Connect with us

ចរាចរណ៍

តើអ្វីជាសវនកម្មផ្ទៃក្នុង និងអធិការកិច្ចហិរញ្ញវត្ថុ?

បានផុស

នៅ

ក្របខ័ណ្ឌមុខងារភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ច ត្រូវបានរៀបចំឡើងដើម្បីចៀសវាងការអនុវត្តស្ទួនគ្នា ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព ស័ក្កិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដោយកំណត់មុខងារ ភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ។ ដើម្បីបង្ហាញភាពដោយឡែក នៃមុខងារសវនកម្មផ្ទៃក្នុង និងអធិការកិច្ចហិរញ្ញវត្ថុ ថ្ងៃនេះកម្ពុជាថ្មីសូមនាំប្រិយមិត្តអ្នកអានមកស្គាល់ និងយល់ដឹងអំពីមុខងារ និងភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ចហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំពូកទី ២ នៃអនុក្រឹត្យ ស្ដីពី មុខងារ និងភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ចហិរញ្ញវត្ថុ បានបញ្ជាក់ច្បាស់លាស់អំពីពាក្យថា សវនកម្មផ្ទៃក្នុង នៅតាមបណ្ដាក្រសួង-ស្ថាប័ន សហគ្រាសសាធារណៈ បំពេញមុខងារជាសេនាធិការចំណុះផ្ទាល់រដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន ដោយទទួលបន្ទុកអនុវត្តភារកិច្ច ស្របតាមច្បាប់ ស្តីពី សវនកម្មនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យលេខ ៤០ អនក្រ .បក ចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០០៥ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃសវនកម្មផ្ទៃក្នុង នៅតាមបណ្ដាស្ថាប័ន-ក្រសួង និងសហគ្រាសសាធារណៈ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

បន្ថែមលើនេះជំពួកទី ៩ ដែលចែងអំពីអង្គភាពសវនកម្មផ្ទៃក្នុង នៃអនុក្រឹត្យ ស្ដីពី ការរៀបចំការប្រព្រឹត្តទៅ របស់អង្គភាពក្រោមឱវាទ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បញ្ជាក់ថា អង្គភាពសវនកម្មផ្ទៃក្នុង បំពេញមុខងារជាសេនាធិការជូនក្រុមប្រឹក្សា អ ស ហ (អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ) និងប្រធានក្រុមប្រឹក្សា អ ស ហ លើការងារសវនកម្ម និងមានតួនាទីពិនិត្យឡើងវិញ នូវភាពត្រឹមត្រូវ ភាពសមស្រប ភាពគ្រប់គ្រាន់ នូវអនុលោមភាព សមិទ្ធិកម្ម ធនធានមនុស្ស ទ្រព្យសកម្ម ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងហិរញ្ញវត្ថុរបស់អង្គភាពក្រោមឱវាទ អ ស ហ និងរាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ ស ហ។

Business meeting

ចំណែកឯអធិការកិច្ចហិរញ្ញវត្ថុ គឺទាក់ទងទៅដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការបច្ចេកទេស របស់រាជរដ្ឋាភិបាល នៅក្នុងកិច្ចការអធិការកិច្ចហិរញ្ញវត្ថុ លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋនៅក្រសួង-ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នីតិបុគ្គលសាធារណៈ និងឯកជន ដែលទទួលផលប្រយោជន៍ ពីហិរញ្ញវត្ថុសាធារណៈ ដោយអនុលោមតាមច្បាប់ ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានភារកិច្ចរៀបចំរបាយការណ៍ លទ្ធផលអធិការកិច្ចហិរញ្ញវត្ថុប្រចាំឆ្នាំ ជូនប្រមុខរាជរដ្ឋាភិបាល និងចម្លងជូនក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

