កីឡា
គរុសិស្ស ១៨រូបត្រៀមប្រឡងឡើងខ្សែក្រវាត់ខ្មៅកីឡាតេក្វាន់ដូ WT និងបង្ហាត់ពិសេសពីគ្រូជម្រើសជាតិ
នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នេះគរុសិស្សឆ្នើម ១៨នាក់ នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ទទួលបានការបង្ហាត់ពិសេសពីគ្រូជម្រើសជាតិរយៈពេល២ខែចុងក្រោយត្រៀមប្រឡងឡើងខ្សែក្រវាត់ខ្មៅមុនចេញទៅបង្រៀនតាមសាលានានាបន្ទាប់ពីបញ្ចប់ការសិក្សា។

ទិដ្ឋភាពព្រឹកមិញ
លោក ធឿន ចន្ថន គ្រូបង្ហាត់ឯកទេសតេក្វាន់ដូ WT នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានឲ្យដឹងថា នៅព្រឹកមិញនេះគឺមានកម្មវិធីហ្វឹកហាត់ជាមួយលោកគ្រូជម្រើសជាតិដើម្បីពង្រឹងសមត្ថភាព និងត្រៀមលក្ខណៈឲ្យបានល្អសម្រាប់ការប្រឡងយកខ្សែក្រវាត់ខ្មៅរបស់គរុសិស្សឆ្នើម១៨នាក់។ បន្ថែមពីនេះក៏មានចែកជូននូវ
ឯកសណ្ឋានហ្វឹកហាត់ និងអាវសម្រាប់ក្រុមផងដែរ។

លោក ធឿន ចន្ថន
គរុសិស្សទាំង ១៨នាក់នេះគឺត្រូវបានជ្រើសរើសតែអ្នកឆ្នើមមានសមត្ថភាពល្អជាងគេប៉ុណ្ណោះយកមកហ្វឹកហាត់ពិសេសបន្ថែមក្នុងវគ្គមួយនេះ។ ពោលវគ្គពិសេសហ្វឹកហាត់រយៈពេល២ខែចុងក្រោយនេះគឺផ្ដោតលើការបង្ហាត់បន្តដល់សិស្សៗលើបច្ចេកទេស ក្បាច់ស្នៀតផ្សេងៗ។ បើទោះជាគរុសិស្សទាំងនេះអាចបង្ហាត់បង្រៀនដល់សិស្សហើយក្ដី ប៉ុន្តែសាលា និងសហការជាមួយសហព័ន្ធបង្កើតជាវគ្គបណ្ដុះបណ្ដាលផ្សេងៗដែលមានគ្រូៗមានបទពិសោធច្រើនដើម្បីបំប៉នអ្នកទាំងនេះឲ្យមានចំណេះដឹងផ្នែកបង្ហាត់កាន់តែល្អ និងច្បាស់លាស់ជាងនេះទៅទៀត។

ទិដ្ឋភាពព្រឹកមិញ
កម្មវិធីបង្ហាត់ពិសេស និងប្រគល់ឯកសណ្ឋាននេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដែលមានចូលរួមពីលោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិតេក្វាន់ដូ WT និង លោកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា៕



ទិដ្ឋភាពព្រឹកមិញ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


