Connect with us

ចរាចរណ៍

បើករថយន្តគេចពីម៉ូតូជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ​

បានផុស

នៅ

បុរស​ម្នាក់​បើក​រថយន្ត​តា​កូ​ម៉ា​គេច​ពី​ម៉ូតូ​មួយគ្រឿង​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាលឱ្យ​រង​ការខូចខាត​ដាច់កង់ទៅមុខ​លែងរួច​។

ហេតុការណ៍នេះ​បាន​កើ​ត​ឡើ​ង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​ស្តុ​ប​ទេព​ផន តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​ទឹកល្អក​ទី​៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា មុនពេល​កើ​ត​ហេតុ​គេ​បាន​ឃើ​ញ​រថយន្ត​ម៉ាក​តា​កូ​ម៉ាពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AN 3236 បើ​កបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើ​រ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​ក្នុងទិសដៅ​ពី​ជើ​ង​ទៅ​ត្បូង​ ខណៈ​មកដល់​ចំណុច​កើត​ហេតុ​ក៏បាន​គេច​ពី​ម៉ូតូ​មួយគ្រឿង​ដែល​បើកបរ​ខាងមុខ​ទាញ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​ឱ្យ​វៀច​ចេញមួយ​កង់​ចំណែក​រថយន្ត​បង្ក​ដាច់​កង់មុខ ផ្នែកខាងឆ្វេង​​។

ក្រោយ​កើ​ត​ហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​ចំណុច​កើ​ត​ហេតុ​និង​ទាក់ទង​ទៅ​ជំនាញ​នៃ​ការិយាល័យ​ចរាចរណ៍​ជើ​ង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​ស្ទូច​រថយន្ត​បង្ក​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម