កីឡា
កីឡាករ Antony អាចនឹងត្រូវដកចេញពីក្រុមជម្រើសជាតិប្រេស៊ីល
ខ្សែបម្រើរបស់ក្លិប Manchester United កីឡាករ Antony អាចនឹងត្រូវបានដកចេញពីក្រុមជម្រើសជាតិប្រេស៊ីល បន្ទាប់ពីមានការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើអំពើហឹង្សាលើរាងកាយពីអតីតមិត្តស្រី Gabriela Cavallin។
សហព័ន្ធបាល់ទាត់ប្រេស៊ីលបាននិយាយថា កីឡាករ Antony វ័យ២៣ឆ្នាំអាចត្រូវបានដកចេញពីក្រុម ប្រសិនបើករណីចោទប្រកាន់ពីមិត្តស្រីក្លាយជាការពិត។ ប៉ូលីសនៅទីក្រុង Sao Paulo និង Greater Manchester កំពុងស៊ើបអង្កេតលើករណីនេះ ប៉ុន្តែ Antony បានអះអាងនិងបដិសេធចំពោះការចោទប្រកាន់។

កីឡាករ Antony បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖«ខ្ញុំអាចបញ្ជាក់ដោយស្ងប់ស្ងាត់ថា ការចោទប្រកាន់នេះគឺមិនពិត។ ភស្តុតាងដែលបានរកឃើញ និងភស្តុតាងផ្សេងទៀតដែលនឹងត្រូវបានបង្ហាញថា ខ្ញុំគ្មានកំហុសទេចំពោះការចោទប្រកាន់។ ខ្ញុំជឿជាក់ថា ការស៊ើបអង្កេតរបស់ប៉ូលីសដែលកំពុងបន្ត និងបង្ហាញការពិតអំពីភាពគ្មានកំហុសរបស់ខ្ញុំ»។
Antony ត្រូវបានចោទប្រកាន់ពីការវាយប្រហារលើអតីតមិត្តស្រីរបស់ខ្លួនគឺកញ្ញា Gabriela Cavallin ដោយវាយក្បាល នៅក្នុងបន្ទប់សណ្ឋាគារ Manchester កាលពីថ្ងៃទី ១៥ ខែមករាដែលធ្វើឱ្យនាងរងរបួសក្បាលរហូតត្រូវការការព្យាបាលពីវេជ្ជបណ្ឌិត។
ក្នុងសេចក្តីថ្លែងការណ៍រកាលពីថ្ងៃច័ន្ទ កីឡាករបានលើកឡើងថា ទំនាក់ទំនងរបស់ខ្លួនជាមួយអតីតមិត្តស្រីគឺច្របូកច្របល់ ប៉ុន្តែរូបគេអះអាងថា មិនធ្លាប់ប្រព្រឹត្តអំពើឈ្លានពានលើរាងកាយណាមួយឡើយ៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


