បើដឹង…ទើបដឹងថា Galaxy Z Fold3 5G និង Galaxy Z Flip3 5G ឡូយ និងអស្ចារ្យសាហាវ មិនធម្មតាប៉ុណ្ណាមិនជឿហ្អី មើលសិនទៅ…!
Connect with us
Helistar Cambodia - Helicopter Charter Services

បច្ចេកវិទ្យា

បើដឹង…ទើបដឹងថា Galaxy Z Fold3 5G និង Galaxy Z Flip3 5G ឡូយ និងអស្ចារ្យសាហាវ មិនធម្មតាប៉ុណ្ណាមិនជឿហ្អី មើលសិនទៅ…!

បានផុស

នៅ

ទទួលស្គាល់​ទាំងអស់គ្នា​ក្នុង​ឆ្នាំ 2021 នេះ ស្មាតហ្វូនអេក្រង់បត់បានដែល លេចធ្លោជាងគេ អស្ចារ្យជាងគេ ទំនើបទាន់សម័យជាងគេ និងបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយគេ គឺមានតែ Galaxy Z Fold3 5G និង Galaxy Z Flip3 5G របស់​ក្រុមហ៊ុន សាម​សុង តែប៉ុណ្ណោះ​…! ហ៊ាន​និយាយ​…​ហ៊ាន​បង្ហាញ​…!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​មិន​ជឿ​អាច​គិត និង​រកមើល​ខ្លួនឯង​បាន​…​ថា​តើ​មាន​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​បាន​ណា​ដែលមាន​បំពាក់​បច្ចេកវិទ្យា​ការពា​រ​ជម្រាប​ទឹក IPX68 មុនគេ​…​មាន​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​បាន​ណា​ ដែលមាន​កាមេរ៉ា​បង្កប់​ក្រោម​អេក្រង់​មុនគេ​…​មាន​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​បាន​ណា​ដែល​បំពាក់​កញ្ចក់​ទាំងមុខ និង​ក្រោយ​ប្រភេទ Gorilla Glass Victus ដែល​អាច​ការពារ​ឆ្កូត សឹក បានរ​ហូ​តដល់ 4 ដង (4X scratch resistance) មុនគេ​…​មាន​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​បាន​ណា ​ដែល​អាច​ប្រើ​ជាមួយ ប៊ិក​បាន (S-Pen Fold Edition Support) មុនគេ និង កំពូល​អេក្រង់​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក Dynamic AMOLED 2X Display…​នោះ​…​គឺ​អត់​មាន​ទេ​…​មានតែ Galaxy Z Fold3 5G និង Galaxy Z Flip3 5G ប៉ុណ្ណោះ​…!

​ហេតុនេះហើយ​បានជា Galaxy Z Fold3 5G និង Galaxy Z Flip3 5G ជា​ជម្រើស​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​បាន​ដ៏​ស័ក្តិសម​ឥតខ្ចោះ​សម្រាប់​លោកអ្នក​ដែល​ចង់បាន​ភាពលេច​ធ្លោ និង​បង្ហាញ​នូវ​ភាព​អស្ចារ្យ​ដ៏​រស់​រវើក​របស់ខ្លួន​! ម្យ៉ាងទៀត​ឥឡូវនេះ​វា​ជា​រដូវ​ធ្លាក់ភ្លៀង​ផង ហើយ​ពេលខ្លះ​លោកអ្នក​ក៏​ជៀស​សើម​មិន​ផុត​ដែរ​…​ប៉ុន្តែ Galaxy Z Fold3 5G និង Galaxy Z Flip3 5G នៅតែ​អាចឱ្យ​លោកអ្នក​បង្ហាញ​នូវ​ភាព​ទាក់ទាញ ទាន់សម័យ និង​បំពេញការងារ​សំខាន់​ប្រចាំថ្ងៃ​បន្ទាន់ៗ​ក្នុងពេល​តែមួយ (​អាវ​ក្រោះ​ការពារ​ជម្រាប​ទឹក IPX68 & Multi-tasking split screen) ក៏ដូចជា​ឱ្យ​លោកអ្នក​អាច​រក្សា​ទំនាក់ទំនង​បាន​កាន់តែ​ងាយស្រួល​ផងដែរ​។

​គួរ​រំ​ឮ​ក​ផងដែរ​ថា ​ក្រៅពី​ចំណុច​អស្ចារ្យ​ខាងលើនេះ Galaxy Z Fold3 5G និង Galaxy Z Flip3 5G ក៏​មិន​ភ្លេច​នូវ​លក្ខណៈពិសេស និង​កំពុង​ដើរតួនាទី​សំខាន់​សម្រាប់​អ្នកប្រើប្រាស់​ទាំងអស់​ផងដែរ​នោះ​គឺ​សមត្ថភាព​កាមេរ៉ា​ដ៏​អស្ចារ្យ​…! Galaxy Z Fold3 5G គឺ​ត្រូវបាន​បំពាក់​នូវ​កាមេរ៉ា​ក្រោយ 3 គ្រាប់ ដែល​បាន​បំពាក់​មុខងារ​ទប់​លំនឹង និង​ធ្វើការ​បាន​យ៉ាង​ល្អ​ក្នុងការ​ផ្តិត​យក​រូបភាព ឬ វីដេអូ បាន​យ៉ាងច្បាស់ ស្រស់ស្អាត​គ្រប់​ប្លង់ គ្រប់​ស្ថានភាព​ពន្លឺ ជាមួយនឹង​ទំហំ 12MP Ultra-Wide (F2.2), 12MP OIS Wide-angle (F1.8), 12MP Telephoto OIS (F2.4), 2X Optical Zoom, 10x digital Zoom​។ អ្វីដែល​ពិសេស​បំផុត និង​លេចធ្លោ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​កាមេរ៉ា​គឺ កាមេរ៉ា​បង្កប់​ក្រោម​អេក្រង់ ដំបូង​គេ​តែម្តង (Under Display Camera) ទំហំ 4MP (F1.8) ខណៈដែល​កាមេរ៉ា​ខាងមុខ​ពេល​មិនទាន់​បើក (Cover Camera) ឬ Selfie Camera មាន​ទំហំ 10MP ផងដែរ​…! បើ​និយាយ​ពី អង្គ​ចងចាំ និង​អង្គ​ផ្ទុក​វិញ គឺ Galaxy Z Fold3 5G ពិតជា​មិន​ធ្វើឱ្យ​លោកអ្នក​ខកចិត្ត​ឡើយ ហើយ​លោកអ្នក​ក៏​មិនបាច់​បារម្ភ​ពី​ទូរស័ព្ទ​អស់​កន្លែង​ផ្ទុក រូបថត វីដេអូ កម្មវិធី ឬ​ឯកសារ​ឡើយ ឬ​ម៉ាស៊ីន​ធ្លាក់​ល្បឿន​…​ព្រោះ Galaxy Z Fold3 5G មក​ជាមួយនឹង RAM 12GB ខណៈ ROM មាន​ទំហំ​ចាប់ពី 256GB ដល់ 512GB…! វ៉ា​វ​…​ពិតជា​ឡូយ​មែនទែន​…!

​ចុះ Galaxy Z Flip3 5G វិញ​…? មាន​អ្វី​ពិសេស និង​អស្ចារ្យ​ខ្លះទៅ​! ប្រាកដ​ជាមាន​…! បើ​មិនមាន​…​មិនបាច់​ហៅ​កំពូល​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​បាន​ដ៏​អស្ចារ្យ​នោះទេ​…! ក្រៅពី​មាន​រាង Sexy ស្អាត ទាក់ទាញ ទាន់សម័យ និង​មាន Cover Screen ធំ ភ្លឺ​ច្បាស់​អាចឱ្យ​លោកអ្នក​មើល Notification ផ្សេងៗ បាន​នោះ Galaxy Z Flip3 5G ក៏​បំពាក់​មកជា​មួយ កាមេរ៉ា​មុខ ទំហំ 10MP (F2.4) Single Recording ជាមួយ​មុខងារ Director’s View ងាយស្រួល និង​ស័ក្ដិសម​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ធ្វើ Video Vlog បាន​ថែម​ទៀតផង បន្ថែម​ពីលើ​នេះ​សម្រាប់​កាមេរ៉ា​ក្រោយ វិញ​មាន​ទំហំ 12MP Ultra-Wide (F2.2), 12MP Wide Dual Pixel OIS (F1.8) បំពាក់​នូវ​មុខងារ​ទ​ប់​លំនឹង និង​កញ្ចក់​ភ្លឺរលោង​ស្អាត​ដ៏​រឹងមាំ Super Clear Glass (Gorilla DX) ជាមួយនឹង អង្គ​ចងចាំ 8GB ជាមួយ អង្គ​ផ្ទុក 128 GB និង 256 GB ផងដែរ​…!

​យ៉ាងម៉េច​ដែរ​ប៉ុណ្ណឹង​…! នៅមាន​ចំណុច​ពិសេស​លើស​ហ្នឹង​ទៀត​ដែល​ក្រុមហ៊ុន សាម​សុង មិនទាន់​ធ្វើការ​បង្ហាញជូន​អស់​នៅឡើយ​…! តែ​ក្រុមហ៊ុន​ជឿជាក់ថា​លោកអ្នក​ប្រាកដជា​ដឹង​ច្បាស់​ថា Galaxy Z Fold3 5G និង Galaxy Z Flip3 5G ដែល​បំពាក់​មក​ជាមួយនឹង​ចំណុច​ពិសេស ក៏ដូចជា​បច្ចេកវិទ្យា​ខាងលើ និង​តាម​ការ​បង្ហាញជូន​កាលពី​ពេលមុន​ថ្មីៗ​នេះ​គឺ​ពិតជា​ស័ក្តិ​សមជា​កំពូល​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​បាន​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ឆ្នាំ 2021 នេះ​ប្រាកដ​មែន​…!

Galaxy Z Fold3 5G និង Galaxy Z Flip3 5G ផ្តល់នូវ​កំពូល​បទពិសោធន៍​មិន​ធ្លាប់មាន (Experience like no other) នៃ​កំពូល​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​ដ៏​លេចធ្លោ​ទាក់ទាញ និង​ទាន់សម័យ​បំផុត​…! Galaxy Z Fold3 5G និង Galaxy Z Flip3 5G បង្ហាញឱ្យឃើញ​នូវ​ពិភព​ដ៏​អស្ចារ្យ​បំផុត​របស់​អ្នក (Unfold Your World) សាម​សុង​…​ជាទី​ទុកចិត្ត​បំផុត​…!!

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​មក​សាកសួរ ឬ​ធ្វើតេស្ត​ដោយផ្ទាល់​នៅតាម​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ទាំងអស់ ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬក៏​អាច​ទំនាក់ទំនង​សេវា​បម្រើ​អតិថិជន​ឥតគិតថ្លៃ​តាមរយៈ​លេខ​ទូរស័ព្ទ​៖ 1800-203232 !

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services