កីឡា
Pacquiao មិនអាចចូលរួមប្រកួតកីឡាអូឡាំពិក២០២៤បានទេ
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) មិនអនុញ្ញាតឱ្យកីឡាករប្រដាល់ដ៏ឆ្នើមរបស់ហ្វីលីពីន Manny Pacquiao ចូលរួមប្រកួតអូឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំងឡើយដោយសារអាយុលើសអាយុកំណត់៥ឆ្នាំ។

Pacquiao ដែលបានចូលនិវត្តន៍កាលពីឆ្នាំ២០២១ ចង់បន្តការប្រដាល់នៅអាយុ៤៥ឆ្នាំក្នុងការប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉ារីស ជាកន្លែងដែលការប្រកួតដណ្តើមមេដាយនឹងធ្វើឡើងនៅក្នុងកីឡដ្ឋាន Roland Garros។
IOC បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានសរសេរទៅកាន់មន្ត្រីអូឡាំពិកហ្វីលីពីន ដោយពន្យល់ពីការកំណត់អាយុសម្រាប់អ្នកប្រដាល់ដែលមានអាយុ ៤០ឆ្នាំ នឹងត្រូវតម្កល់ទុក។ ពេលនេះ IOC គ្រប់គ្រងកីឡាប្រដាល់អូឡាំពិក បន្ទាប់ពីបដិសេធទទួលស្គាល់ស្ថាប័នគ្រប់គ្រងសមាគមប្រដាល់អន្តរជាតិ (IBA)។
ការកំណត់អាយុសម្រាប់ការប្រដាល់អូឡាំពិកត្រូវបានដំឡើងដល់ ៤០ ខណៈពីដំបូងឡើយកំណត់ត្រឹម៣៤ឆ្នាំ ក្នុងឆ្នាំ២០១៣ ដែលជាការផ្លាស់ប្តូរមួយនឹងអនុញ្ញាតឱ្យ Pacquiao ព្យាយាមប្រកួតនៅកីឡាអូឡាំពិក Rio de Janeiro ឆ្នាំ២០១៦។ យ៉ាងណាមិញលោកបានជ្រើសរើសមិនចូលរួមប្រកួត នៅពេលលោកបានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា។

វាមិនច្បាស់ទេថាតើ Pacquiao នឹងព្យាយាមរកកៅអីនៅអូឡាំពិកប៉ារីស ក្នុងការប្រកួតជម្រុះមួយក្នុងចំណោមការប្រកួតជម្រុះ២ ដែលបើកនៅចុងខែនេះក្នុងប្រទេសអ៊ីតាលី និងក្នុងខែឧសភាក្នុងប្រទេសថៃ។
ស្ថាប័នអូឡាំពិកហ្វីលីពីនបាននិយាយអំពីការព្យាយាមយករូបមន្ត ដែលគេឱ្យឈ្មោះថា ‘universality’ ដើម្បីចូលទៅក្នុងការប្រកួតកីឡាប៉ារីស គឺជាការទទួលបានសិទ្ធិប្រកួតដោយការអនុគ្រោះយ៉ាងមានប្រសិទ្ធភាពចំពោះព្រឹត្តិការណ៍ដែលផ្តល់ទៅឱ្យប្រទេសដែលមានអត្តពលិកតិចតួចនៅកីឡាអូឡាំពិក។
ទោះជាយ៉ាងណាក៏ដោយ IOC បានពន្យល់កាលពីថ្ងៃអាទិត្យថា ហ្វីលីពីន បានទទួលជោគជ័យខ្លាំងពេកទៅហើយក្នុងការទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ។
IOC បាននិយាយថា ៖«universality មិនត្រូវបានបែងចែកទៅឱ្យ [ក្រុម] ដែលមានអត្តពលិកច្រើនជាង ៨នាក់នៅក្នុងកីឡា/វិញ្ញាសា នៅឯការប្រកួតកីឡាអូឡាំពិក ២លើកចុងក្រោយនេះទេ។ នេះជាករណីរបស់គណៈកម្មាធិការអូឡាំពិកហ្វីលីពីន»។

Pacquiao បានបញ្ចប់អាជីពក្នុងខែកញ្ញា ឆ្នាំ២០២១ ក្នុងវ័យ ៤២ឆ្នាំ បន្ទាប់ពីប្រកួតចំនួន ៧២ដង ដោយឈ្នះពានពិភពលោក ចំនួន១២ ក្នុងកម្រិតទម្ងន់ខុសគ្នាចំនួន៨៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ espn
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


