ចរាចរណ៍
ប៉ូលិសឃាត់យោធាម្នាក់មិនឱ្យបើករថយន្ត ក្រោយបុករថយន្ត២គ្រឿងបន្តគ្នា
បុរសម្នាក់ជាមន្រ្តីយោធាម្នាក់ត្រូវសមត្ថកិច្ចឃាត់មិនឱ្យបើកបរ បន្ទាប់ពីបើករថយន្តទៅបុករយន្ត២គ្រឿង បន្តបន្ទាប់គ្នា បណ្ដាលឱ្យរងការខូចខាត។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៩៖ ៣០ នាទីយប់ថ្ងៃទី ២៣ ខែកក្កដា នៅបណ្ដោយផ្លូវ ២៨គ្រួសារ កែងនឹងផ្លូវតាចេត ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេបានឃើញបុរសម្នាក់បើករថយន្ត Ford ទៅបុករថយន្ត Highlander នៅចំណុចខាងក្រោយវត្តសំរោងអណ្ដែតបណ្ដាលឱ្យរងការខូចខាតចំហៀងមុខខាងឆ្វេង ក្រោយមកភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាដោយខាងរថយន្តពាក់ស្លាកលេខខេមរភូមិន្ទបានចេញសំណងចំនួន៣០០ដុល្លារទៅឱ្យភាគីរថយន្តរងការខូចខាតដើម្បីបញ្ចប់រឿង។

បន្ទាប់មកបុរសខាងលើក៏បានបើកបន្តដំណើរទៅមុខទៀតក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកែងផ្លូវ២៨គ្រួសារក៍បានជ្រុលទៅបុកនឹងរថយន្តតាកូម៉ាពណ៌ស្ករមួយគ្រឿងទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៨គ្រួសារទិសដៅពីលិចទៅកើត ចំពីចំហៀងខាងមុខផ្នែកខាងឆ្វេងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចទីតាំងកន្លែងកើតហេតុដោយឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីរថយន្តបង្កបានចេញសំណងទៅឱ្យរថយន្តតាកូម៉ា ១៥០ ដុល្លារ ដើម្បីបញ្ចប់រឿង។

ចំណែកម្ចាស់រថយន្តពាក់ស្លាកលេខខេមរៈត្រូវបានសម្ថកិច្ចឃាតមិនឱ្យបើកបន្តដំណើរទៅមុខទៀតនោះទេ ដោយខ្លាចមានបង្កគ្រោះថ្នាក់តាមផ្លូវបន្ថែមទៀត ទើបសម្ថកិច្ចឲ្យចតអែបខាងផ្លូវរងចាំឲ្យស្វាងស្រាសិន ហើយបានឲ្យបុរសខាងលើទាក់ទងទៅរកសាច់ញាតិ ដើម្បីមកយកត្រឡប់ទៅផ្ទះវិញ៕ ដោយៈ ឧត្តរ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


