កីឡា
បាល់បោះរទេះនារីកម្ពុជាជាក្រុមលេខ១ក្នុងពូលប៉ះឡាវយប់នេះ
ក្រុមបាល់បោះរទេះនារីកម្ពុជានឹងប្រកួតជាមួយក្រុមបាល់បោះនារីឡាវវគ្គខ្វែងវេលាម៉ោង៧:៤០នាទីយប់នេះសម្រាប់វិញ្ញាសា៣ទល់៣ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ី-អូសេអានី IWBF AOZ Championship និងជម្រុះព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ឆ្នាំ២០២៤ នៅប្រទេសថៃ។

ក្រុមនារីកម្ពុជាធ្វើបានល្អឥតខ្ចោះសម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ដោយឆ្លងកាត់៣ប្រកួតទទួលបានជ័យជម្នះទាំងអស់គឺលើកទី១ ឈ្នះក្រុមនារីអូស្ត្រាលី ១៣-៣, លើកទី២ ឈ្នះក្រុមនារីឥណ្ឌា ១៤-០ និងលើកទី៣ឈ្នះក្រុមនារីម្ចាស់ផ្ទះថៃ ៩-២។
ដូច្នេះក្រុមនារីកម្ពុជាបានឈរលេខ១ក្នុងពូល B ប្រកួតនៅវគ្គបន្តប៉ះក្រុមបាតតារាងក្នុងពូល A គឺឡាវ។ ចំណែកក្រុមលេខ១ក្នុងពូល A គឺក្រុមនារីចិន ត្រូវប្រកួតជាមួយក្រុមបាតតារាងពូល B គឺក្រុមនារីឥណ្ឌា។
ក្រុមលេខ២ក្នុងពូល B គឺ អូស្ត្រាលី ប៉ះក្រុមលេខ៣ក្នុងពូល A គឺហ្វីលីពីន ហើយក្រុមលេខ២ក្នុងពូល A គឺ ថៃ ប៉ះក្រុមលេខ៣ក្នុងពូល B គឺថៃ ដូចគ្នា ពីព្រោះការប្រកួតវិញ្ញាសា៣ទល់៣នេះ ប្រទេសម្ចាស់ផ្ទះថៃបានដាក់២ក្រុមចូលរួម។
ការប្រកួតនេះ ក្រុមឈ្នះបន្តប៉ះក្រុមឈ្នះដើម្បីឡើងទៅវគ្គបន្តរហូតដល់វគ្គផ្តាច់ព្រ័ត្រ ខណៈក្រុមចាញ់ត្រូវប្រកួតជាមួយក្រុមចាញ់ដើម្បីស្វែងរកចំណាត់ថ្នាក់។

ក្រុមដែលបានឈ្នះជើងឯកអាស៊ី-អូសេអានី IWBF AOZ Champions នឹងទទួលបានកៅអីទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ឆ្នាំ២០២៤ (Paris 2024 Paralympics Games) នៅទីក្រុងបារីស ប្រទេសបារាំង។ សម្រាប់ក្រុមចំណាត់ថ្នាក់លេខ២ និងលេខ៣ នឹងទទួលបានកៅអីចូលរួមប្រកួតជើងឯក 2024 IWBF Women’s Repechage នៅទីក្រុង Osaka ប្រទេសជប៉ុន។
កម្មវិធីប្រកួតវគ្គបន្តយប់នេះ
- ចិន vs ឥណ្ឌា (ម៉ោងប្រហែល ៦:៤០នាទីយប់)
- អូស្ត្រាលី vs ហ្វីលីពីន (ម៉ោងប្រហែល ៧:០០នាទីយប់)
- ថៃ B vs ថៃ A (ម៉ោងប្រហែល ៧:២០នាទីយប់)
- កម្ពុជា vs ឡាវ (ម៉ោងប្រហែល ៧:៤០នាទីយប់)
លទ្ធផលវគ្គសន្សំពិន្ទុក្នុងពូល B របស់ក្រុមនារីកម្ពុជា
- កម្ពុជា ឈ្នះ អូស្ត្រាលី ដោយពិន្ទុ ១០-៣
- កម្ពុជា ឈ្នះ ឥណ្ឌា ដោយពិន្ទុ ១៤-០
- កម្ពុជា ឈ្នះ ថៃ ដោយពិន្ទុ ៩-២


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


