ចរាចរណ៍
រថយន្តដឹកសំរាមបើកបុកសិស្សសាលាម្នាក់ ហើយបន្តបុករះរថយន្ត៣គ្រឿងទៀត
ផ្តើមចេញដោយសារតែការបើកបរមិនគោរពច្បាប់ចរាចរណ៍នៅលើដងផ្លូវរបស់ភាគីរថយន្តដឹកសំរាមនោះ បានបង្កឲ្យសិស្សសាលាម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាម ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកជាមួយម៉ូតូហើយបន្តបុករះរថយន្តតូចធំចំនួន៣គ្រឿងទៀតក្នុងទិសដៅបញ្ច្រាសគ្នា។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានឡើង នៅវេលាម៉ោង ១៣:៥០នាទីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខរោងចក្រក្រោន ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុង ខេត្តព្រះសីហនុ ។

សមត្ថកិច្ចមូលដ្ឋានបាននិយាយថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តដឹកសំរាម ០១គ្រឿង ម៉ាក DONGFANG (ក្រុមហ៊ុន KSWM) ពណ៌ខៀវ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ធឿន ថិត ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ បើកបររថយន្ត ទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់លេខ១ ក្រុង ខេត្តព្រះសីហនុ បើកក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចខាងលើរថយន្តបានបើកបរបញ្ច្រាស់ទិស ហើយក៏បុករះម៉ូតូ ០១គ្រឿង និងរថយន្តចំនួន ០៣គ្រឿងទៀត។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ភាគីរងគ្រោះក្នុងករណីនេះ ១/ម៉ូតូម៉ាក HONDA AIRBLADE ពណ៌ខ្មៅ គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ វ៉ាន់ លី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស (ស្លាប់នៅកន្លែងកើតហេតុ)ស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។ ដោយឡែករថយន្តចំនួន ០៣គ្រឿងទៀត ១/រថយន្តម៉ាក TOYOTA PRIUS ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ2BN-9072 អ្នកបើកបរឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបររត់តាក់ស៊ីស្នាក់នៅភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ២ រថយន្តម៉ាក FRONTIER ពណ៌ស គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ ពេជ្រ វិចិត្រ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ។ ៣ រថយន្តម៉ាក STAREX ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2AN-6973 អ្នកបើកបរឈ្មោះ សឿន តុងលីប ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបររត់តាក់ស៊ី ស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។មានទិសដៅផ្ទុយគ្នា ។ក្រោយបង្កហេតុរួចអ្នកបើកបររថយន្តដឹកសំរាម បានចុះដីរត់គេចខ្លួនបាត់ស្រមោល។
សមត្ថកិច្ចបានប្រាប់ថា នៅក្នុងករណីនេះដែរ ភាគីម្ចាស់រថយន្តរងគ្រោះម៉ាក Strarix ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AN-6973 សុំយករថយន្តទៅជួសជុលខ្លួនឯងនិងពុំមានការប្តឹងផ្ដល់ទេ ។
បច្ចុប្បន្ន វត្ថុតាង រថយន្ត ៣គ្រឿង និងម៉ូតូ ០១គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ ស៊ុយ ចាន់ធា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


