កីឡា
ប៉ារ៉ាឡាំពិក២០២៤ បំបែកកំណត់ត្រាចំនួនប្រតិភូ និងនារីចូលរួមច្រើនបំផុត
គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) បានប្រកាសពីព្រឹត្តិការណ៍ការប្រកួតកីឡាប៉ារ៉ាឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ មានចំនួនគណៈប្រតិភូ និងស្ត្រីនូវចំនួនច្រើនបំផុត បើប្រៀបធៀបនឹងព្រឹត្តិការណ៍មុនៗ។

តួលេខចុងក្រោយបានបញ្ជាក់ ការប្រកួតកីឡាប៉ារ៉ាឡាំពិកនៅទីក្រុងប៉ារីសឆ្នាំ២០២៤ មានអត្តពលិក៤,៤០០នាក់ មកពី ១៦៨ប្រទេស។ ចំនួននេះរួមមាន ១៦៧គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក (NPCs) និងក្រុមជនភៀសខ្លួនប៉ារ៉ាឡាំពិក (RPT) ដែលមានសមាជិក៨នាក់ និងអត្តពលិកប៉ារ៉ាឡាំពិកអព្យាក្រឹត (NPA) ដល់ទៅ ៩៨នាក់ (៩០ នាក់មកពីប្រទេសរុស្ស៊ី និង ៨នាក់មកពីបេឡារុស្ស)។

ប្រតិភូសរុប ១៦៨ប្រទេសបានបំបែកកំណត់ត្រាពីមុន ១៦៤ប្រទេស នៅឯព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងឡុងដ៍ឆ្នាំ២០១២ និងទីក្រុងតូក្យូឆ្នាំ២០២០ ប៉ារ៉ាឡាំពិក។ ចំនួនអត្តពលិកខ្ពស់បំផុតពីមុនគឺ ៤,៣៩៣នាក់ នៅតូក្យូ ឆ្នាំ២០២០។ ប្រទេស អេរីទ្រា គីរីបាទី និងកូសូវ៉ូ នឹងបង្ហាញខ្លួនជាលើកដំបូងក្នុងកីឡាប៉ារ៉ាឡាំពិក។

កំណត់ត្រាគឺស្ត្រីចំនួន ១,៩៨៣នាក់ត្រូវបានគេរំពឹងថានឹងស្ថិតក្នុងចំណោមអត្តពលិកចំនួន ៤,៤០០នាក់ដែលប្រកួតប្រជែងក្នុងវិញ្ញាសាចំនួន៥៤៩ នៅលើ ២២ប្រភេទកីឡា។ កំណត់ត្រាថ្មីរបស់អត្តពលិកនារី (៤៥%) ច្រើនជាងមុន ១,៨៤៦ (៤២%) នៅតូក្យូឆ្នាំ២០២០ និងច្រើនជាងទ្វេដងនៃអត្តពលិកនារី ៩៨៨នាក់ដែលបានចូលរួមប្រកួតនៅស៊ីដនីឆ្នាំ២០០០។ ការប្រកួតប៉ារ៉ាឡាំពិកប៉ារីស ឆ្នាំ២០២៤ មានវិញ្ញាសាមេដាយជាច្រើនទៀតផងដែរ។ សម្រាប់ស្ត្រីច្រើនជាងពេលមុនដែលមាន ២៣៥នាក់។
កីឡាប៉ារ៉ាឡាំពិកឆ្នាំនេះបានបើកកាលពីថ្ងៃទី២៨ ខែសីហា ហើយបញ្ចប់នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