ក្នុងនោះដែរ អធិការកិច្ចហិរញ្ញវត្ថុ មានបេសកកម្មត្រួតពិនិត្យលើអនុឡោមភាពសមិទ្ធិកម្ម នៃការគ្រប់គ្រង និងការអនុវត្តកិច្ចប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដោយផ្អែកលើហានិភ័យ ករណីសង្ស័យ បណ្ដឹងតវ៉ា និងបណ្ដឹងបរិហារដើម្បី: ចូលរួមធានាការរក្សាវិន័យហិរញ្ញវត្ថុសាធារណៈ ព្រមទាំងធានាការគោរព និងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធហិរញ្ញវត្ថុសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋ។

កំណត់អំពើបំពានហិរញ្ញវត្ថុសាធារណៈ សំដៅធានាការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធហិរញ្ញវត្ថុសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋ តាមរយៈការចាត់វិធានការឲ្យទទួលខុសត្រូវ។ បង្ការ និង ឬចាត់វិធានការចំពោះការប្រព្រឹត្តិកំហុស ដោយចេតនា ឬអចេតនាលើការគ្រប់គ្រង និង/ឬការអនុវត្តកិច្ចប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។ ធានាបូរណភាពនិងសង្គតិភាព នៃព័ត៌មាន និងទិន្នន័យហិរញ្ញវត្ថុ សម្រាប់ការចូលរួមរៀបចំថវិកា និងទូទាត់ថវិកាប្រចាំឆ្នាំ។

អំពីប្រភេទសវនកម្មវិញ តាមអត្ថបទប្រចាំខែមេសា របស់អង្គភាពសវនកម្មហិរញ្ញវត្ថុ បានធ្វើការចែកចេញជា ៧ ប្រភេទជាអាទិ៍៖

ទីមួយ គឺសវនកម្មលើប្រតិបត្តិការ។ វាសំដៅលើការពិនិត្យ និងការប្រើប្រាស់ធនធានរបស់អង្គភាពដើម្បីវាយតម្លៃ ថាតើធនធានទាំងនោះ ត្រូវបានប្រើប្រាស់ដោយប្រសិទ្ធភាព និងប្រសិទ្ធផលឬទេ ដើម្បីសម្រេចគោលបំណង និងបេសកម្មរបស់សវនដ្ឋាន។ រីឯទីពីរ គឺសវនកម្មហិរញ្ញវត្ថុ។ ដែលសំដៅដល់ការពិនិត្យលើកិច្ចបញ្ជិកាគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងការធានាអះអាង ការអនុញ្ញាត និងកិច្ចការសក្ខីប័ត្រ និងការទូទាត់ថវិកា។ គោលបំណង នៃសវនកម្មប្រទភេទនេះ គឺដើម្បីផ្ទៀងផ្ទាត់ថា មានយន្តការត្រួតពិនិត្យគ្រប់គ្រាន់ចំពោះសាច់ប្រាក់ និងទ្រព្យប្រហាក់ប្រហែលដទៃទៀត ថាតើមានយន្តការគ្រប់គ្រងគ្រប់គ្រាន់លើការទិញ និងការប្រើប្រាស់ធនធានដែរឬទេ។

ទីបី គឺសវនកម្មលើភាពអនុលោម។ សំដៅដល់ការបញ្ជាក់ លើការអនុលោមទៅតាមច្បាប់ បទប្បញ្ញត្តិ គោលនយោបាយ នីតិវិធី។ ជាទូទៅវាច្រើនតែមានបំណងធានា ឲ្យមានការគោរពបទដ្ឋានច្បាប់។ ចំណែកឯទីបួន គឺការត្រួតពិនិត្យការគ្រប់គ្រងផ្ទៃក្នុង។ សវនកម្មប្រភេទនេះផ្ដោតលើសមាសធាតុ នៃសកម្មភាពសំខាន់ៗរបស់សវនដ្ឋាន ដូចជា៖ ប្រាក់បៀវត្ស លាភការ ការងារសាច់ ប្រាក់សារពើភ័ណ្ឌ និងសម្ភារៈឧបករណ៍ ការរក្សាសុវត្ថិភាពអំណោយ និងកិច្ចព្រមព្រៀង និងរបាយការណ៍ហិរញ្ញវត្ថុ ដែលទាំងនេះសុទ្ធតែជាកម្មវត្ថុ នៃការពិនិត្យនេះ។

