ក្លិប​ព្រះខ័នរាជស្វាយរៀង ប្រមូលប្រាក់ជួយកីឡាករ Booysen Shan ព្យាបាលជំងឺ​ស្ទះសរសៃឈាមខួរក្បាល
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

ក្លិប​ព្រះខ័នរាជស្វាយរៀង ប្រមូលប្រាក់ជួយកីឡាករ Booysen Shan ព្យាបាលជំងឺ​ស្ទះសរសៃឈាមខួរក្បាល

បានផុស

នៅ

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង សមាជិកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2021) បាន​ប្រមូល​ថវិកាជួយ​ដល់​កីឡាករ Booysen Shan ដែលកំពុងសម្រាកព្យាបាលជំងឺស្ទះសរសៃឈាមខួរក្បាលនៅ​មន្ទីរពេទ្យ​កាល់ម៉ែតកាល​ពី​ដើមខែ​មេសា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការចេញផ្សាយនៅលើហ្វេសប៊ុកផ្លូវការរបស់ក្លិបនៅយប់ថ្ងៃព្រហស្បតិសប្ដាហ៍នេះ ថវិកាដែលប្រមូលសរុបបាន​ចំនួន ២,៣៨៤ ដុល្លារសហរដ្ឋអាមេរិក។ ថវិកា​នេះ​ទទួល​បាន​ការ​ឧបត្ថម្ភពីឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ចំនួន ១០០០ដុល្លារ លោក រិទ្ធ ឌីកា នាយកបច្ចេកទេសចំនួន ៥០០ដុល្លារ បុគ្គលិកនិងកីឡាករចំនួន៨៨៤ដុល្លារ។

កីឡាករ Booysen Shan ធ្លាប់ជាសមាជិកក្នុងក្លិបព្រះខ័នរាជស្វាយរៀង កាលពីឆ្នាំ២០១៨ ដោយរកគ្រាប់បាល់ឱ្យក្រុមបាន៧គ្រាប់។

ក្រោយទទួលបានប្រាក់ឧបត្ថម្ភដល់កីឡាករក្នុងក្លិបរបស់​ខ្លួន ឯកឧត្តមឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ប្រធានក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងអំណរគុណពីការជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំនិងកីឡាកររបស់ក្លិបព្រះខ័នរាជស្វាយរៀង។

កីឡាករ Booysen Shane កើតនៅទីក្រុង Cape Town ដែលជាទីក្រុងធំជាងគេទី ២ នៅប្រទេសអាហ្រ្វិកខាងត្បូង។ ខ្សែប្រយុទ្ធ​រូប​នេះ ចាប់ផ្តើមលេងបាល់ទាត់នៅក្រុម Ajax Cape Town តាំងពីអាយុ ១០ ឆ្នាំ។ ៤ ឆ្នាំក្រោយមក បានចូលរួមជាមួយក្រុម Hellenic FC Academy ដែលជាក្រុមយុវជនមួយល្អជាងគេនៅក្នុងប្រទេស។

អំឡុង​ឆ្នាំ ២០១៤ កីឡាកររូបនេះបានសម្រេចចាប់អាជីពនៅក្រៅប្រទេស ដោយ​បានផ្លាស់ទៅក្លិបនៅប្រទេសថៃ ក្នុងក្រុម Rbac Mittraphap និង Bangkok Christian College-Tero នៅក្នុងពាន Thai Regional League Division 2 មុនធ្វើដំណើរមកកាន់កម្ពុជា។

នៅឆ្នាំ២០១៥ ដល់២០១៧ បាន​ប្រកប​អាជីព​ជាមួយក្លិបភ្នំពេញក្រោន ហើយនៅឆ្នាំ២០១៨ បាន​ចូលរួមជាមួយក្លិប​ព្រះខ័នរាជស្វាយរៀង។ ឆ្នាំ២០១៩ ចូលរួមជាមួយក្រុមប៉ូលិសជា​លក្ខណៈ​ខ្ចីជើង និង​ត្រឡប់ទៅភ្នំពេញក្រោននៅឆ្នាំ២០២០ រួច​ក៏​បន្ត​ផ្ទេរទៅកាន់ក្រុមណាហ្គាវើល។ នៅ​ឆ្នាំ២០២១ ជាសមាជិកក្នុងក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) ។

កីឡាករវ័យ៣២ឆ្នាំរូបនេះ នៅ​ពេលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត បាន​ទទួល​ថវិកា​ឧបត្ថម្ភ​ពី​ក្លិបប៉ូលិសភចំនួន២៣៦៥ ដុល្លារ៕

អត្ថបទ៖ ម៉េងហួរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

KPT+១ នាទី មុន

អំណាចផ្លូវ​ចិត្ត ពិត​ជា​អាច​ព្យាបាល​ជំងឺ​បាន

ព័ត៌មានជាតិ១០ នាទី មុន

ស្ពានដែកបាឡេត៍ កម្រាលឈើថ្មី ២៤ម៉ែត្រ នៅភូមិក្បាលខ្លា បានសម្ពោធដាក់ឲ្យប្រើប្រាស់ហើយនៅថ្ងៃនេះ

ព័ត៌មានជាតិ២១ នាទី មុន

ពលរដ្ឋប្តឹងហាងយីហោ ចំការននោង មានការជួបជុំផឹកស៊ីឡូឡាបង្កការរំខានដល់អ្នកជិតខាង

ព័ត៌មានជាតិ៤៣ នាទី មុន

សមត្ថកិច្ច​បង្ក្រាប​បទល្មើស​លួច​ ឆក់​ ក្នុង​រាជធានី​​បានជិត១០០​នាក់​ ក្នុង១ខែ

ព័ត៌មានជាតិ៥១ នាទី មុន

សាក្សី​​៖ ​ស្ត្រី​​ជន​ជាតិ​ចិន​​​បើក​ឡាន​ទំនើប​​​ បុក​បុរស​ម្នាក់​កំពុង​ដើរ​​​ រួច​ជ្រុល​​ទៅ​​បុក​ឡាន​​ផ្សេង​ ថយ​ក្រោយ​ប្រុង​រត់​ កិន​ជន​​រង​គ្រោះ​ថែម​​​ស្លាប់​​​ភ្លាម​ៗ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services