Connect with us

កីឡា

សំអាង​លើ​ជំនាញ​នេះ សុខ ធី ជឿថា Superlek នឹង​ឈ្នះ​ខ្សែក្រវាត់​យប់​នេះ

បានផុស

នៅ

​ជើង​ខ្លាំង​«​រន្ទះ​ជើងម៉ា​ស៊ីន​» Superlek Kiatmoo9 ត្រូវ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក ONE Flyweight ពី​ម្ចាស់​ការពារ​តំណែង​ជើងឯក Ilias Ennahachi ក្នុង​ព្រឹត្តិការណ៍ ONE: FISTS OF FURY ថ្ងៃ​សុក្រ ទី​២៦ ខែកុម្ភៈ នេះ​នៅ​ប្រទេស​សិង្ហ​បុរី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Superlek ជើង​ខ្លាំង​ប្រដាល់​មួយ​ថៃ​ម្នាក់​ដែល​ធ្លាប់​ឈ្នះ​ជើងឯក​មួយ​ថៃ​ពីរ​ដង​នៅ​សង្វៀន Lumpinee មុនពេល​បោះជំហាន​ចូល​ស្ថាប័ន ONE ប៉ុន្តែ​មិនទាន់​ស្គាល់​ខ្សែក្រវាត់​ពិភពលោក​ពី​ស្ថាប័ន​ចុងក្រោយ​នេះ​នៅឡើយ​ទេ​។ រូបគេ​សម្រាប់​ការប្រកួត​៤​លើ​នៅ​ស្ថាប័ន ONE កន្លងមក​គឺ​មិនទាន់​ចាញ់​ម្តងណា​ឡើយ​។ ប្រកួត​លើក​ទី​១ Superlek បានឈ្នះ​អ្នកលេង​គុន​ខ្មែរ ឡៅ ចិ​ត្រា​, លើក​ទី​២​ឈ្នះ​កីឡាករ​ព័រ​ទុយ​ហ្គា​ល់ Rui Botelho, និង​លើក​ទី​៣​ឈ្នះ​មិត្ត​រួម​ជាតិ Panpayak ដែល​៣​លើកដំបូង​នេះ​ប្រកួត​លក្ខណៈ​មួយ​ថៃ ខណៈ​លើក​ទី​៤​ជាការ​ប្រកួត​លក្ខណៈ​ឃី​ក​បុក​សី​ង​ដែល​បាន​យកឈ្នះ Fahdi Khaled ដើម្បី​ទទួលបាន​ឱកាស​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក​ក្នុង​ឆ្នាំ​២០២១​នេះ​។

​មុន​ការប្រកួត​មកដល់​នា​រាត្រី​នេះ មាន​អ្នក​ជំនាញ ក៏ដូចជា​កីឡាករ​មួយ​ចំនួន​បាន​ព្យាករ​លទ្ធផល​សម្រាប់​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​នេះ​។ ក្នុង​នោះ​ក៏មាន​អ្នកលេង​គុន​ខ្មែរ សុខ ធី បាន​យល់ឃើញ​លទ្ធផល​ទុក​មុន​ដែរ​។ នៅចាំ​បាន​ថា នៅ​ពេល​កីឡាករ​ថៃ​ភ្នែក​តឹង Capitan ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក​ជាមួយ​កីឡាករ​រុស្ស៊ី Alaverdi Ramazanov កាលពី​ថ្ងៃទី​២២ ខែមករា កន្លងទៅ​ថ្មីៗ​នេះ សុខ ធី បាន​ប្រាប់ថា Capitan នឹង​ឈ្នះ​។ ទីបំផុត​កីឡាករ​ថៃ​នេះ​ប្រើពេល​តែ​២​ទឹក​ប៉ុណ្ណោះ​ដើម្បី​ផ្តួល​ម្ចាស់​ខ្សែក្រវាត់​ដោយ​ក្បាច់​ទាត់​ជើង​ក្រោម​។​

