Connect with us

កីឡា

មក​ដឹង​​ពាន​រង្វាន់​ឯកត្តជន​ទាំង​៣​ វឿន វាសនា ទទួល​បាន​នៅលីគតៃវ៉ាន់

បានផុស

នៅ

កីឡាករ​​បាល់ទះ​ជម្រើស​​ជាតិ​កម្ពុជា វឿន វាសនា ទទួល​បាន​ពាន​រង្វាន់​ឯកត្តជន​ចំនួន​៣​ម្នាក់​ឯង​ បន្ទាប់​ពី​បាន​ជួយ​ក្រុម Win Streak ឈ្នះ​ជើង​ឯក​លីគ​បាល់ទះ​តៃវ៉ាន់​​រដូវ​កាល​២០២៤-២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាន​រង្វាន់​ទាំង​៣​ដែល វឿន វាសនា ទទួល​បាន​គឺទី១​ ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍ ដែល​ជា​ពាន​​សម្រាប់​កីឡាករ​បង្ហាញ​សមត្ថភាព​ល្អ​ជាង​គេ​បំផុត។ ទី២ ពាន​រង្វាន់​កីឡាករ​រក​បាន​ពិន្ទុ​ច្រើន​ជាង​គេ។ សរុប​ការ​ប្រកួត​ទាំង​អស់​តាំង​ពី​ចាប់​ផ្តើម​រដូវ​កាល​រហូត​ចប់​ព្រឹត្តិការណ៍ កីឡាករកម្ពុជា​​រូប​នេះ​រក​​បាន​​ចំនួន​៣៩៧​ពិន្ទុ និង​ទី​៣ ពាន​រង្វាន់កីឡាករ​វាយ​ផ្តាច់​ល្អ​​បំផុត​ដែល​ពាន​រង្វាន់​នេះ​មាន​កីឡាករ​២​នាក់​ទទួល​បាន​គឺ​អ្នក​លេង​ស្លាប​ឆ្វេង និង​ស្លាប​ស្តាំ។

សូមបញ្ជាក់ថា ចាប់តាំងពីក្លិបបាល់ទះ Win Streak បង្កើតឡើងនៅឆ្នាំ ២០២២ នេះគឺជាការឈ្នះពានលីគតៃវ៉ាន់​ចំនួន​៣ រដូវកាលជាប់ៗគ្នាក្នុងប្រវត្តិសាស្ត្រក្លិប ពោលគឺរដូវកាល ២០២២-២០២៣, ២០២៣-២០២៤ និង ២០២៤-២០២៥។ ចំណែក វឿន វាសនា វិញ​គឺ​ជា​ការ​ឈ្នះ​ជើង​ឯក​លីគ​តៃវ៉ាន់​២​លើក​ជាប់​គ្នា​ បន្ទាប់​ពី​ចូល​រួម​ជា​មួយ​ក្លិប​នេះ​កាល​ពី​ចុង​ឆ្នាំ​២០២៣។

ពាន​រង្វាន់​ឯកត្តជន​

  • កីឡាករ​ល្អ​ប្រចាំ​ព្រឹត្តិការណ៍ (MVP) ៖ វឿន វាសនា (ក្លិប Win Streak)
  • កីឡាករ​រក​បាន​ពិន្ទុ​ច្រើន​ជាង​គេ (៣៩៧​ពិន្ទុ) ៖ វឿន វាសនា (ក្លិប Win Streak)
  • កីឡាករ​វាយ​ផ្តាច់​ល្អ​ជាង​គេ​ (Best outside hitter)៖ វឿន វាសនា (ក្លិប Win Streak)
  • កីឡាករ​វាយ​ផ្តាច់​ល្អជាង​គេ​ (Best outside hitter)៖ Liu Yulin (ក្លិប Taoyuan Taiwan)
  • កីឡាករ​វាយ​ផ្តាច់​ល្អជាង​គេ​ (Opposite)៖ Chen Ende (ក្លិប Changhua Big Three Cable)
  • កីឡាករ​បិទ​កណ្តាល​ល្អជាង​គេ​ (Best Blocker)៖ Lu Jiangyaokai (ក្លិប Win Streak)
  • កីឡាករ​បិទ​កណ្តាល​ល្អ​ជាង​គេ​ (Best Blocker)៖ Lin Yihui (ក្លិប Pingtung Taipower)
  • អ្នក​ប៉ះសេ​ល្អ​​ជាង​គេ​ (Setter)៖ Chen Jieting (ក្លិប Changhua Three Cable)
  • លីប៊ើរ៉ូល្អ​​ជាង​គេ (Libero)៖ Chen Youcheng (ក្លិប Taipei Conti)

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម