នារី​ខ្មែរ​-​អាមេរិក សុ​វណ្ណា​រី ចង់​ក្លាយជា​ជើងឯក​ពិភពលោក​ទម្ងន់ Flyweight ទី​១​របស់ ONE
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

នារី​ខ្មែរ​-​អាមេរិក សុ​វណ្ណា​រី ចង់​ក្លាយជា​ជើងឯក​ពិភពលោក​ទម្ងន់ Flyweight ទី​១​របស់ ONE

Published

on

កីឡាការិនី​ខ្មែរ​-​អាមេរិក អែម សុ​វណ្ណា​រី បាន​សាង កំណត់ត្រា​ឈ្នះ​លើ​ទី​២​នៅ​ស្ថាប័ន​ប្រដាល់​កំពូល​ប្រចាំ​អាស៊ី ONE Championship បន្ទាប់ពី​បញ្ឈប់​កីឡាការិនី​កូរ៉េខាងត្បូង Choi Jeong Yun ក្នុង​ទឹក​ទី​២ នៅ​ព្រឹត្តិការណ៍​ប្រកួត ONE: UNBREAKABLE II នា​រាត្រី​ថ្ងៃ​សុក្រ ទី​២៩ ខែមករា នៅ​កីឡដ្ឋាន Singapore Indoor Stadium ប្រទេស​សិង្ហ​បុរី​នេះ​។

លទ្ធផល​នេះ​បាន​ក្លាយជា​ជ័យជម្នះ​លើក​ទី​២​ក្នុង​ប្រវត្តិ​អាជីព​របស់ខ្លួន​ក្នុងការ​ផ្តួល​ដៃគូ​ក្នុង​ទឹក​ទី​២ ខណៈ​ជ័យជម្នះ​៣​លើក​ផ្សេងទៀត​គឺ​យកឈ្នះ​ដៃគូ​ក្នុង​ទឹក​ទី​១​ទាំងអស់​។

ការប្រកួត​លើក​ទី​១​ក្នុង​ឆ្នាំ​២០១៦ នៅ​សង្វៀន​អាមេរិក Gladiator Challenge អែម សុ​វណ្ណា​រី បាន​ផ្តួល​កីឡាការិនី Lanikqua Robins ក្នុង​ទឹក​ទី​១ និង​ការប្រកួត​លើក​ទី​២​ក្នុង​ឆ្នាំ​២០២១៧ នៅ​សង្វៀន​ដដែល កីឡាការិនី​ខ្មែរ​-​អាមេរិក​បាន​ផ្តួល Evelyn Nieve ក្នុង​ទឹក​ទី​១​ដែរ​។

នៅ​ឆ្នាំ​២០១៨ សុ​វណ្ណា​រី បាន​បោះជំហាន​ចូល​សង្វៀន​អន្តរជាតិ ONE Championship ដោយ​ប្រកួត​លើក​ទី​១ បាន​ផ្តួល​កីឡាការិនី​អ៊ុយ​ក្រែ​ន Iryna Kyselova នៅ​ព្រឹត្តិការណ៍ ONE: Mark of Greatness ដោយ​ផ្តួល​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១​។ សម្រាប់​ជ័យជម្នះ​លើក​ទី​២ នាង​ធ្វើបាន​សម្រេច​នៅ​ទឹក​ទី​២​លើ​Choi Jeong Yun​។​

ចោទ​សួរ​ថា តើ​ជ័យជម្នះ​ចុង​ក្រោយនេះ​មានន័យ​យ៉ាងណា​? សុ​វណ្ណា​រី​បាន​ឆ្លើយថា សម្រាប់​ជ័យជម្នះ​ចុងក្រោយ​នេះ អែម សុ​វណ្ណា​រី ចាត់ទុកថា ជា​ផ្លែផ្កា​ដែល​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​រយៈ​ពេល​មួយឆ្នាំ​ពេញ​គឺ​នៅ​ឆ្នាំ​២០២០​ដែល​នាង​មិនបាន​ឡើង​ប្រកួត​ដោយសារ​ខូ​វិត​-១៩​។ ជាពិសេស​សម្រាប់​គុន​ខ្មែរ​ដែលជា​ក្បាច់គុន​បុរាណ​ខ្មែរ​។

«​ជ័យជម្នះ​នេះ​ពិត​ជាមាន​មោទកភាព​សម្រាប់​គុន​ខ្មែរ​»​។ សុ​វណ្ណា​រី បានបញ្ជាក់​ជាពិសេស​សម្រាប់​គុន​ខ្មែរ​ដែលជា​ក្បាច់គុន​បុរាណ​ខ្មែរ​។

នៅពេល​សួរថា យល់​យ៉ាងណាដែរ​អំពី​ជើងឯក​ពិភពលោក​? កីឡាការិនី​ខ្មែរ​-​អាមេរិក​បាន​ឲ្យ​ដឹងថា គ្រប់​អត្ត​ព​លិ​ក​គឺមាន​គោលដៅ​ខ្សែក្រវាត់​ពិភពលោក​ដូចគ្នា​។ ចំពោះ​នាង​ក៏​មិន​ខុសពី​អត្ត​ព​លិ​ក​ដទៃ​ដែរ​។

សុ​វណ្ណា​រី បាន​បញ្ជក់​ថា «​ខ្ញុំ​ចង់​ក្លាយជា​ជើងឯក​ពិភពលោក​ទម្ងន់ flyweight ទី​១​ប្រចាំ​ស្ថាប័ន​ប្រដាល់ ONE Championship»​។

បើ​គិត​ចាប់តាំងពី​ចូល​ប្រឡូក​ក្នុង​អាជីព​ប្រដាល់​គុន​ចម្រុះ​តាំងពី​ឆ្នាំ​២០១៦​មក អែម សុ​វណ្ណា​រី បាន​ឡើង​សង្វៀន​ប្រកួត​ក្នុង​មួយឆ្នាំ​បានតែ​១​ដង​ប៉ុណ្ណោះ ហើយ​នៅ​ឆ្នាំ​២០២០​អត់​បាន​ប្រកួត​ថែមទៀត​។ ដូច្នេះ​នាង​សង្ឃឹមថា ឆ្នាំ​២០២១​នេះ​នឹង​រវល់​ច្រើនជាង​ឆ្នាំមុនៗ​ពោល​គឺ​ទទួល​បាន​ឱកាស​ឡើង​ហោចណាស់​ក៏​ពីរដង ខណៈ​ដើមឆ្នាំ​នាង​ប្រកួត​បាន​១​លើក​ហើយ​។

កើត​នៅ​អាមេរិក​មាន​ឪពុកម្តាយ​ជា​ខ្មែរ អែម សុ​វណ្ណា​រី មាន​ប្រវត្តិ​ប្រកួត​៥​លើក​ហើយ​គឺ​ឈ្នះ​៤ និង​ចាញ់​១៕

ដោយ ៖ ​កម្ពុជាថ្មី

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ19 mins ago

ជនសង្ស័យ​៥​នាក់​ មាន​អ្នក​ជក់​និង​អ្នកលក់​ ត្រូវ​នគរបាល​បង្ក្រាប​និង​ដកហូត​វត្ថុ​តាង​ទ្រង់ទ្រាយ​ធំ

ព័ត៌មានជាតិ1 hour ago

Update៖ ស្គាល់អត្តសញ្ញា​ណមេផ្តើមគំនិតរៀបចំផែនការ ប្លន់ជំរិតនៅបុរីអង្គរភ្នំពេញ

ព័ត៌មានជាតិ1 hour ago

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​លើកទឹកចិត្ត និង​ជូនពរ​ដល់​បងប្អូន​ក្រុមគ្រូពេទ្យ​ទាំងអស់ ឱ្យ​ទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ2 hours ago

អ្នកនាំពាក្យបញ្ជាក់លើសំណុំរឿង​ប្លន់ ជំរិតប្រាក់ នៅ​បុរី​អង្គរ​ថាម្ចាស់ផ្ទះមិនមាន​គ្រោះថ្នាក់ទេ

ព័ត៌មានជាតិ2 hours ago

ផ្លូវ​១​ខ្សែ​ប្រវែង​២០០​ម៉ែត្រ ​ត្រូវ​បាន​កម្លាំង​សាមគ្គី ចូលរួម​ស្ថាបនា​ដែល​ជា​ថវិកា​សប្បុរស​ជន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services