Connect with us

កីឡា

៥គូការប្រកួតជើងឯកស្វាយរៀងខាប់U18សប្តាហ៍ទី២លើទីលានតែមួយ

បានផុស

នៅ

ការ​ប្រកួត​បាល់ទាត់​ជើង​ឯក​ស្វាយរៀង​ខាប់​អាយុ​ក្រោម​១៨​ឆ្នាំ លើក​ទី​១ ឆ្នាំ​២០២៣ ឈាន​ចូល​សប្តាហ៍​ទី​២ នា​ចុង​សប្តាហ៍​នេះ​ហើយ​ដោយ​មាន​ការ​ប្រកួត​ចំនួន​៥គូ​នៅ​លើ​ទី​លាន​វិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ។

ក្រុម​យុវជន​តាពៅ​​ត្រូវ​ប្រកួត​ជា​មួយក្រុម​យុវជន M.S.T. FC វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល ឃ វេលា​ម៉ោង​២​រសៀល ថ្ងៃ​សៅរ៍ ទី​២៦ ខែ​សីហា ឆ្នាំ​២០២៣។ នេះ​ជា​ការ​ប្រកួត​លើកទី១​សម្រាប់​ក្រុម​ទាំង​ពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​យុវជន​សាមគ្គី ត្រូវ​ប្រកួត​ជា​មួយ សសយក ស្វាយតាយាន ក្នុង​ពូល ក វេលា​ម៉ោង៤​រសៀល ថ្ងៃ​សៅរ៍ ទី​២៦ ខែ​សីហា។ កាល​ពី​សប្តាហ៍​ទី១ ក្រុម​ស្វាយតាយាន​ស្មើ ១-១ ជា​មួយ​ក្រុម Rainbow FC ខណៈ​ក្រុម​យុវជន​សាមគ្គី​បាន​យក​ឈ្នះ​ក្រុម ត្រកូនទែក​ ដោយ​លទ្ធផល ២-០។

​ការ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ ទី​២៧ ខែ​សីហា ឆ្នាំ​២០២៣ ក្រុមយុវជនគគីសោម ត្រូវ​ប្រកួត​ជា​មួយ យុវជនចុងព្រែក នៅ​ក្នុង​ពូល​ ង វេលា​ម៉ោង​៨​ព្រឹក។ នេះ​ជា​ការ​ប្រកួត​លើក​ទី១​សម្រាប់​ក្រុម​ទាំង​ពីរ។

ចំណែក​នៅ​ពូល ខ ក្រុម​យុវជន​ព្រះ​ខ័ន​រាជស្វាយរៀង U18 ត្រូវ​ប្រកួត​ជា​មួយ ក្រុម​យុវជន United Sez វេលា​ម៉ោង​២​រសៀល។ កាល​សប្តាហ៍​ទី១ ក្រុម​យុវជន​ព្រះ​ខ័ន​រាជ​ស្វាយរៀង U18 បាន​ត្រឹម​ស្មើ ០-០ ជា​មួយ​ក្រុម ពូប្រុស ឡីងគួយ ខណៈ​ក្រុម United Sez បាន​លត់​ក្រុម យុវជន​ឆន្ទៈ​កីឡា​ ដោយ​លទ្ធផល ៥-០។

គូ​ចុង​ក្រោយ​នៅ​ថ្ងៃ​អាទិត្យ​នេះ ជាការ​ប៉ះ​គ្នា​នៅ​ក្នុង​ពូល​ ង ដោយ​ក្រុម សាលាចំរើនសូនីតា ត្រូវ​ប្រកួត​ជា​មួយ យុវជន​រមាសហែល វេលា​ម៉ោង​៤​រសៀល។ គូ​នេះ​កាលពី​សប្តាហ៍​ទី១​មិនបាន​ប្រកួត​ទេ។

លទ្ធផល​សប្តាហ៍​ទី១

  • សសយក ឃុំស្វាយតាយាន ១-១ RAINBOW FC
  • ត្រកួនទែក ០-២ យុវជនសាមគ្គ
  • យុវជនឆន្ទះកីឡា ០-៥ UNITED SEZ
  • ព្រះខ័នរាជស្វាយរៀង ០-០ ពូប្រុស ឡីង គួយ
  • RED BULL ៥-០ សសយក ស្រុកចន្រ្ទា
  • BLUE DRAGON ៥-១ NEVER WIN

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម