កីឡា
លោក Peter Koo ក្លាយជានាយកគ្រប់គ្រងក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ
ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) បានតែងតាំងលោក Peter Koo ដែលជាអគ្គលេខាធិការក្លិបកីឡាបាល់ទាត់ ឡាយហ្វ (Life FC) ជានាយកគ្រប់គ្រងទូទៅ។

លោក Peter Koo ដែលជាអគ្គលេខាធិការក្លិបឡាយហ្វជាជនជាតិកូរ៉េបានមករស់នៅប្រទេសកម្ពុជាតាំងពីអាយុ២ឆ្នាំតាមរយៈឪពុកម្តាយជាអ្នកជំនួញ នៅខេត្តព្រះសីហនុ។
លោកបានរៀនសាលាបឋមសិក្សា និងវិទ្យាល័យនៅរាជធានីភ្នំពេញ ជាសាលាភាសាអង់គ្លេស មុនពេលចេញទៅសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងកីឡា Sport Management នៅសហរដ្ឋអាមេរិក។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម (MBA) នៅសហរដ្ឋអាមេរិក។

លោកបានធ្វើការនៅផ្នែករដ្ឋបាលក្នុងក្រុមកីឡាបាល់ឱបនៅអាមេរិករយៈពេល១ឆ្នាំ។ លោកចេះនិយាយភាសាខ្មែរច្បាស់ យល់ដឹងពីរបៀបរស់នៅ និងវប្បធម៌ខ្មែរច្បាស់។ លោកមានចំណងចំណូលចិត្តកីឡាយ៉ាងខ្លាំង៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់