Connect with us

កីឡា

គុន​ខ្មែរ កាឡាក់ស៊ី ណារ៉ាត្រា អេ​ភូថង ពង្រីក​វិសាលភាព​​ក្បាច់​គុន​បុរាណខ្មែរ​ ​​ឆ្ពោះ​ទៅ​កម្រិត​ស្តង់ដារ​អន្តរជាតិ    

បានផុស

នៅ

ក្រុមហ៊ុន Galaxy Navatra Group សម្ពោធដាក់ដំណើរការក្លិប ហ្គាឡាក់ស៊ី ណាវ៉ាត្រា អេភូថង គុនខ្មែរ ដែលជាសង្វៀនប្រដាល់ថ្នាល និងសង្វៀនកម្រិតអន្តរជាតិ កាលពីរសៀលថ្ងៃទី ៧ ខែ កក្កដា  ឆ្នាំ ២០២៣ នៅក្រោយផ្សារ ព្រៃទទឹងតាមបណ្ដោយផ្លូវជាតិលេខ ៣ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីសម្ពោធក្លិបប្រដាល់គុនខ្មែរដ៏ធំមួយនេះ មានការអញ្ជើញចូលរួមពីឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯកឧត្តម និន ភារម្យ អនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ឯកឧត្តម ជា លីសែ ជំនួយការអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ស្តេចប្រដាល់ អេភូថង រួមទាំងភ្ញៀវកិត្តិយស អ្នកសារព័ត៌មាន កីឡាករ-កីឡាការិនីគុនខ្មែរជាច្រើនរូប។

នៅក្នុងឱកាសសន្និសីទសារព័ត៌មាន ឧកញ៉ា ឡេង ប្រុស មានប្រសាសន៍ថា ក្លិប​ប្រដាល់​គុន​ខ្មែរ កាឡាក់ស៊ី ណារ៉ាត្រា អេ​ភូថង ​​បាន​​កំណត់​គោលដៅ​ច្បាស់លាស់​​​​​ និង​​មាន​ទស្សនវិស័យ​យ៉ាង​វែង​ឆ្ងាយ​ ដោយ​កំណត់​គោលដៅ​ធ្វើ​យ៉ាង​ណា​ពង្រីក​វិសាលភាព​នៃ​ក្បាច់​គុន​បុរាណ​ដូនតា​ខ្មែរ ​​ឆ្ពោះ​ទៅ​កម្រិត​ស្តង់ដារ​អន្តរជាតិ និង​ឲ្យ​ពិភព​លោក​​ស្គាល់​កាន់​តែ​ច្បាស់​​ ។

លោកឧកញ៉ាបន្តថា ជា​ការ​ពិត​ទស្សនវិស័យ​របស់​ក្លិប​ប្រដាល់​ កាឡាក់ស៊ី ណារ៉ាត្រា អេ​ភូថង ​គឺ​មាន​​ច្បាស់​លាស់ដើម្បី​លើក​កម្ពស់​ដល់​វិស័យ​គុន​ខ្មែរ​ឲ្យ​កាន់​តែ​មាន​ភាព​រីក​ចម្រើន ដែល​​​មាន​​ដូច​ជា​​​​ហេដ្ឋារចនាសម្ពន្ធ​​​​សមរម្យ ​សង្វៀន​ត្រូវ​តាម​ស្តង់ដារ​អន្តរជាតិ​ មាន​​​បន្ទប់​​សម្រាក​​​សម្រាប់​​កីឡាករ​-​កីឡា​ការិនី​ស្រស់​ស្អាត និង​​អនាម័យ ​ព្រម​ទាំង​មាន​​ការ​​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​កីឡាករ​ ដោយ​ផ្ដល់​​​ការ​​ហូប​ចុក​​​គ្រប់​គ្រាន់​​​ ថែម​ទាំង​មាន​ប្រាក់​បៀវត្ស​​ប្រចាំ​ខែ​ថែម​ទៀត​ផង ។ 

បើតាមលោកឧកញ៉ា ដើម​ហេតុ​នៃ​ការ​ចុច​យក​ក្លិប​ប្រដាល់​អេភូថង ជា​ដៃ​គូ​​ ព្រោះ​លោក​​មាន​គោលបំណង​រក្សា​នូវ​តម្លៃ​ និង​ស្នាដៃ​​របស់​លោក​អេ​ ភូថង ក្នុង​នាម​ជា​ស្ដេច​ប្រដាល់​​របស់​​កម្ពុជា​ ។ លោក​ពិត​ជា​ស្រលាញ់ និង​ស្ងើចសរសើរ​ដល់​លោក អេ ភូថង កាល​នៅ​ជា​កីឡាករ​​ គឺ​​​កម្រ​​​​មាន​ដៃ​គូ​យក​ឈ្នះ​លោក​បាន​​ណាស់​ ​ហេតុ​ដូច្នេះ​ក្នុង​នាម​ជា​​​​អ្នក​ដែល​ស្រលាញ់​ដល់​ក្បាច់​គុន​ដូនតា​​​ខ្មែរ ​​និង​មើល​ឃើញ​​​ពី​ស្នាដៃ​ដ៏​ល្អ​របស់​លោក អេ ភូថង ​ទើប​​ក្រុម​ហ៊ុ​ន កាឡាក់ស៊ី សម្រេច​ចុច​យក​ក្លិប​​​អេ​ភូថង ជា​ដៃ​គូ​សហការ​តែ​ម្ដង​ ។

ជុំ​វិញ​ការ​ចាប់​ដៃ​គូ​​​រវាង​​​ក្រុម​​ហ៊ុន និង​លោក អេ​ភូថង បាន​កំណត់​យ៉ាង​ហោច​ណាស់​មាន​រយៈ​ពេល​​ ៥​ ឆ្នាំ ហើយ​ក្នុង​​កំឡុង​ពេល​នេះ​​លោក​ឧកញ៉ា​ ឡេង​ ប្រុស ជឿ​ថា នឹង​អាច​​ពង្រីក​វិសាលភាព​នៃ​ក្បាច់​គុន​ប្រដាល់​​​​ និង​ជួយ​​​ពង្រឹង​ដល់​​ក្មេង​ៗ​ជំនាន់​ក្រោយ​ឲ្យ​កាន់​តែ​ខ្លាំង​ពូកែ​​ ដើម្បី​ប្រជែង​ប្រទេស​ជិត​ខាង​ ។ 

ជា​មួយ​គ្នា​នោះ​ដែរ​លោក អេ ភូថង ក្នុង​នាម​ជា​បុគ្គល​ដែល​មាន​បទ​ពិសោធ​ជោគជាំ​នៅ​លើ​វិថី​ប្រដាល់​គុន​ខ្មែរ​ លោក​មើល​ឃើញ​ថា ការ​លូក​ដៃ​របស់​​អ្នកឧកញ៉ា​ ឡេង ណារ៉ាត្រា ​និង​ក្រុម​ហ៊ុ​ន​​​ កាឡាក់ស៊ី​ ​​ក្នុង​វិថី​ប្រដាល់​​នេះ​ពិត​ជា​​អាច​ជួយ​ដល់​វិស័យ​គុន​ខ្មែរ​​មួយ​ផ្នែក​ធំ​​ ពិសេស​នោះ​លោក​ជឿ​ថា ​ប្រដាល់​គុន​ខ្មែរ​នឹង​កាន់​តែ​ល្បី​សុះសាយ​ជាក់​ជា​មិន​ខាន​ឡើយ​។ 

ទន្ទឹមនេះ លោក​បាន​ធ្វើ​ការ​សន្យា​ថា នឹង​​​​ជ្រើស​រើស​យក​កីឡាករ​ពិសេស​ៗ​ និង​ខ្លាំង​ៗ មក​ប្រកួត​នៅ​សង្វៀន ព្រៃទទឹង ​ដែល​ធ្វើ​ការ​ប្រកួត​នៅ​រៀងរាល់​ចុង​សប្ដាហ៍​ សៅរ៍-​អាទិត្យ ​រាល់​ខែ​ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​សង្វៀន​ប្រដាល់​មួយ​នេះ​​​ក្លាយ​ជា​សង្វៀន​​ល្បី​មួយ​នៅ​កម្ពុជា និង​អន្តរជាតិ​នា​ពេល​អនាគត​​ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

កីឡា១៤ នាទីutes មុន

ព្រឹត្តិការណ៍​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភព​អង្គរ នៅ​ថ្ងៃ​អាទិត្យ​នេះ ត្រូវ​បាន​លើក​ពេល

កីឡា៥១ នាទីutes មុន

​នៅក្លិបព្រះ​ខ័ន​រាជស្វាយរៀង បរិច្ចាគ ២០ លាន​រៀល ដល់​មូល​និធិជួយ​កងទ័ព និង​ជន​ភៀសសឹក

ព័ត៌មានជាតិ៥៤ នាទីutes មុន

អ្នកនាំពាក្យរំពឹងថានឹងមានពលករខ្មែរ៤០ម៉ឺននាក់វិលត្រឡប់ពីប្រទេសថៃវិញរយៈពេល៥ថ្ងៃនេះ

ព័ត៌មានជាតិ៥៦ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ ការពលីរបស់ឧត្ដមសេនីយ៍ឯក ដួង សំនៀង នៅលើសមរភូមិ​ប្រយុទ្ធជាមួយទ័ពឈ្លានពានសៀមគឺបានដក់ក្នុងក្រអៅបេះដូងខ្មែរគ្រប់រូប

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
សេចក្ដីជូនដំណឹង២៤ ម៉ោង មុន

Jasmine កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញវីដេអូពីរភាសា អង់គ្លេសនិងចិន ដើម្បីសម្តែងការអបអរដែលកម្ពុជា-ថៃ យល់ព្រមបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្យុះទី៨​អស់ឥទ្ធិពល តែព្យុះទី៩នៅតែបន្តជះឥទ្ធិពលលើកម្ពុជា ដល់ថ្ងៃទី៣០កក្កដា

Sokha Hotels

ព័ត៌មានពេញនិយម