​នា​រាត្រី​នេះ សុខ ធី ហៅ កា​កា បាន​ប្រាប់​ក្រុមការងារ ONE ថា កីឡាករ​ថៃ Superlek នឹង​ឈ្នះ ហើយ​ទទួលបាន​ខ្សែក្រវាត់​ពិភពលោក​។ សុខ ធី និយាយ​ខ្លី​ថា ៖«​ខ្ញុំ​ជឿ​លើ Superlek នឹង​ឈ្នះ​ការប្រកួត​យប់​នេះ ពីព្រោះ​ការ​ទាត់​របស់គាត់​ខ្លាំងណាស់​។ គាត់​ទាត់​លឿន និង​មាន​ទម្ងន់​»​។

​ជាទូទៅ កីឡាករ​បរទេស​ពូកែ​កណ្តាប់ដៃ និង​ទាត់​ខ្ពស់ ប៉ុន្តែ​មិនសូវ​ពូកែ​ទាត់​ក្រោម​ឡើយ ដូច្នេះ​នៅពេល​ជួប​ដៃគូ​ដែល​ពូកែ​ទាត់​ជើង​ក្រោម​គឺ​ពិបាក​ឈរ​ទប់ទល់​ឲ្យ​បាន​៣​ឬ​៥​ទឹក​ពេញ​ណាស់​។​

​សម្រាប់​ម្ចាស់​កីឡាករ​ហុ​ល្លង់​-​ម៉ា​រ៉ុ​ក​ ដែលជា​ខ្សែក្រវាត់ Ennahachi បាន​ផ្តួល​កីឡាករ​ថៃ Petchdam ក្នុង​ទឹក​ទី​៣​ដើម្បី​ក្លាយជា​ជើងឯក​ពិភពលោក​។ ម្ចាស់​ខ្សែក្រវាត់​រូប​នេះ​មាន​កណ្តាប់ដៃ​លឿន និង​ធ្ងន់ ហើយ​មាន​ចលនា​ផ្លាស់ប្តូរ​លឿន​ណាស់​។ ប្រសិនបើ​រូបគេ​អាច​ទប់​ទល់នឹង​ការទា​ត់របស់ Superlek បាន នោះ​រូបគេ​សង្ឃឹម​ការពារ​ខ្សែក្រវាត់​បាន​ជោគជ័យ​ពីព្រោះ​កណ្តាប់​អាច​មាន​ប្រៀប​លើ​កីឡាករ​ថៃ​៕

សូមចុចអាន៖ ៣​គូ​នេះ អ្នកគាំទ្រ​ខ្មែរ​ចាប់អារម្មណ៍​ខ្លាំង ONE: FISTS OF FURY ថ្ងៃ​សុក្រ​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

អ្នកការទូតកំពូលរបស់ចិន នឹងពិភាក្សារឿងកោះតៃវ៉ាន់ជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

បេក្ខជនជិត ២ពាន់នាក់ នឹងត្រូវចូលរួមប្រឡងជ្រើសរើសគ្រូអប់រំកាយ និងកីឡា ខណៈជ្រើសរើសតែ ១០០នាក់ប៉ុណ្ណោះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក លី ធុជ ចូលប្រជុំនៅស្វីស ដើម្បីសម្រេចគោលដៅអាទិភាព ពេលកម្ពុជារៀបចំកិច្ចប្រជុំស្ដីពីពិភពលោកគ្មានមីន

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក សេង ម៉ៅ ៖ ទោះអាយុជិត ៤០ ឆ្នាំ ក៏នៅសង្វាតជំនាញបច្ចេកទេស ព្រោះចង់បើករបរឯស្រុកកំណើត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​សេដ្ឋកិច្ច​ជប៉ុន​រង​ផល​ប៉ះពាល់ខ្លាំង ចាប់តាំងពីគ្រោះ​រញ្ជួយ​ដីថ្ងៃឆ្លងឆ្នាំ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៦ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម