កីឡា
កំពូលអ្នកប្រដាល់ ប៉ាគីអាវ នឹងយកកីឡាករកម្ពុជាទៅហាត់នៅហ្វីលីពីនឆាប់ៗ
កំពូលអ្នកប្រដាល់សកលហ្វីលីពីន ម៉ានី ប៉ាគីអាវ និងភរិយាបានរួមចំណែកផ្សព្វផ្សាយយ៉ាងសំខាន់អំពីទេសចរណ៍នៅពេលលោកមកប្រទេសកម្ពុជាដើម្បីទទួលការងារជាទូតសុច្ឆន្ទៈឲ្យក្រុមហ៊ុនឯកជនមួយកាលពីពេលថ្មីៗនេះ។

ក្នុងដំណើរការងារមកប្រទេសកម្ពុជានេះ លោកបានជួបសម្តែងការគួរសមជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំផ្នែកកីឡាមួយចំនួន។ ជាមួយគ្នានោះលោកបានទៅដើរកម្សាន្តនៅមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាបដែលលោកបានទៅប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម និងតំបន់ទេសចរណ៍ជាច្រើនទៀត។

លោក ម៉ានី ប៉ាគីអាវ បានជួបពិភាក្សាជាមួយឧកញ៉ា ស្រី ចាន់ថន អំឡុងពេលធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីបង្កើនចំណងមិត្តភាព និងជួយគ្នាទៅវិញទៅមកលើផ្នែកកីឡា។ ទីបំផុតឧកញ៉ាដែលកំពុងផ្តោតយកចិត្តទុកដាក់កីឡាប្រដាល់គុនខ្មែរបានទម្លាយឲ្យដឹងថា ម៉ានី ប៉ាគីអាវ នឹងជ្រើសរើសកីឡាករកម្ពុជាទៅហ្វឹកហាត់នៅប្រទេសហ្វីលីពីន។
ឧកញ៉ា ស្រី ចាន់ថន បានឲ្យដឹងថា ៖«ដំណឹងល្អចំពោះកីឡាករគុនខ្មែរ ដែលបានក្លិបប្រដាល់ ម៉ានី ប៉ាគីអាវ ជ្រើសរើសដើម្បីចូលរួមហ្វឹកហាត់កីឡាប្រដាល់សកលនៅក្លិប Sanman Gym និងក្លិប Pacquiao Gym នៅប្រទេសហ្វីលីពីន នៅក្នុងពេលឆាប់ៗខាងមុខនេះ»។
នៅពេលត្រឡប់ទៅប្រទេសកំណើតវិញ លោក ម៉ានី ប៉ាគីអាវ បានបង្ហោះរូបភាពជាច្រើនសន្លឹកអំពីដំណើរមកកាន់ប្រទេសកម្ពុជា ហើយលោកបានអរគុណដល់ប្រទេសកម្ពុជាដែលទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ បើនិយាយពីភរិយារបស់លោកគឺអ្នកស្រី Jinkee បានបង្ហោះរូបភាពច្រើនណាស់ស្ទើរគ្រប់ទីកន្លែងដែលពួកគាត់បានទៅដល់នៅក្នុងប្រទេសកម្ពុជា។

នៅមិនទាន់ដឹងថាតើ កីឡាករប្រដាល់គុនខ្មែរ ឬកីឡាករប្រដាល់សកលដែលត្រូវបានជ្រើសរើសទៅហ្វឹកហាត់នៅប្រទេសហ្វីលីពីន ស្របពេលកីឡាប្រដាល់សកលនៅកម្ពុជាមិនសូវមានសកម្មភាព ហើយក៏មិនសូវមានកីឡាករ កីឡាការិនីច្រើនដែរ។
សូមបញ្ជាក់ថា លោក ម៉ានី ប៉ាគីអាវ ដែលបានឈ្នះខ្សែក្រវាត់ប្រដាល់សកលពិភពលោក៨ប្រភេទទម្ងន់ផ្សេងគ្នាបានចាប់ផ្តើមអាជីពប្រដាល់នៅឆ្នាំ១៩៩៥នៅពេលលោកអាយុ១៦ឆ្នាំ។ លោកបានប្រកាសចូលនិវត្តន៍ពីអាជីពប្រដាល់នៅឆ្នាំ២០១៩ បន្ទាប់ពីឆ្លងកាត់បទពិសោធនៅលើសង្វៀន៧២ដង គឺឈ្នះ៦២ដង និងចាញ់៨ដង៕









អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


