កីឡា
យប់មិញ Ronaldo និង Costa បង្កើតកំណត់ត្រាថ្មីក្នុងពានរង្វាន់អឺរ៉ូ
ក្រុមជម្រើសជាតិព័រទុយហ្គាល់បានយកឈ្នះក្រុមជម្រើសជាតិស្លូវេនី យ៉ាងតានតឹងបំផុតកាលពីយប់មិញ ក្រោយការប្រកួតបានអូសបន្លាយរហូតដល់វគ្គទាត់បាល់១១ម៉ែត្រកាត់សេចក្ដី ក្នុងនោះព័រទុយហ្គាល់យកឈ្នះស្លូវេនី ៣-០ បន្ទាប់ពីស្មើគ្នា ០-០ ក្នុងរយៈពេល១២០នាទី។

ក្រោយជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ឡើងទៅវគ្គ៨ក្រុមចុងក្រោយ អ្នកចាំទី Diogo Costa វ័យ២៤ឆ្នាំបានបំបែកកំណត់ត្រាថ្មីចំនួន២ក្នុងព្រឹត្តិការណ៍អឺរ៉ូ។ កំណត់ត្រាទី១កីឡាករ Diogo Costa បានក្លាយជាអ្នកចាំទីដំបូងគេបង្អស់ ដែលសង្គ្រោះបាល់បេណាល់ទី៣គ្រាប់ជាប់គ្នាក្នុងវគ្គទាល់បាល់បេណាល់ទីកាត់សេចក្ដី។ កំណត់ត្រាទី២រូបគេក៏ជាអ្នកចាំទី១ក្នុងប្រវត្តិសាស្រ្ដពានរង្វាន់អឺរ៉ូ ដែលមិនរបូតគ្រាប់បាល់សូម្បីតែ១គ្រាប់វគ្គទាល់បាល់បេណាល់ទីកាត់សេចក្ដី។

ចំពោះកីឡាករ Cristiano Ronaldo ទោះខកខានរកគ្រាប់ពីការស៊ុតបញ្ចូលទីបាល់ពិន័យ១១ម៉ែត្រក្ដី ប៉ុន្តែនៅវគ្គទាត់បាល់ទាល់ប៉េណាល់ទីកាត់សេចក្ដី រូបគេស៊ុតបានសម្រេច។ មួយគ្រាប់នោះហើយជួយឲ្យកីឡាកររូបគេបំបែកកំណត់ត្រាក្លាយជាកីឡាករចាស់ជាងគេបំផុតក្នុងប្រវត្តិសាស្រ្ដ EURO រកស៊ុតគ្រាប់បាល់បញ្ចូលទីក្នុងវគ្គទាត់បាល់បេណាល់ទីកាត់សេចក្ដី ក្នុងវ័យ៣៩ឆ្នាំនិង១៤៧ថ្ងៃ។

ក្នុងវគ្គ៨ក្រុមចុងក្រោយ ព័រទុយហ្គាល់ត្រូវជួបជាមួយក្រុមជម្រើសជាតិបារាំង វេលាម៉ោង២រំលងអធ្រាត ថ្ងៃទី៦ ខែកក្ដដា។ នេះក៏ជាជំនួបសងសឹកគ្នាផងដែរ ខណៈព្រឹត្តិការណ៍ EURO ឆ្នាំ២០១៦ ក្រុមទាំង២ ជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ពេលនោះ ព័រទុយហ្គាល់ យកឈ្នះម្ចាស់ផ្ទះ បារាំង ដោយលទ្ធផល ១-០ ដើម្បីក្លាយជាម្ចាស់ម្ចាស់ជើងឯក៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


