ចរាចរណ៍
រថយន្ដដឹកត្រីបុករះចូលតូបលក់កាហ្វេរបួសធ្ងន់ស្រាល៦នាក់
មនុស្ស៦នាក់បានរងរបួសធ្ងន់ និងស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកត្រីបុកម៉ូតូ និងបុករះកន្លែងលក់កាហ្វេមួយកន្លែងជាប់ស្ថានីយលក់ប្រេង ។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១០និង៤៥ នាទីនៅក្នុងភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគបាលចរាចណ៍ស្រុករលាប្អៀរបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចបង្កឡើងដោយរថយន្ត១គ្រឿងពណ៍ស្លែពាក់ស្លាកលេខកំពង់ឆ្នាំង.2B.9679អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ បើករថយន្តពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុបានបុកម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំ ង1D. 1653.ដែលបើកបរឆ្លងផ្លូវជាតិលេខ៥ក្នុងដំណើរពីកើតទៅលិចក្នុងដំណើរខ្វែងទិសគ្នា ។

ជនរងគ្រោះបើកបរម៉ូតូមានឈ្មោះ ហាវ ណារិន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ បន្ទាប់មករថយន្តបានរេចង្កូតបន្តទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកBeatពណ៍ក្រហមពាក់ស្លាកលេខកំពង់ឆ្នាំង 1L.6655ក្នុងដំណើរខ្វែងទិសគ្នាទៀតហើយបានបន្តទៅបុកតូបលក់កាហ្វេខាងមុខដេប៉ូលក់ប្រេងឥន្ធនៈបណ្ដា លឲ្យមនុស្ស៦នាក់បានរងរបួសធ្ងន់និងស្រាលផងដែរ ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តបានចុះគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។ ដោយឡែកអ្នករងរបួសធ្ងន់និងស្រាលត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។ ចំណែករថយន្តបង្កសមត្ថកិច្ចបានចុះធ្វើការវាស់វែង និងនាំយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការនគរបាលស្រុករលាប្អៀរ ដើម្បីស្វែងរកម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយតាមនីតិវិធី៕
អត្ថបទ៖ ឈៀង ថារិទ្ធ




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


