Connect with us

កីឡា

ដៃ​គូ​ថ្មី​របស់​​ Rodtang ​នៅ​សង្វៀន ONE On TNT I ​ក៏​មិន​ធម្មតា​ដែរ

បានផុស

នៅ

ម្ចាស់​ខ្សែ​ក្រវាត់​​មួយ​ថៃ​ពិភព​លោក ONE Flyweight កីឡាករ Rodtang “The Iron Man” Jitmuangnon បាន​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​បង្ហាញ​សមត្ថភាព​ដែល​នឹង​ត្រូវ​ផ្សាយ​ផ្ទាល់​​វេលា​ម៉ោង​​ពិសេស​​ទៅ​កាន់​អ្នក​គាំទ្រ​អាមេរិក​ខាង​​ជើង​តាម​រយៈ​ទូរទស្សន៍​របស់​សហ​រដ្ឋ​អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​រហស្សនាម​ «មនុស្ស​ដែក» បាន ​និងកំពុង​ត្រៀម​ខ្លួន​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ “ONE on TNT I” នា​ថ្ងៃ​ទី​៧ ខែ​មេសា ខាង​មុខ​នេះ ប៉ុន្តែដៃ​គូ​ដែល​ជា​ជន​ជាតិ​អង់គ្លេស​​​​​បាន​ដក​ខ្លួន។ ដូច្នេះ​​តារា​ល្បី​លំដាប់​ពិភព​លោក​របស់​ថៃត្រូវ​តតាំង​នឹង​ដៃ​គូ​ថ្មី។

គូ​ប្រកួត​ដែល​គេ​ផ្គូផ្គង​ដំបូងឱ្យប៉ះ Rodtang ​គឺ អ្នក​ប្រដាល់​អង់គ្លេស Jacob Smith  ក្នុង​នាម​គូ​ឯក​នៅ​ព្រឹត្តិការណ៍ “ONE on TNT I” ប៉ុន្តែ​ឥឡូវ​នេះ​ត្រូវ​បាន​ដាក់​ជំនួស​វិញ​ដោយ​កីឡាករ​អូស្ត្រាលី Danial “Mini T” Williams។

«មនុស្ស​ដែក» និង​ កីឡាករ​អូស្ត្រាលី​ត្រូវ​ពាក់ស្រោម​ដៃ​គុន​ចម្រុះ​​ទម្ងន់៤​អោន សម្រាប់​ការ​ប្រកួត​លក្ខណៈ​មួយ​ថៃមិន​មែន​​ជា​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​​ពិភព​លោក​ទេ​ដែល​នឹង​ផ្សាយ​តាម​រយៈ​ TNT។

Williams ដែល​​មក​ពី​ត្រកូល​ជើង​ឯក​មួយ​ថៃ​ពិភព​លោក​បាន​ឈ្នះ​ខ្សែ​ក្រវាត់មួយ​ចំនួន​ហើយ​ក្នុង​អាជីព​របស់​ខ្លួន​ក្នុង​នោះ​មាន​ខ្សែ​ក្រវាត់​ពិភព​លោក WMC មួយ​​ខ្សែ​ផង​ដែរ។

កីឡាករ​អាយុ​២៧​ឆ្នាំ​​តែង​តែ​មាន​ឆន្ទៈ​ប្រកួត​ជា​មួយ​​ដៃ​គូ​ឆ្នើម​ៗ​លំដាប់​ពិភព​លោក។ រូប​គេ​ល្បី​ខាង​ទាត់​ក្រោម ទាត់​​​​លើ​ ដង​ខ្លួន និង​លោត​វ៉ៃ​កែង​។ រូប​គេ​បាន​ហ្វឹក​ហាត់​នៅក្លឹប​ Kao Sok Muay Thai និង​ក្លឹប​ Scrappy MMA & Fitness ដែល​ក្លឹប​ទាំង​ពីរ​នេះ​ស្ថិត​នៅ​ទី​ក្រុង Perth ប្រទេស​អូស្ត្រាលី ។ ដូច្នេះ​​អ្នក​គាំទ្រ​សង្ឃឹម​ថា ជំនួប​រវាង​ជើង​ខ្លាំង​ទាំង​ពីរនឹង​ក្លាយ​ជា​សមរភូមិ​ដ៏​ជក់​ចិត្ត​បំផុត​សម្រាប់​អ្នក​គាំទ្រ​ទូទាំង​ពិភព​លោក។

គូ​ឯក​ប្រចាំ​ព្រឹត្តិការណ៍ ONE on TNT I

  • ជើង​ឯក​ Adriano Moraes ប៉ះ​ អ្នក​ដណ្តើម​ Demetrious Johnson (ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ ONE Flyweight)
  • កីឡាករ Eddie Alvarez ប៉ះ​ Iuri Lapicus (​ការ​ប្រកួត​គុន​ចម្រុះ​)
  • កីឡាករ Rodtang Jitmuangnon ប៉ះ​ Danial Williams (​ការ​ប្រកួត​មួយ​ថៃ​​)

គូ​ពិសេស​ប្រចាំ​ព្រឹត្តិការណ៍ ONE on TNT I

  • កីឡាករ Tyler McGuire ប៉ះ Raimond Magomedaliev (​ការ​ប្រកួត​គុន​ចម្រុះ)
  • កីឡាករ Rade Opacic ប៉ះ Patrick Schmid (​ការ​ប្រកួត​ឃីក​បុក​សីង​​)
  • កីឡាករ Mehdi Barghi ប៉ះ​ Oumar Kane (ការ​ប្រកួត​គុន​ចម្រុះ)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម