កីឡា
Rukiya Anpo ថា ខ្លួនអាចប្រកួតនៅ ONE ទោះមិនចុះកុងត្រារយៈពេលវែង
ស្ថាប័ន ONE Championship កំពុងសម្លឹងរកការចុះហត្ថលេខាយកកីឡាករជប៉ុន Rukiya Anpo អតីតម្ចាស់ខ្សែក្រវាត់ K-1 Super Lightweight ក្នុងទម្ងន់៦៥គីឡូក្រាម។

ថ្មីៗនេះប្រជាប្រិយភាពរបស់គេកាន់តែកើនឡើង ក្រោយប្រកួតជាមួយអតីតម្ចាស់ខ្សែក្រវាត់ UFC Middleweight កីឡាករ Sean Strickland។ កីឡាករ Rukiya Anpo បានបង្ហើបថា រូបគេកំពុងពិភាក្សាជាមួយស្ថាប័ន ONE Championship។
នៅក្នុងវីដេអូ YouTube កីឡាករ Anpo បាននិយាយថា ៖«ឥឡូវនេះខ្ញុំបានពិភាក្សាជាមួយ ONE។ ខ្ញុំមិនអាចនិយាយលម្អិតអំពីកិច្ចសន្យាទេ ប៉ុន្តែខ្ញុំអាចប្រកួតនៅ ONE ទោះមិនទាន់ចុះកុងត្រារយៈពេលវែង។ សម្រាប់គំនិតផ្ទាល់ខ្លួន ខ្ញុំមិនចូលចិត្តការចុះកុងត្រាផ្ដាច់មុខទេ។ ខ្ញុំចង់មានសេរីភាព ទៅសង្វៀនណាក៏បាន»។

ចាប់តាំងពីស្ថាប័ន ONE Championship ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសេវាកម្មស្ទ្រីមរបស់ប្រទេសជប៉ុន (U-Next) គេសង្កេតឃើញថាមានកីឡាករប្រដាល់ជប៉ុនជាច្រើនបានផ្លាស់ទៅកាន់ស្ដាប័នមួយនេះ៕
ប្រភព៖ Beyondkick
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


