កីឡា
ព្រះខ័នរាជស្វាយរៀង ទៅទឹកដីណាហ្គាវើលដ៍ ខណៈ វិសាខា ប៉ះ បឹងកេត ចុងសប្តាហ៍នេះ
ការប្រកួតលីគបាល់ទាត់កំពូលកម្ពុជាបានវិលមកវិញនាចុងសប្តាហ៍នេះ បន្ទាប់ពីឈប់សម្រាកសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃ FIFA Days។

ចុងសប្តាហ៍នេះឈានចូលសប្តាហ៍ទី២៧ ដោយក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង ត្រូវធ្វើដំណើរទៅជួប ណាហ្គាវើលដ៍ វេលាម៉ោង៦ល្ងាច ថ្ងៃសៅរ៍ ទី២៩ ខែមីនា នៅខេត្តកំពង់ស្ពឺ ហើយនៅថ្ងៃអាទិត្យ ទី៣០ ខែមីនា អង្គរថាយហ្គឺរ ទទួលក្រុមចំណាត់ថ្នាក់លេខ២ ភ្នំពេញក្រោន ហើយម៉ោងដំណាលគ្នា វិសាខា បើកទ្វារផ្ទះរបស់ខ្លួន បឹងកេត។

សម្រាប់ អង្គរថាយហ្គឺរ និង ភ្នំពេញក្រោន ជាការប្រកួតមួយគួរឲ្យចាប់អារម្មណ៍សម្រាប់ចុងសប្តាហ៍នេះ បន្ទាប់ពីក្រុមទាំងពីរបានស្មើគ្នា ១-១ ក្នុងការជួបគ្នាចុងក្រោយនៅទឹកដីអង្គរថាយហ្គឺរតែម្តង ហើយជួបគ្នាលើកនេះនៅទឹកដីខេត្តសៀមរាបទៀត។

ភ្នំពេញក្រោន ត្រូវការជ័យជម្នះដាច់ខាតដើម្បីកុំឲ្យពិន្ទុឃ្លាតឆ្ងាយពីព្រះខ័នរាជស្វាយរៀង ដែលកំពុងឈរលើកំពូលតារាង និងនាំមុខតែ១ពិន្ទុប៉ុណ្ណោះ៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


