៣​គូ​នេះ អ្នកគាំទ្រ​ខ្មែរ​ចាប់អារម្មណ៍​ខ្លាំង ONE: FISTS OF FURY ថ្ងៃ​សុក្រ​នេះ
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

៣​គូ​នេះ អ្នកគាំទ្រ​ខ្មែរ​ចាប់អារម្មណ៍​ខ្លាំង ONE: FISTS OF FURY ថ្ងៃ​សុក្រ​នេះ

Published

on

​ព្រឹត្តិការណ៍​ប្រកួត​ផ្សាយ​ផ្ទាល់ ONE: FISTS OF FURY មាន​៦​គូ​សំខាន់ៗ ដែល​នឹងធ្វើ​ឲ្យ​កក្រើក​សង្វៀន នា​រាត្រី​ថ្ងៃ​សុក្រ ទី​២៦ ខែកុម្ភៈ សប្តាហ៍​នេះ នៅ​ប្រទេស​សិង្ហ​បុរី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គូប្រកួត​ទាំងអស់ ​សុទ្ធតែ​គួរ​ឲ្យ​ចាប់អារម្មណ៍ ​សម្រាប់​អ្នកគាំទ្រ​ទូទាំង​ពិភពលោក ប៉ុន្តែ​សម្រាប់​អ្នកគាំទ្រ​កម្ពុជា​វិញ​មាន​៣​គូ​ ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង ពីព្រោះ​អ្នកគាំទ្រ​ភាគច្រើន​ស្គាល់​កីឡាករ​ទាំងបី​គូ​នោះ​។

​ទី​១៖ រន្ទះ​ជើងម៉ា​ស៊ីន Superlek វ៉ៃ​យក​ខ្សែក្រវាត់​ពិភពលោក​ពី Ilias Ennahachi

​កីឡាករ​ថៃ Superlek ត្រូវបាន​អ្នកគាំទ្រ​ស្គាល់​យ៉ាងច្បាស់​នៅពេលដែល​រូបគេ​បាន​យកឈ្នះ​ពិន្ទុ​អ្នកលេង​គុន​ខ្មែរ ឡៅ ចិ​ត្រា កាលពី​ឆ្នាំ​២០១៩​។ ពេលនោះ​ជាការ​ប្រកួត​លើ​ដំបូង​នៅ​ស្ថាប័ន ONE​។ បន្ទាប់មក​កីឡាករ​ដែល​ពូកែ​ទាត់​រូបនេះ​ បាន​ប្រកួត​ឈ្នះ​៣​លើក​ទៀត​នៅ​សង្វៀន​អន្តរជាតិ​នេះ​ ដើម្បី​ទទួលបាន​ឱកាស​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​បុក​សី​ង​ពិភពលោក ONE Flyweight ពី​ម្ចាស់​ជើងឯក Ilias Ennahachi នា​ថ្ងៃ​សុក្រ​នេះ​។ កីឡាករ Ennahachi បានឈ្នះ​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក ONE Flyweight នេះ បន្ទាប់ពី​បាន​ផ្តួល​កីឡាករ​ថៃ​ជា​ម្ចាស់​ខ្សែក្រវាត់ Petchdam កាលពី​ឆ្នាំ​២០១៩​។​ វា​ជា​ឱកាស​ដែល​អ្នកលេង​រន្ទះ​ជើងម៉ា​ស៊ីន Superlek ត្រូវ​បង្ហាញ​សមត្ថភាព​ដើម្បី​ក្លាយជា​ជើងឯក​ពិភពលោក​ថ្មី និង​ជា​ឱកាស​ដែល​រូបគេ​សងសឹក​ឲ្យ​មិត្ត​រួម​ជាតិ​ផងដែរ​។

​ទី​២៖ មនុស្ស​ដែក Rodtang វ៉ៃ​ឃី​ក​បុក​សីក​ដំបូង​ជាមួយ Tagir Khalilovម្ចាស់​ខ្សែក្រវាត់​មួយ​ថៃ​ពិភពលោក ONE Flyweight កីឡាករ Rodtang Jitmuangnon បានចាប់ផ្តើម​ជា​ផ្លូវការ​ដើម្បី​ឆ្ពោះទៅរក​ការ​ក្លាយជា​ជើងឯក​ពិភពលោក​ពីរ​ប្រភេទ​កីឡា​។ នៅ​ថ្ងៃ​សុក្រ​នេះ Rodtang បោះជំហាន​ចូលប្រឡូក​ក្នុង​អាជីព​ប្រដាល់​ឃី​ក​បុក​សី​ង​លើកដំបូង​ដោយ​ត្រូវ​ជួប​កីឡាករ​រុស្ស៊ី​ជា​អ្នក​ប្រដាល់​មួយ​ថៃ​ដូចគ្នា Tagir Khalilov​។

អ្នកតាមដាន​ប្រដាល់​នៅ​ស្រុក​ខ្មែរ​ប្រហែលជា​ដឹង​ច្បាស់​ហើយ​ថា មនុស្ស​ដែក​ប្រកួត​នៅ ONE Super Series មិន​ធ្លាប់​ចាញ់​ទាល់តែសោះ​ក្នុងចំណោម​៩​ប្រកួត​។ ក្នុងចំណោម​ជ័យជម្នះ​ទាំងអស់នេះ រូបគេ​ធ្លាប់​ផ្តួល​អ្នកលេង​គុន​ខ្មែរ សុខ ធី ក្នុង​ទឹក​ទី​២​។ ការឈាន​ជើង​ចូល​ឃី​ក​បុក​សី​ង​នេះ Rodtang សម្លឹង​ឃើញ​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក ONE Flyweight ដែល​កំពុង​គ្រប់គ្រង​ដោយ​កីឡាករ​រុស្ស៊ី Ennahachi តាំងពី​ឆ្នាំ​២០១៩​។ ប៉ុន្តែ​នៅ​រាត្រី​ថ្ងៃ​សុក្រ​ជាមួយគ្នានេះ Superlek ចេញមុខ​ឡើង​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​នេះ​មុន​ទៅហើយ​។​

