Connect with us

កីឡា

ខេត្តកណ្តាល​ប្រកាស​បើក​ការប្រកួត​កីឡាបាល់ទាត់​វ័យចាស់ និង​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​

បានផុស

នៅ

លោក ពៅ វណ្ណា ប្រធាន​ការិយាល័យ​អប់រំ​កាយ​និង​កីឡា​ខេត្តកណ្តាល នារ​សៀ ល​ថ្ងៃទី​៥ ខែ កុម្ភៈ ឆ្នាំ​២០២១ នៅ​មន្ទីរអប់រំ​កាយ និង កីឡា​ខេត្តកណ្តាល​បាន​បើក​កិច្ច ប្រជុំ​ផ្សព្វផ្សាយ​បទបញ្ជា និង ចាប់​ពូ​ល​ក្នុង​ការប្រកួត​កីឡាបាល់ទាត់​វ័យចាស់ និង​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​ខេត្តកណ្តាល​ប្រចាំ ឆ្នាំ​២០២១ រយៈពេល​៦​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៥ ខែកុម្ភៈ ដល់ ថ្ងៃទី​១០​ខែកុម្ភៈ ឆ្នាំ ២០២១ នាទី​លាន​បាល់ទាត់​ស្រុក​កោះធំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពៅ វណ្ណា បាន​និយាយ​ថា ការ​ប្រកួត​កីឡាបាល់ទាត់​វ័យចាស់ និង​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ តម្រូវ​ឲ្យ​ក្រុម​ចូលរួម​ទាំង អស់ ត្រូវ​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ យុវជន និង កីឡា ដោយ​ប្រុងប្រយ័ត្ន​ខ្ពស់ គឺ​គ្រប់​កីឡាករ​-​កីឡាការិនី ត្រូវ​វាស់​កម្តៅ លាងដៃ​ទឹក​អាស់កុល។

លោក​បាន​បន្ត​ថា ការប្រកួត​កីឡា​បាល់ ទាត់​វ័យចាស់ និង​យុវជន​អាយុ​ក្រោម​១៨ ឆ្នាំ ខេត្តកណ្តាល​ប្រចាំឆ្នាំ​២០២១ មាន ១៣​ក្រុម​ចូលរួម ក្នុង​នោះ​ក្រុមបាល់ទាត់​យុវជន​មាន​៩​ក្រុម​ដោយ​ធ្វើការ​ប្រកួត​ចាញ់​ធ្លាក់​តែម្តង មិនមាន​ការបែងចែក​ជា​ពូ​ល​ឡើយ ចំណែក​បាល់ទាត់​វ័យចាស់​មាន​៤ ក្រុម​សម្រាប់​ការប្រកួត​ដូច​យុវជន​ដែរ​។

ចំពោះ​ក្រុមបាល់ទាត់​យុវជន​ទាំង​៩​ក្រុម​រួមមាន ក្រុមបាល់ទាត់​យុវជន​ចចក​កំណា​ច​KFG, ក្រុមបាល់ទាត់​យុវជន​ស្ម័គ្រ ចិត្ត​, ក្រុមបាល់ទាត់​យុវជន​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ពាន​រាំង​, ក្រុមបាល់ទាត់​យុវជន​វិទ្យាល័យ​កោះធំ​, ក្រុមបាល់ទាត់​យុវជន អាន់​លឺ FC, ក្រុមបាល់ទាត់​យុវជន​វិទ្យាល័យ​ជ័យ​វ​រ័​ន្ម​ទី​៧, ក្រុមបាល់ទាត់​យុវជន ប៊ុន រ៉ានី ហ៊ុន សែន ព្រែក​តា​ដួង​, ក្រុម បាល់ទាត់​យុវជន​សាលា​តម្រង​ទិស​បាល់ ទាត់​ខេត្ត​អាយុ​ក្រោម​១៨​ឆ្នាំ និង​ក្រុម​បាល់ ទាត់​សាលា​តម្រង​ទិស​បាល់ទាត់​ខេត្ត​កណ្តា​ល ។ រីឯ​ក្រុមបាល់ទាត់​វ័យចាស់​៤ ក្រុម មាន​ក្រុមបាល់ទាត់​វ័យចាស់​តាខ្មៅ ក្រុមបាល់ទាត់​វ័យចាស់​រីករាយ ក្រុម​បាល់ ទាត់​វ័យចាស់​ស្នងការ​ខេត្តកណ្តាល និង​ក្រុម​បា ល់​ទាត់​វ័យចាស់​មន្ទីរអប់រំ​កាយ និង​កីឡា​ខេត្តកណ្តាល​៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​សង្ក្រាន្ត​ថៃ​ឆ្នាំ​២០២៤ ៖ យុវវ័យ​ទទួលទាន​គ្រឿង​ស្រវឹង​ហើយ​បង្កហេតុ​ ​ត្រូវ​មានទោស​ដល់​អ្នក​លក់​និង​អ្នក​បបួល​ផឹក​

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ៤ភូមិក្នុងសង្កាត់ក្របីរៀល

សន្តិសុខសង្គម៦ ម៉ោង មុន

ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម