ចរាចរណ៍
បើករថយន្តងោកមួយផាំង បុករះរ៉ឺម៉ក និង សំយាបផ្ទះពលរដ្ឋ រងការខូចខាត
បុរសម្នាក់បើករថយន្តកូរ៉េដឹកទឹកកក រេចង្កូតជ្រុលទៅបុករ៉ឺម៉កដែលគេចតចោលនៅអែបចិញ្ចើមផ្លូវ និងជ្រុលទៅបុករះសំយាបផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាត តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦៩ ក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីអ្នកបើករថយន្តបង្កហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានចេញពីផ្ទះ ដើម្បីបើករថយន្តដឹកទឹកកក យកទៅដាក់ឲ្យម៉ូយ ខណៈខ្លួនកំពុងតែបើកមកដល់ចំណុចកើតហេតុ ក៏ងោកមួយភាំង ទើបធ្វើឱ្យរេចង្កូតទប់អត់ជាប់ជ្រុលទៅបុករ៉ឺម៉កចតចោលនៅអែបចិញ្ចើមផ្លូវ រួចបន្ត បុករះសំយាបផ្ទះប្រជាពលរដ្ឋរងការខូចខាត ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ ចុះដល់កន្លែងកើតហេតុ និងបានឲ្យភាគីទាំងពីរចរចាគ្នា ដោយភាគីម្ចាស់រថយន្តបង្កព្រមសងជា សំណងក្នុងការជួសជុលទៅលើរ៉ឺម៉ក និងសំយាបផ្ទះបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕
អត្ថបទ ៖ សុខា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