​ទោះជា​យ៉ាងណា Superlek វ៉ៃ​ដណ្តើម​ខ្សែក្រវាត់​មុន​ក៏ដោយ Rodtang អត់​ខ្វល់​ទេ ពីព្រោះ​រូបគេ​ត្រូវតែ​វ៉ៃ​ដណ្តើម បើទោះជា​ខ្សែក្រវាត់​នោះ​ធ្លាក់​ទៅលើ​ដៃ​កីឡាករ​មិត្ត​រួម​ជាតិ​ដូចគ្នា​។ ប្រសិនបើ Superlek ដណ្តើមបាន​ខ្សែក្រវាត់​ជោគជ័យ នោះ​ជំនួប​ជើង​ខ្លាំង​ថៃ​ទាំងពីរ​នឹងធ្វើ​ឲ្យ​កក្រើក​សង្វៀន ONE​។ យ៉ាងណា មុនពេល​បោះជំហាន​ទៅ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក Rodtang ត្រូវ​ឆ្លងកាត់​កីឡាករ​រុស្ស៊ី Tagir Khalilov ឲ្យ​បាន​ជោគជ័យ​ជាមុនសិន​។ Khalilov ត្រូវបាន​ដាក់ជំនួស​កីឡាករ​អេ​ស្ប៉ា​ញ Alejandro Rivas ដែល​ទើបតែ​ដកខ្លួន​ប៉ុន្មាន​ថ្ងៃ​មុននេះ​។

​ទី​៣៖ អធិរាជ​ឃី​ក​បុក​សី​ង​គ្រប់​សម័យ Giorgio Petrosyan ប៉ះ​ដៃគូ​ចាស់ Davit Kiria

​គូ​ឯក​រង​ប្រចាំ​រាត្រី​ថ្ងៃ​សុក្រ​នេះ​ជាការ​ប៉ះគ្នា​រវាង​កំពូល​អ្នក​ប្រដាល់​ឃី​ក​បុក​សី​ង​ពិភពលោក​រហស្សនាម Giorgio Petrosyan ជាមួយនឹង​ដៃគូ​ចាស់ Davit Kiria​។ កីឡាករ​អា​មេ​នី​-​អ៊ីតាលី ដែល​ត្រូវបាន​អ្នកគាំទ្រ​ហៅ​«​ជើង​ខ្លាំង​គ្រប់​សម័យកាល​»​មាន​ប្រវត្តិ​ប្រកួត​ដ៏​អស្ចារ្យ​ដោយ​ឈ្នះ​១០៣​ដង និង​ចាញ់​តែ​២​ដង​ប៉ុណ្ណោះ​។ សព្វថ្ងៃនេះ​រូបគេ​កំពុង​គ្រប់គ្រង​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក​៥​ប្រភេទ​ទម្ងន់​ផ្សេងគ្នា​របស់​ស្ថាប័ន​ប្រដាល់​ធំៗ​លើ​លោក​។ ចំណែក​នៅ​ស្ថាប័ន ONE កីឡាករ​ពូកែ​កណ្តាប់ដៃ​ឆ្វេង ជំហរ​ស្តាំ​នេះ​កំពុង​គ្រប់គ្រង​ខ្សែក្រវាត់​ពិភពលោក ONE Featherweight Kickboxing World Grand Prix ដែលមាន​ប្រាក់រង្វាន់​១​លាន​ដុល្លារ​អាមេរិក​៕

សូមចុចអាន៖ ម្ចាស់​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង ONE Flyweight ថា​អាច​ជួប​អ្នកណា​ក៏បាន​មិន​បញ្ហា

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ40 mins ago

លោកជំទាវ ម៉ែន សំអន ថ្លែងអំណរគុណ លោក ប៉ិច បូឡែន និងលោក ហុង លីម ដែលបានផ្តល់អំណោយក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

ព័ត៌មានជាតិ1 hour ago

អតីតយុទ្ធជន​ជាង​៣​ម៉ឺន​៥​ពាន់​នាក់​ ហើយ​ទទួល​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩

ព័ត៌មានជាតិ2 hours ago

អ្នកជំងឺកូវីដ១៩នៅផ្សារអូរឫស្សីបានទៅដើរផ្សារនៅផ្សារម៉ាក្រូសែនសុខ

ព័ត៌មានអន្ដរជាតិ3 hours ago

Breaking News! លោកស្រី អ៊ុងសាន ស៊ូជី រងការចោទប្រកាន់បទឧក្រិដ្ឋថ្មីមួយទៀត សរុបឡើងដល់ ៦ ករណី

ព័ត៌មានអន្ដរជាតិ3 hours ago

អ្នក​ចាក់​វ៉ាក់សាំង​រួច​គួរ​ទទួលទាន​អាហារ​មួយ​មុខ​នេះ​ជា​ចាំបាច់ ដើម្បី​បន្ថែម​ការ​បង្កើន​ភាព​ស៊ាំ​ដល់​រាង​កាយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services