុម​ ដែលជា​អាជ្ញាកណ្តាល ចៅក្រម​មាន​បទពិសោធន៍​លើក​លាន​ប្រកួត ដោយសារ​តែ​លោកគ្រូ​ជនជាតិ​បរទេស​មិន​អាច​មក​ប្រទេស​កម្ពុជា​បាន ​ព្រោះ​មេរោគ COVID- 19​។ ចំពោះ​អាជ្ញាកណ្តាល ចៅក្រម​វគ្គ​នេះ ប្រសិន​បើ​ទទួល​ចំណាត់ថ្នាក់​ល្អ​អនុញ្ញាត​ឲ្យ​ចូលរួម​ធ្វើ​​អាជ្ញាកណ្តាល ចៅក្រម​សម្រាប់​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើស​រើស​ជើងឯក​ថ្នាក់ជាតិ​២០២០ ។​

លោក​បន្តថា ចំពោះ​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល ចៅក្រម កម្រិត​”​ក​” ២០២០​ មាន​សិក្ខាកាម​ចំនួន​៤០​នាក់ ​មកពី ៨​ រាជធានី​ ខេត្ត ​ក្រុង ​ទូទាំង​ប្រទេស ដែល​ប្រព្រឹត្ត​ធ្វើ​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២១ និង​បន្ត​ទៅ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ នា​ចុងខែ​មករា ឆ្នាំ​២០២១ នៅ​ទីលាន​សហព័ន្ធ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​៕

អត្ថបទ ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម