Connect with us

ព័ត៌មានជាតិ

វិទ្យាស្ថានពហុបច្ចេកទេស ព្រះកុសុមៈ ត្រៀមបង្រៀនជំនាញវិជ្ជាជីវៈ​ដល់យុវជនមកពីគ្រួសារក្រីក្រ

បានផុស

នៅ

វិទ្យាស្ថាន ព្រះកុសុមៈ ​បានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកជាផ្លូវការវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស​ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។ នេះជាការបញ្ជាក់របស់លោក តាំង យឿន នាយកវិទ្យាស្ថានពហុបច្ចេកទេស ព្រះកុសុមៈ នៅថ្ងៃទី២៩ ធ្នូ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានគូសបញ្ជាក់ថា ចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាស​ដាក់ឱ្យអនុវត្តន៍​ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង​ហានិភ័យ ១,៥ លាននាក់នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ វិទ្យាស្ថានបានទទួលយុវជនមកចុះឈ្មោះចូលរៀនបានចំនួន ៨២៨នាក់ លើជំនាញចំនួន ១៤ មានដូចជា ការងារកំបោរ ការដំឡើងបណ្ដាញបំពង់ទឹក ការដំឡើងបណ្ដាញ​អគ្គសនី​ក្នុងអគារ ការដំឡើងសរសៃដែក ការដំឡើងពុម្ព ការថែទាំ និងជួលជុលបរិក្ខារអេឡិកត្រូនិក ការដំឡើងប្រព័ន្ធ​បញ្ជាម៉ូទ័រអគ្គិសនី សេវាកម្មកុំព្យូទ័រ សេវាកម្មធនធានមនុស្ស សេវាកម្មអតិថិជន សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន។

លោកបានបន្តថា វិទ្យាស្ថានពហុបច្ចេកទេស ព្រះកុសុមៈ នឹងបើកថ្នាក់ដំបូងក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទៅ​ដល់សិស្សដែលមានចុះឈ្មោះចូលរៀននៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខ ។ វិទ្យាស្ថានបានរៀបចំ ទាំងសម្ភារៈ ថ្នាក់រៀន រោងជាង បន្ទប់ពិសោធន៍ គ្រូបណ្តុះបណ្តាលដែលពោពេញទៅដោយសមត្ថិភាពផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់​ឱ្យអនុវត្តន៍​ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយ​រងហានិភ័យ ១,៥ លាននាក់ ដែលការបណ្តុះបណ្តាលនេះមានរយៈពេល៤ខែ សិក្សាដោយឥតគិតថ្លៃ ដោយឡែក​យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល រហូតដល់រៀនចប់ផងដែរ។

ទន្ទឹមនឹងនេះ លោក តាំង យឿន ក៏បានអំពាវនាវទៅដល់យុវជនដែលមិនទាន់ចុះឈ្មោះចូលរៀនស្វែង​យល់អំពី​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ហើយនាំគ្នាមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម