Pacquiao ថា ៖«អ្នកដែលវាយប្រហារជនជាតិអាស៊ី មកវ៉ៃខ្ញុំជំនួសវិញ»
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

Pacquiao ថា ៖«អ្នកដែលវាយប្រហារជនជាតិអាស៊ី មកវ៉ៃខ្ញុំជំនួសវិញ»

Published

on

 វីរបុរស​ប្រដាល់​សកល​ហ្វីលីពីន Manny Pacquiao បាន​លេច​មុខ​នៅ​ជំរំ​ហ្វឹក​ហាត់  និង​បាន​និយាយ​ក្នុង​នាម​ជា​សមាជិក​​ប្រឆាំង​ទៅ​លើ​ការ​វាយ​ប្រហារកំពុង​កើត​​មាន​លើ​ជន​ជាតិ​អាស៊ី​​រស់​នៅ​សហរដ្ឋ​អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្តេច​ប្រដាល់​អាស៊ី​បាន​ Pacquiao បាន​បង្ហោះ​រូប​ភាពនៅ Twitter ដែល​សរសេរ​​ជា​ភាសា​អង់គ្លេស អូស្ត្រាលី (Tagalog) ​ចិន និង​​កូរ៉េដោយ​មាន​រូប​​ភាព​របស់​លោក​​មួយ​សន្លឹក​ជា​មួយ​ស្ត្រី​ជន​ជាតិ​អាស៊ី​វ័យ​ចំណាស់​​ម​ដែល​ត្រូវ​បាន​វាយ​ប្រហារ​នៅ​អាមេរិក​កាល​ពី​ពេល​ថ្មី​ៗ​នេះ និង​ជន​រង​គ្រោះ​​ផ្សេង​ៗ​ទៀត​ថា ៖«ឈប់​ស្អប់​ខ្ពើម​ជន​ជាតិ​អាស៊ី។ ឈប់​វាយ​ប្រហារ​​ជន​ជាតិ​អាស៊ី​ដែល​មិន​អាច​ការពារ​ខ្លួន​បាន​ទៅ។ មក​វ៉ៃ​ខ្ញុំ​ជំនួស​វិញ»

បន្ថែម​លើ​រូប​ភាព​ លោកបាន​សរសេរ caption ថា ៖«យើង​មាន​ពណ៌​តែ​មួយ​នៅ​ក្នុង​ឈាម​របស់​យើង! ឈប់​រើស​អើង​ពូជសាសន៍​ទៅ។ ផ្តល់​ក្តី​ស្រឡាញ់ និង​សន្តិភាពដល់​អ្នក​រាល់គ្នា!!

Pacquiao ដែល​មាន​អាយុ​៤២​ឆ្នាំ​មាន​ប្រវត្តិ​ប្រកួត​ឈ្នះ​៦២​ដង ចាញ់​៧​ដង និង​ស្មើ​១​ដង ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ជជែក​​ដើម្បី​ប្រកួត​ជា​មួយ​ជើ​ង​ឯក​ពិភព​លោក WBO កីឡាករ Terence Crawford ក្នុង​ខែ​មិថុនា។

កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ Pacquiao បាន​ប្រកាស​ថា លោក​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដើម្បី​​ត្រៀម​ខ្លួន​ឡើងប្រកួត​សា​ជា​​ថ្មី។

សារព័ត៌មាន ESPN បាន​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ សប្តាហ៍​នេះ​ថា “Pac Man” កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​ពិភាក្សា​ដើម្បី​ប្រកួត​ជា​មួយ​កីឡាករ​អាមេរិក​មិន​ដែល​ចាញ់ Crawford  ដែល​មាន​ប្រវត្តិ​ប្រកួត​ឈ្នះ​៣៧​ដង មិន​​ធ្លាប់​ចាញ់ ផ្តួល​ដៃ​គូ​សន្លប់​២៨​ដង។ នេះ​បើ​យោង​តាម​អ្នក​នាំពាក្យ​របស់​ស្ថាប័ន​ផ្គូផ្គង​ការ​ប្រកួត Top Rank។ តាម​ពាក្យ​ចចាម​អាមរាម​ថា ការ​ប្រកួត​នឹង​រៀប​ចំ​នៅទីក្រុង​ Abu Dhabi ប្រទេស​អារ៉ាប់រួម។

Pacquiao ជាកីឡាករ​តែ​ម្នាក់​គត់​ដែល​បាន​ឈ្នះ​​ជើង​ឯក​​ពិភព​លោក​៨​ប្រភេទ​ទម្ងន់ និង​ជា​កីឡាករ​តែ​ម្នាក់គត់​ដែលបាន​ឈ្នះ​ជើង​ឯក​ពិភព​លោក​ក្នុង​រយៈ​ពេល​បួន​ទសវត្សរ៍​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ប្រដាល់​សកល៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Twitter & ESPN

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services