ព័ត៌មានអន្ដរជាតិ
របបសឹកមីយ៉ាន់ម៉ា ដោះលែងអ្នកទោសប្រមាណ ៤ ៩០០នាក់ ដើម្បីអបអរថ្ងៃចូលឆ្នាំថ្មី
យោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋ MRTV នៅថ្ងៃព្រហស្បតិ៍ទី១៧ខែមេសាឆ្នាំ២០២៥នេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានផ្តល់ការលើកលែងទោសដល់អ្នកទោសជិត ៤ ៩០០នាក់ ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។

ឧត្តមសេនីយ៍ Min Aung Hlaing បានលើកលែងទោសបុគ្គលចំនួន ៤ ៨៩៣នាក់ ក្នុងនោះមានជនបរទេស ១៣នាក់ ដែលនឹងត្រូវបញ្ជូនទៅប្រទេសកំណើតរបស់ពួកគេវិញ។ ការលើកលែងទោសនេះ មិនរាប់បញ្ចូលអ្នកដែលត្រូវបានកាត់ទោសពីឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដូចជា ឃាតកម្ម និងករណីរំលោភ។ គេនៅមិនទាន់ដឹងថាមានអ្នកជាប់ឃុំខាងនយោបាយប៉ុន្មាននាក់ក្នុងចំណោមអ្នកដែលត្រូវបានគេដោះលែងនោះទេ។
ការដោះលែងអ្នកទោសទ្រង់ទ្រាយធំនេះ ធ្វើឡើងខណៈពេលមីយ៉ាន់ម៉ាកំពុងប្រារព្ធពិធីចូលឆ្នាំថ្មីក្នុងលក្ខណៈស្ងប់ស្ងាត់មិនអ៊ឹកអធឹកដូចសព្វដង ក្រោយពេលប្រទេសអាស៊ានមួយនេះកាន់ទុក្ខបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,៧រិចទ័រកាលពីថ្ងៃទី២៨ខែមីនា ដែលបានឆក់យកជីវិតមនុស្សអស់រាប់ពាន់នាក់។ នៅក្នុងសុន្ទរកថាឆ្នាំថ្មី លោក Min Aung Hlaing បានសន្យាកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ និងបានរំលឹកឡើងនូវផែនការរៀបចំការបោះឆ្នោតសកលនៅចុងឆ្នាំនេះ ដោយជំរុញឲ្យក្រុមប្រឆាំងចូលរួមធ្វើនយោបាយ។
ការដោះលែងអ្នកទោសយ៉ាងច្រើនក្នុងអំឡុងពេលថ្ងៃឈប់សម្រាកសំខាន់ៗគឺជាទម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ កាលពីដើមឆ្នាំនេះ នៅថ្ងៃទី៤ខែមករា របបសឹកមីយ៉ាន់ម៉ាបានដោះលែងអ្នកទោសជិត ៦ពាន់នាក់ ក្នុងនោះមានជនបរទេស ១៨០នាក់ ដើម្បីប្រារព្ធបុណ្យឯករាជ្យជាតិ៕
ដោយ៖ ឈាង
ចុចអាន៖ ទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ាលុបចោលការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ក្រោយរងគ្រោះរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


