ជីវិតកម្សាន្ដ
តារាចម្រៀងអាមេរិក Katy Perry ឱនថើបដី ពេលយានអវកាសចុះចតជោគជ័យ
តារាចម្រៀងដ៏មានប្រជាប្រិយជនជាតិអាមេរិក កញ្ញា Katy Perry បានលុតជង្គង់ឱនថើបផ្ទៃដី បន្ទាប់ពីបេសកម្មហោះហើរទៅកាន់លំហអាកាសលើកដំបូងររបស់នាងនិងក្រុមមនុស្សល្បីឈ្មោះមួយចំនួនទៀត តាមរយៈរ៉ុក្កែត New Shepard កាលពីថ្ងៃទី១៤ខែមេសា ឆ្នាំ២០២៥ បានចុះចតដោយជោគជ័យ។

តារាចម្រៀងអាមេរិកមានដើមកំណើតនៅរដ្ឋកាលីហ្វ័រញ៉ា វ័យ៤០ឆ្នាំរូបនេះ គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិក៦រូប នៃអ្នករួមដំណើរស្រីទាំងអស់ដែលចូលរួមក្នុងបេសកកម្ម NS-31 ជាគម្រោងហោះហើរទី១១របស់ក្រុមហ៊ុន Blue Origin បង្កើតឡើងដោយមហាសេដ្ឋី Jeff Bezos។
គ្រាប់រ៉ុក្កែតនេះ ត្រូវបានបាញ់បង្ហោះនៅម៉ោង ៨:៣០ព្រឹកនៅឯទីក្រុង Blue Origin ក្នុងរដ្ឋតិចសាស់ ដោយហោះហើរលើផ្លូវ Kármán នៃព្រំដែនរវាងបរិយាកាស និងលំហរបស់ផែនដី ស្ថិតនៅចម្ងាយ១០០គីឡូម៉ែត្រពីលើផ្ទៃផែនដី។
រ៉ុក្កែតបានចុះចតដោយសុវត្ថិភាពប្រហែល១១នាទី បន្ទាប់ពីហោះឡើង និងចុះចត។ ក្នុងអំឡុងពេលពួកគេនៅលើអាកាស សមាជិកមានពេលពីរបីនាទីដើម្បីទទួលយកបទពិសោធន៍នៃបរិយាកាសទំនាញផែនដី ដោយមើលផែនដីទល់នឹងផ្ទៃខាងក្រោយងងឹតនៃលំហ។ បន្ទាប់ពីការហោះហើរបានបញ្ចប់ អ្នករាល់គ្នាបានបញ្ចេញអារម្មណ៍របស់ខ្លួននៅលើបណ្ដាញសង្គមរៀងៗខ្លួន។ តារាចម្រៀង និងអ្នកកាសែត Gayle King ដែលជាមិត្តរួមក្រុមម្នាក់ក្នុងចំណោមមិត្តរួមក្រុមទាំង៥របស់នាង បានអោនថើបដី បន្ទាប់ពីចាកចេញពីរ៉ុក្កែត។
នៅក្នុងបទសម្ភាសន៍មួយផ្សេងទៀត Katy Perry បាននិយាយថា ដំណើរនេះជួយឲ្យនាងមានអារម្មណ៍ស្វែងយល់កាន់តែច្បាស់និងលង់ស្រឡាញ់អវកាសកាន់តែខ្លាំង ព្រោះខ្លួនមិនអាចដឹងថា មានអារម្មណ៍ស្រឡាញ់ប៉ុណ្ណាឲ្យប្រាកដនោះទេ រហូតដល់ថ្ងៃហោះហើរមកដល់។ មិនតែបុណ្ណោះ តារាចម្រៀងក៏បានកាន់ផ្កាមួយប្រភេទឈ្មោះថា Chrysanthemum ឡើងលើរ៉ុក្កែត ដើម្បីតំណាងដល់ភាពស្រស់ស្អាតរបស់ផែនដី។
លើសពីនេះទៀត តារាចម្រៀងសម័យនិយម (pop) រូបនេះបានបញ្ចាក់បន្ថែមអំពីអារម្មណ៍ផ្ទាល់ខ្លួនថា « ផ្កា Chrysanthemum គឺជាផ្កាធម្មតា ប៉ុន្តែអាចដុះបានគ្រប់លក្ខខណ្ឌ។ ពួកវាអាចដុះតាមស៊ីម៉ងត៍ ស្នាមប្រេះ និងសូម្បីតែនៅលើជញ្ជាំង។ ពួកវាមានភាពធន់ រឹងមាំ និងគ្រប់ទីកន្លែង។ ចំពោះខ្ញុំ ផ្កា Chrysanthemum គឺដូចជាស្នាមញញឹមរបស់ព្រះ ប៉ុន្តែក៏ជាការរំលឹកពីភាពស្រស់ស្អាតនៃផែនដី។ អព្ភូតហេតុមាននៅគ្រប់ទីកន្លែងជុំវិញយើង សូម្បីតែនៅក្នុងបរិយាកាសដ៏សាមញ្ញមួយ ដែលមនុស្សពុំសូវចាប់អារម្មណ៍ក៏ដោយ»។

មិនតែបុណ្ណោះ ម្ចាស់បទ «Dark Horse» រូបនេះ ក៏បានបង្ហាញដែរថា នាងបានច្រៀងបទចម្រៀង «What a Wonderful Life» ឆ្នាំ១៩៦៧ របស់ Louis Armstrong ក្នុងអំឡុងពេលចុះចត ដើម្បីគោរពភាពស្រស់ស្អាត និងវត្ថុដ៏អស្ចារ្យដែលផែនដីផ្តល់ឲ្យមនុស្ស។ ជាពិសេស នាងនឹងនិពន្ធបទចម្រៀងមួយបទអំពីបទពិសោធន៍មួយនេះ។
ទោះយ៉ាងណា មួយថ្ងៃមុនការហោះហើរ តារាចម្រៀងបានបង្ហាញអារម្មណ៍រំភើបចិត្តតាមរយៈវីដេអូមួយនៅលើ Instagram ដោយបង្ហាញថា នាងបានចិញ្ចឹមក្តីសុបិនក្នុងការហោះហើរទៅកាន់លំហអាកាសអស់រយៈពេល១៥ឆ្នាំមកហើយ។
ក្រៅពីអ្នកនិពន្ធបទចម្រៀងអាមេរិចដ៏ល្បីល្បាញរូបនេះ ក្នុងដំណើរទៅកាន់ទីអវកាសនោះមានសមាជិកនាវិកផ្សេងទៀតរួមមានអតីតពិធីករ Lauren Sánchez ដែលជាគូដណ្តឹងរបស់មហាសេដ្ឋី Jeff Bezos អ្នកកាសែត Gayle King សកម្មជនសិទ្ធិមនុស្សវៀតណាម-អាមេរិក និងអ្នកស្រាវជ្រាវអវកាសយានិក Amanda Nguyen អតីតអ្នកវិទ្យាសាស្ត្ររ៉ុក្កែតរបស់ NASA Aisha Bowe និងផលិតករភាពយន្ត Kerianne Flynn ។ យោងតាមសារព័ត៌មាន NBC News ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះបានកត់សម្គាល់ការហោះហើររបស់ស្ត្រីទាំងអស់ជាលើកដំបូង ចាប់តាំងពីអវកាសយានិកសូវៀត Valentina Tereshkova បានក្លាយជាស្ត្រីដំបូងគេ ដែលបានហោះហើរទៅកាន់ទីអវកាសតែម្នាក់ឯងក្នុងឆ្នាំ ១៩៦៣៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Katy Perry និងមិត្តស្រី Jeff Bezos នឹងហោះហើរទៅលំហអាកាសលើកដំបូង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