ទីប្រាំ សវនកម្មលើការបន្លំ។ សវនកម្មនេះសំដៅដល់ការអនុវត្តសកម្មភាព សវនកម្មពិសេសនៅកន្លែងដែលការបន្លំកើតមានឡើង ឬត្រូវបានសង្ស័យ ដើម្បីជួយឲ្យប្រធានសវនកម្មអាចរកឃើញ ឬច្បាស់ថាមាន និងទំហំនៃការបន្លំ ហើយផ្ដល់នូវភ័ស្តុតាងចាំបាច់ សម្រាប់ដំណោះស្រាយតាមផ្លូវច្បាប់។ ចំណែកឯទីប្រាំមួយ គឺសវនកម្មលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ ជាទូទៅវាសំដៅដល់ការពិនិត្យ លើបរិស្ថានគ្រប់គ្រងផ្ទៃក្នុង នៃប្រព័ន្ធដំណើរការព័ត៌មានស្វ័យ​ប្រវត្តិ និងបញ្ជាក់ថា តើមន្ត្រីប្រើប្រាស់ប្រព័ន្ធទាំងនោះយ៉ាងដូចម្ដេច។ សវនកម្មនេះជាទូទៅវាយតម្លៃប្រព័ន្ធធាតុចូល ធាតុចេញ យន្តការត្រួតពិនិត្យដំណើរការ ផែនការចំលងទុក និងការស្ដារឡើងវិញប្រព័ន្ធសន្តិសុខ និងប្រព័ន្ធកុំព្យូទ័រ។ ទីប្រាំពីរ គឺសវនកម្មសមិទ្ធិកម្ម។ វាជាការពិនិត្យលើកម្មវិធីមុខងារប្រតិបត្តិការ ឬប្រព័ន្ធគ្រប់គ្រងនីតិវិធីនៃនាយកដ្ឋានអង្គភាពការិយា​ល័យ ដើម្បីវាយតម្លៃ ថាតើសវនដ្ឋានអាចសម្រេចបានភាពសន្សំសំចៃ ប្រសិទ្ធភាពប្រសិទ្ធផល នៅក្នុងការប្រើប្រាស់ធនធាន ដែលមាន ឬយ៉ាងណា?

ជាសរុប សវនកម្មផ្ទៃក្នុងមានតួនាទី ក្នុងការត្រួតពិនិត្យផ្ទៃក្នុង តាមបណ្ដាក្រសួង ស្ថាប័ន អគ្គនាយកដ្ឋាន អង្គភាពរាជធានី ខេត្ត។ ចំណែកអធិការកិច្ចហិរញ្ញវត្ថុ មានតួនាទីពិនិត្យផ្ទៃក្រៅ តាមបណ្ដាក្រសួង-ស្ថាប័ន សហគ្រាសសាធារណៈ ដែលបានកំណត់នៅក្នុងច្បាប់ បទដ្ឋានគតិយុត្តជាធរមាន។

ឯកសារយោង៖

១. អនុក្រឹត្យ ស្ដីពី ក្របខណ្ឌ មុខងារភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ច

២. អនុក្រឹត្យ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពក្រោមឪវាទ របស់អាជ្ញាសេវាហេរញ្ញវត្ថុមិនមែនធនាគារ

៣. អង្គភាពសវនកម្មផ្ទៃក្នុង ភាពខុសគ្នារវាងសវនកម្មផ្ទៃក្នុង និងអធិការកិច្ចហិរញ្ញវត្ថុ លេខ៣ ចេញផ្សាយ ខែមិនាឆ្នាំ២០២២

៤. អង្គភាពសវនកម្មផ្ទៃក្នុង ប្រភេទសវនកម្មផ្ទៃក្នុង ចេញផ្សាយខែមេសា ឆ្នាំ២០២២៕

អត្ថបទ៖ លន់ សេនី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៩ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម