Connect with us

កីឡា

សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​បង្ហាញ​ទិសដៅ​៥ ចំណុច​សម្រាប់​ត្រៀមខ្លួន​ចូលរួម​ព្រឹត្តិការណ៍​SEA GAMES

បានផុស

នៅ

សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម​ស្ម័គ្រ​ចិត្ត បាន​ដាក់​ចេញ​នូវ​ទិសដៅ​ការងារ​៥​ចំណុច សម្រាប់​ត្រៀមខ្លួន​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES 2021 លើក​ទី​៣១ នៅ​ប្រទេស​វៀត ណា​ម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា​នៃ​អគ្គនាយកដ្ឋាន​កីឡា និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត នៅ​ថ្ងៃទី២ ខែកុម្ភៈ ​ឆ្នាំ​២០២០​នេះ បាន​បើក​កិច្ចប្រជុំ​វឌ្ឍនភាព​ការងារ និង​ទិសដៅ​ការងារ​បន្ទាប់​របស់​ស​ហ​ព័ន្ធ​ត្រៀមខ្លួន​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​SEA GAMES 2021 លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម នា​អំឡុង​ខែ​វិច្ឆិកា​ខាងមុខនេះ​។​

លោក ហ៊ុន បូរី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត បាន​ប្រាប់​ឲ្យ​ដឹងថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​បូកសរុប​ការងារ​ឆ្នាំ​ចាស់​២០២០​អ្វី​ដែល​យើង​អនុវត្ត​បាន​ដូចជា​ការងារ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ព្រមទាំង​ការប្រកួត​។ ចំពោះ​ទិសដៅ​បន្ត​នោះ យើង​មាន​៥​ចំណុ​ច​ ដែល​ត្រូវអនុវត្ត គឺ​១.​ត្រៀមខ្លួន​ចូល រួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​SEA GAM ES 2021 លើក​ទី​៣១ នៅ​ប្រទេស​វៀតណា​ម។ ២.​បណ្តុះបណ្តាល​មន្ត្រី​បច្ចេកទេស​ឲ្យ​គ្រប់​ចំនួន​ការប្រកួត​កីឡា ​SEA GAM ES 2023​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ ដោយ​ត្រូវ​កំណត់​ចំនួន​គណៈកម្មការ​បច្ចេក​ទេស​លើ​អ្នកស្ម័គ្រចិត្ត​ការប្រកួត​ផ្សេងៗ។​ ៣.​ត្រៀម​បញ្ជូន​ក្រុម​កីឡាករ​-​កីឡា ការិនី​អត្តពលកម្ម​ទៅធ្វើ​ការហ្វឹកហាត់​នៅក្រៅ​ប្រទេស ដើម្បី​ទទួលបាន​លទ្ធផល​មេដាយ ​ក្នុង​ការប្រកួត​នានា​។​ ៤.ពង្រឹង​វិន័យ​ដល់​ក្រុម​កីឡាករ​-​កីឡាការិនី កុំ​ឲ្យ​ធ្លាក់​កំណ​ត់​ត្រា​និង​៥.​ត្រៀម​ការប្រមូលផ្តុំ​កីឡាករ -​កីឡាការិនី​ជម្រើសជាតិ​ឆ្នាំ​២០២១៕

​អត្ថបទ៖ វិ​សិទ្ធ

សូមចុចអាន៖ ​ចំបាប់​ជា​កីឡា​មាន​សក្តានុពល និង​ជា​ក្តី​រំពឹងថា​នឹង​ឈ្នះ​មេដាយ​នៅ SEAGAMES​ឆ្នាំ​២០២៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៨ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤៩ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម