Connect with us

កីឡា

ចំបាប់​ជា​កីឡា​មាន​សក្តានុពល និង​ជា​ក្តី​រំពឹងថា​នឹង​ឈ្នះ​មេដាយ​នៅ SEAGAMES​ឆ្នាំ​២០២៣

បានផុស

នៅ

​លោក ខេ​ស៊ី បាណេត អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បានលើកឡើងថា​ ចំបាប់​ជា​ប្រភេទ​កីឡា​ដែលមាន​សក្តានុពល និង​ជាក្តីរំពឹងថា​នឹង​ឈ្នះ​មេដាយ​ផងដែរនៅ SEA GAMES លើក​ទី​៣២ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​នោះ ។​

តាមរយៈ​ការ​រំលេច​នូវ​កីឡាករ កីឡាការិនីឆ្នើមៗ នៅក្នុង​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២០ដែល​ទើប​បញ្ចប់​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ បានបង្ហាញ​នូវ​ជំនឿ​ទុកចិត្ត​ខ្ពស់ ចំពោះ​លទ្ធផល​ដ៏​ល្អ​នេះ។​ ទន្ទឹមនឹង​លទ្ធផល​នេះ វាជាការ​បង្ហាញ​សញ្ញា​នៃ​ការ​ចាប់​ផ្តើមឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​SEA GAMES លើក​ទី​៣២ ឆ្នាំ​២០២៣ ជាមួយនឹងក្តី​រំពឹងថា​នឹង​ឈ្នះ​មេដាយ​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អនុប្រធានបន្តថា ដូច្នេះហើយ​យើង​ត្រូវ​ត្រៀមខ្លួន​បន្ត​ការហ្វឹកហាត់​ ដើម្បី​នាំយក​នូវ​មោទន​ភាព​ជាតិ​ពី​ការប្រកួត​នេះ ក៏ដូចជា​ឲ្យ​អន្តរជាតិ​បាន​ស្គាល់​ចំបាប់​កម្ពុជា​ដូចគ្នា​ផងដែរ​។​

តែ​យ៉ាងណាលោក​ក៏​មិន​ភ្លេច​ពី​ការចូលរួម​ថែរក្សា​វប្បធម៌​ខ្មែរ​យើង​ផងដែរ ដោយសារ​ប្រភេទ​កីឡា​ចំបាប់​កម្ពុជាគឺមាន​វិញ្ញាសា​ចំបាប់​អន្តរជាតិ (​សម័យ​ទំនើប​) និង​វិញ្ញាសា​ចំបាប់​បុរាណ ជា​វប្បធម៌​ខ្មែរ​ដោយ​នៅលើ​ប្រាសាទបុរាណ​របស់​ខ្មែរ​ក៏បាន​ចម្លាក់​នូវ​ចំបាប់​បុរាណ​នេះដែរ​។​

​ជាមួយនឹង​គោលការណ៍​បាញ់​ឆ្ពោះ SEA GAMES ឆ្នាំ​២០២៣ នៅ​កម្ពុជា​ អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​រូបនេះ ក៏បាន​លើកឡើង​ទាក់ទង​នឹង​ការត្រៀម​ចូលរួម​ប្រកួតប្រជែង​មេដាយ​នៅក្នុង​ព្រឹត្តិការណ៍ SEA GAMES លើក​ទី​៣១ នាខែវិច្ឆិកា ឆ្នាំ​២០២១​នេះ នៅ​ប្រទេស​វៀតណាម​ដែរ​ ដោយ​សហព័ន្ធ​នឹង​រៀបចំខ្លួន​ឲ្យ​កាន់តែ​ល្អប្រសើរ តាមរយៈ​ការស្វែងរក​បន្ថែម​នូវ​គ្រូបង្វឹក​អន្តរជាតិ​និង​គម្រោង​បញ្ជូន​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ ទៅ​ហ្វឹកហាត់​បន្ថែម​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដើម្បី​បង្កើន​គុណភាព បទពិសោធន៍ ក្នុងការ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​ផង និង​នាំយក​គ្រូបង្វឹក​អន្តរជាតិ​មក​បង្ហាត់បង្រៀន កីឡាករ​-​កីឡាការិនី នៅក្នុង​ស្រុក​ផង​។​

លោក​អនុប្រធាន​ចំបាប់បញ្ជាក់ថា សម្រាប់​បេក្ខភាព SEA GAMES នៅ​ប្រទេស​វៀតណាម​គឺ​ការ​ជ្រើស​រើស​កីឡាករ​-​កីឡាការិនី ចេញពី​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះ ហើយ​គោលការណ៍​សំខាន់​និង​ក្រមសីលធម៌ គឺថា​អ្នកណា​ដែលមាន​ជំនាញ​ខ្ពស់​ជាងគេ មាន​សក្តានុពល​ខ្ពស់​ជាងគេ​នឹងត្រូវ​ជ្រើសរើស​ចូលរួម​ប្រកួតប្រជែង​មេដាយនៅ​SEA GAMES ឆ្នាំ​២០២១​នេះ​៕

អត្ថបទ ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ វិនាទី មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ៣៥ នាទី មុន

គិតត្រឹមឆ្នាំ ២០២១ កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្រប​ខណ្ឌ​អាស៊ាន និង​អាស៊ាន​បូក​ដៃគូ​សរុប​ចំនួន ០៧

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម