Connect with us

ចរាចរណ៍

ប្រធានសាខាធនាគារ ABA ជួប​គ្រោះថ្នាក់ បើក​រថយន្ត​ធ្លាក់​ផ្លូវ​ស្លាប់

បានផុស

នៅ


ខេត្តរតនគិរី÷ ប្រធានសាខាធនាគារ ABA ម្នាក់​បានបាត់បង់ជីវិត បន្ទាប់ពីបើករថយន្តធ្លាក់ផ្លូវនៅវេលាម៉ោង​២១​និង​១០នាទី កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ពីនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សយ សារុំ ភេទប្រុស អាយុ៤៤ឆ្នាំជនជាតិខ្មែរ មានទីលំនៅស្នាក់នៅផ្ទះជួល ស្ថិតនៅក្នុងភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង មុខរបរ​ជា​នាយកសាខាធនាគារABA បេីកបររថយន្ត​ម៉ាក LEXUS ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2S-9873។

ជនរងគ្រោះមានជំងឺគាំងបេះដូង ហើយ​បើករថយន្តធ្លាក់ផ្លូវ​ហើយ​បានស្លាប់ បន្ទាប់ពីដឹកបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី។

បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានឯស្រុកកំណើត៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម