បា​រ៉ែ​ន​ជា​ដែនដី​កណ្ដាល ​សម្រាប់​ប្រកួត​បញ្ចប់​ពូ​ល​C​នៃ​ការប្រកួត​ជម្រុះ​ World Cup​ ប្រចាំ​ទ្វីបអាស៊ី​
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

បា​រ៉ែ​ន​ជា​ដែនដី​កណ្ដាល ​សម្រាប់​ប្រកួត​បញ្ចប់​ពូ​ល​C​នៃ​ការប្រកួត​ជម្រុះ​ World Cup​ ប្រចាំ​ទ្វីបអាស៊ី​

បានផុស

នៅ

សហព័ន្ធ​បាល់ទាត់​ទ្វីបអាស៊ី (AFC)​បានកំណត់​ពី​ប្រទេស ដែល​ត្រូវធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​ប្រកួត​បញ្ចប់​នៃ​ការប្រកួត​ជម្រុះ​បាល់ទាត់​ជើងឯក​ពិភពលោក​ប្រចាំ​ទ្វីបអាស៊ី​សម្រាប់​ឆ្នាំ​២០២២ (2022 FIFA World qualification –AFC Second Round)​ជា​ផ្លូវការ​ហើយ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហព័ន្ធ​បាល់ទាត់​អាស៊ី បាន​ជជែក​ពី​បញ្ហា​នេះ​ជាច្រើនលើក​ច្រើនសារ​ទើប​សម្រេចយក​ប្រទេស​បា​រ៉ែ​ន ធ្វើជា​ដែនដី​កណ្ដាល​សម្រាប់​ការប្រកួត​ដែល​នៅ​សេសសល់ ។​

កម្ពុជា ដែល​ស្ថិតនៅ​ពូ​ល C មាន​អ៊ីរ៉ា​ក់​, អ៊ី​រ៉ង់​, បា​រ៉ែ​ន និង​ហុងកុង នោះទីបំផុត​សហ​ព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី សម្រេច​ឲ្យ​ប្រទេស​បា​រ៉ែ​ន ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ទឹកដី​កណ្ដាល​ទទួល​ក្រុម​ទាំង ៤​ខាងលើ​។​

យោង​លើ​លក្ខន្តិកៈ​សហព័ន្ធ​កីឡា​បាល់ ទាត់​ទ្វីបអាស៊ី តម្រូវ​ឲ្យ​ប្រទេស​ ដែល​មាន​បំណង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​ជម្រុះ​តាម​ពូ​ល នៃ​ព្រឹត្តិការណ៍​ដដែល​ខាងលើ ត្រូវតែមាន​សណ្ឋាគារ​លំ​ដាប់​ផ្កាយ​៥​យ៉ាង តិច​ចំនួន​៥ នៅ​ជិត​កន្លែង​ស្នាក់នៅ​របស់​ក្រុម​ចូលរួម​, ទីលាន​ហ្វឹកហាត់​ដែលមានគុណភាព​ខ្ពស់​ចំនួន​៥ និង​ពហុ​កីឡដ្ឋាន ចំនួន ២ ដែល​ត្រូវ​នឹង​ស្តង់ដារ​អន្តរជាតិ​។​សូមបញ្ជាក់ថា ក្រុម​កម្ពុជា​នឹងត្រូវ​ប្រកួត​ជាមួយ​បា​រ៉ែ​ន​នៅ​ថ្ងៃទី​០៣​ខែ​មិថុនា បន្ទាប់​មកអ៊ីរ៉ង់​នៅ​ថ្ងៃទី​០៧​ ខែមិថុនា ឆ្នាំ​២០២១ ហើយ​ការប្រកួត​ចុងក្រោយ​ជាមួយ​អ៊ីរ៉ាក់ នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​១១ ខែមិថុនា​។​

​អ៊ីរ៉ាក់ គឺជា​ក្រុម​នាំមុខគេ​ក្នុង​ពូ​ល ក្រោយ​ប្រកួត ៥​លើក មាន ១១​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​លេខ​២ បា​រ៉ែ​ន​ដែលមាន ៩​ពិន្ទុ​ក្នុង​ដៃ ។​ចំពោះ​អ៊ីរ៉ង់ ឈរ​នៅ​លេខ​៣ មាន ៦​ពិន្ទុ ប៉ុន្តែ​សល់​១​ប្រកួត​ក្នុង​ដៃ រីឯ​ហុងកុង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៤ ក្នុងខណៈ​ដែល​កម្ពុជា​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៥​ដែល​អស់​ឱកាស​ឡើង​ទៅ​ជុំ​ទី​៣ នៃ​វគ្គ​ជម្រុះ​បាល់ទាត់​ពិភពលោក (World Cup) ទៅ​ហើយ​នោះ នៅសល់​ត្រឹមតែ​ឱកាស​ប្រជែង​ធ្វើ​យ៉ាង​ណា​ឲ្យ​រួច​ផុតពី​ការប្រកួត​ជម្រុះ​ពី​វគ្គ​ដំបូង (play-off round) ក្នុង​ពាន​ជើងឯក​អាស៊ី (AFC Asian Cup) ដើម្បី​បាន​កៅអី​មិនបាច់​ជម្រុះ (​បាន​ចូលទៅ​វគ្គ​ចែក​ពូ​ល​) តែប៉ុណ្ណោះ​៕

អត្ថបទ៖ ​វិ​សិទ្ធ​

សូមចុចអាន៖ Atalanta​ ហួស​​ចិត្ត​ ខឹង​​មិន​​​ស្ទើរ​​​ទេ​​ បណ្តើរ​​​បាល់​​ដល់​​មុខ​​ទី​​ Real​​ ស្រាប់​តែ​​អាជ្ញា​កណ្តាល​ផ្លុំ​​កញ្ចែ​​​បញ្ឈប់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

ខ្យល់​និរតី​ដែល​បក់​ពី​ឈូង​សមុទ្រ​ថៃ ​នឹង​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​កម្ពុជា​ ចាប់​ពី​ថ្ងៃទី១៤-១៦​ឧសភា

ព័ត៌មានខ្លីៗ៤៦ នាទី មុន

៣​ខែ​ឆ្នាំនេះ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុចំណេញ​ជាង​ ៩​លាន​ដុល្លារ ​កើនឡើង​ ៩៧​ភាគរយ

ព័ត៌មានជាតិ៥៣ នាទី មុន

កញ្ញា មាន​ ពេជ្រវីតា​​​​ បានចេញ​ពី​ពន្ធនាគារ​ជាស្ថាពរ​ហើយ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​ឯកជន​២​ក្រុម​ ប្រគល់​ស្បៀងអាហារ​ជាច្រើន​មុខ ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួយឧបត្ថម្ភ​​ជូន​ប្រជាពលរដ្ឋ រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​កូ​វីដ​-១៩

ព័ត៌មានជាតិ១ ម៉ោង មុន

៣​ខែ​ឆ្នាំនេះ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ទទួល​បាន​ប្រាក់ចំណេញ​ជាង​៩​លាន​ដុល្លារ ​កើនឡើង​៩៧​ភាគរយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services