Connect with us

ចរាចរណ៍

បើកម៉ូតូបុកខឿនចិញ្ជើមផ្លូវបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ​

បានផុស

នៅ

យុវជន​ម្នាក់​ដោយសារតែ​បើក​ម៉ូតូ​បោះពួយ​មិន​ប្រយ័ត្ន​ក៏​ទៅ​យ​បុក​ខឿន​ចិញ្ចើមផ្លូវ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​ក្នុង​ថ្លុកឈាម​នៅកន្លែង​តែម្តង​។​

ហេតុការណ៍​គ្រោះថ្នាក់​នោះបាន​កើតឡើង​កាលពី​នៅវេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​០៨ ​ខែតុលា ឆ្នាំ​២០២១ ចំណុច​រង្វង់​មូល​គួចកាណុង កែង​ផ្លូវ​៧០ ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះ​ដែល​ស្លាប់ឈ្មោះ លឹម តុលា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​បឹង​ណា​ញ ឃុំ​ឈូក ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​នៅវេលា​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​បើក​ម៉ូតូ​តែម្នាក់​ឯង​ដោយ​ជិះ​ម៉ូតូ​ម៉ាក​ហុងដាឌ្រីមសេ១២៥ ពណ៌​ខ្មៅ​ ធ្វើដំណើរ​ពី​លិច​មក​កើត​តាមផ្លូវ៧០​លុះ​ពេល​ដល់​កន្លែងកើតហេតុ​ក៏បាន​បុក​និង​ខឿន​ចិញ្ចើមផ្លូវ​បណ្ដាល​ឲ្យ​ដួល​បែកក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើត​ហេតុ​តែម្ដង​។​

បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់​ទៅឱ្យ​ម្ដាយបង្កើត​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សហរដ្ឋអាមេរិក​ ដំឡើងពន្ធលើចិនដល់ ២៤៥ ភាគរយ

ព័ត៌មានជាតិ៣ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

ព័ត៌មានជាតិ៣ ម៉ោង មុន

មុនធ្វើទស្ស​នកិច្ចនៅកម្ពុជា លោក ស៊ី ជីនពីងថា ចិន មិនហាមឃាត់កម្ពុជាឡើយ ក្នុងការរើសផ្លូវអភិវឌ្ឍន៍ប្រទេសដែលស្របនឹងលក្ខខណ្ឌជាតិ

Sokha Hotels

ព័ត៌មានពេញនិយម