Connect with us

ចរាចរណ៍

ទំនងស្រវឹងបើករថយន្តបុករថយន្តកំពុងចតស្ងៀមហើយដោះស្លាក​លេខគេចខ្លួនបាត់

បានផុស

នៅ

បរ​ស្រវឹងស្រា​បាន​រេ​ចង្កូត​ឡើង​ចិញ្ចើមផ្លូវ​ជ្រុល​ទៅបុក​រថយន្ត​TACOMA​កំពុង​ចត​សៀម​ពី​ចំហៀង​ពេញទំហឹង​បណ្តាល​ឲ្យ​រង​ការខូចខាត​រៀងខ្លួន តែ​មិន​បណ្ដាលឲ្យមាន​មនុស្ស​រងរបួស​នោះទេ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១និង២០​នាទី​យប់​ ថ្ងៃទី​២០ ខែសីហា ​ឆ្នាំ២០២១​នៅ​ចំណុច​មុខ​សណ្ឋាគារ​ភ្នំពេញ តាមបណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​សង្កាត់​ស្រះចក​ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​Jebb​ពណ៌​ខ្មៅ​មួយគ្រឿង​ពាក់​ស្លាក​លេខ​ កម្ពុជា​S-8808-S ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ សង្ស័យ​អ្នកបើកបរ​ស្រវឹង​បាន​រេ​ចង្កូត​មក​ខាងស្ដាំ​ដៃ​ឡើង​ចិញ្ចើមផ្លូវ​ហើយ​ជ្រុល​ទៅបុក​រថយន្ត​TACOMA​ពណ៌​ស​ ពាក់​ស្លាក​លេខ​ ព្រះសីហនុ​2B-7785​ ដែលចត​ស្ងៀម​លើ​ចិញ្ចើមផ្លូវ ​ពី​ចំហៀង​ខាងស្ដាំ​ផ្នែក​ខាងក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​TACOMA​វិល​មួយ​ជុំ ឯ​រថយន្ត​Jebb​ទៅមុខ​លែងរួច​ ​រង​ការខូចខាត​យ៉ាងដំណំ​ដូចគ្នា​។​

ក្រោយពីកើតហេតុ ​ម្ចាស់រថយន្ត​Jebb​បាន​ដោះ​ស្លាក​លេខ​ទាំងមុខ​ទាំងក្រោយ​យកទៅ​ជាមួយចេញពី​កន្លែង​កើតហេតុ​បាត់ ដោយ​បន្សល់ទុក​រថយន្ត​នៅនឹងកន្លែង​កើតហេតុ​។​

សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕​

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៧ នាទី មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១២ នាទី មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង៥៥ នាទី មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម