Connect with us

បច្ចេកវិទ្យា

Facebook ធ្វើឲ្យប៉ះពាល់ដល់ ការការពារឯកជនភាពរបស់អ្នកប្រើប្រាស់ WhatsApp រាប់លាននាក់

បានផុស

នៅ

នាយកប្រតិបត្តិ Mark Zuckerberg បានបង្ហាញ “ចក្ខុវិស័យផ្តោតលើឯកជនភាព” សម្រាប់ Facebook ក្នុងឆ្នាំ២០១៩ ដោយលើកឡើងពីសេវាកម្មផ្ញើសារជាសកលរបស់ក្រុមហ៊ុនគឺ WhatsApp ថាជាម៉ូដែលមានសុវត្ថិភាព សូម្បីតែក្រុមហ៊ុនក៏មិនអាចអានសាររបស់វាបានដែរ។

នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg

ទោះបីជាយ៉ាងណាក៏ដោយ WhatsApp មានបុគ្គលិកជាប់កិច្ចសន្យាជាង ១,០០០ នាក់នៅទីក្រុង Austin, Dublin និងសិង្ហបុរី ដែលកំពុងពិនិត្យមើលសាររាប់លាន ដោយប្រើប្រព័ន្ធ AI និងមើលព័ត៌មានគណនី ដើម្បីទទួលនិងផ្ទៀងផ្ទាត់ពាក្យបណ្តឹង។ នេះបើយោងតាមឯកសារដែលត្រូវបានបង្ហាញដោយសារព័ត៌មានបែបស៊ើបអង្កេត ProPublica។

អ្នកត្រួតពិនិត្យកម្មវិធី WhatsApp អាចចូលមើលខ្លឹមសារបាន នៅពេលអ្នកប្រើប្រាស់ចុចប៊ូតុង “Report” នៅលើកម្មវិធីដោយកំណត់ថា សារមួយបានរំលោភលើលក្ខខណ្ឌរបស់វេទិកា។

អ្នកត្រួតពិនិត្យម្នាក់ៗរាយការណ៍ថា ដោះស្រាយពាក្យបណ្តឹងចំនួន ៦០០ ក្នុងមួយថ្ងៃ ហើយពួកគេត្រូវចំណាយពេលតិចជាងមួយនាទី ដើម្បីពិនិត្យមើលខ្លឹមសារក្នុងមួយពាក្យបណ្តឹង។

យ៉ាងណាក្តី នៅក្នុងបទសម្ភាសន៍មួយកាលពីខែកក្កដា លោក Will Cathcart ប្រធាន WhatsApp បានព្យាយាមនិយាយសម្រាលថា “ខ្ញុំគិតថា យើងពិតជាអាចមានសន្តិសុខនិងសុវត្ថិភាពសម្រាប់មនុស្សតាមរយៈការ encrypt ពីដើមដល់ចប់ និងធ្វើការជាមួយមន្ត្រីអនុវត្តច្បាប់ដើម្បីដោះស្រាយបញ្ហាឧក្រិដ្ឋកម្មនានា”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ Facebook ថា អ្នកប្រើប្រាស់បណ្ដាញរបស់ខ្លួននៅ អាមេរិក ចំនួន ៨៥ ភាគរយគាំទ្រការចាក់វ៉ាក់សាំង មិនដូចការរិះគន់របស់លោក បៃដិន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ជួយសម្រួលការព្យាបាល និងឧបត្ថម្ភ១ពាន់ដុល្លារដល់កីឡាករ ម៉ើល ចាន់រ៉ា របួស

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ទេសរដ្ឋមន្ត្រី លី ធុជ ៖ កម្ពុជា នឹង​ផ្តល់​ការ​គាំទ្រ​បច្ចេកទេស ចំណេះដឹង និង​ជំនាញ​ដល់​ប្រទេស​ម៉ុង​ហ្គោ​លី លើ​ការងារ​បោសសម្អាត​មីន និង​គាំទ្រ​ដល់​ម៉ុង​ហ្គោ​លី​អនុវត្ត​បទដ្ឋាន​របស់​អនុសញ្ញា​អូ​តា​វ៉ា

ព័ត៌មានជាតិ៦ ម៉ោង មុន

សិស្ស​ប៊ែ​ល​ធី​ថ្នាក់​ទី​១២ ជំនា​ន់ទី​១៨ ចំនួន ២,១១២​នាក់ ទទួល​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ប៊ែ​ល​ធី

សន្តិសុខសង្គម៦ ម៉ោង មុន

ស្ត្រីម្នាក់​ទើប​ឆ្លង​ទន្លេ​បាន​កូនភ្លោះ​ ខ្ចីលុយ​គេ១ម៉ឺនទិញថ្នាំឱ្យកូនលេប ស្រាប់តែ​ត្រូវ​រថយន្ត​ដឹកដីបុកកិនស្លាប់

កីឡា៦ ម៉ោង មុន

គ្មានក្រុមណាអាចយកឈ្នះវិសាខាបានទេក្នុងតេជោលីគជុំទី១

Sokha Hotels

ព័ត៌មានពេញនិយម