ចរាចរណ៍
បើកម៉ូតូវ៉ាជែងទាក់ដៃចង្កូតដួលចូលក្រោមរថយន្ដស្លាប់២នាក់ភ្លាមៗនៅកន្លែងកើតហេតុ
បុរស២នាក់បានស្លាប់ភ្លាមៗនៅកន្លែង ខណ:ដែលពួកគេជិះម៉ូតូឌុបក្នុងល្បឿនលឿន ដោយបានវ៉ាជែងបណ្តាលអោយដួលអូសចូលទៅក្រោមរថយន្ត ខណៈកំពុងធ្វើដំណើរបញ្ជ្រាស់ទិសគ្នា។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៨យប់ នៅលើកំណាត់ផ្លូវជាតិលេខ៥៩ ស្ថិតក្នុងក្រុមទី៣ ភូមិថ្នល់បំបែក ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង។

របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានម៉ូតូឌ្រីមពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ 1L 7588 (បាត់ដំបង) បើកបរដោយឈ្មោះ ឡយ ឃ្លោក ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន និងអ្នករួមដំណើរឈ្មោះ អិត តេន ភេទប្រុស អាយុ៣០ ឆ្នាំរស់នៅភូមិ ប្រឡាយប្រាក់ ឃុំអង្គរបាន ស្រុកសំពៅលូន បានបើកបរម៉ូតូយ៉ាងលឿន ទំនងជាស្រវឹង លុះដល់ត្រង់ចំណុចកើតហេតុ ក៏បានឡើងជែងនិងម៉ូតូម៉ាកឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខ 1 AP 4193 (បាត់ដំបង) ដែលបើកបរដោយឈ្មោះ ឃៀង សុខជា ភេទប្រុស អាយុ១៦ឆ្នាំរស់នៅភូមិ ក្បាលល្ហុង ឃុំអង្គរបាន ស្រុកសំពៅលូនខេត្ត បណ្តាលអោយប៉ះដៃចង្កូតក៏បានដួលតែម្តង។ ពេលនោះដែរក៏មានរថយន្តម៉ាក ត្រាយតុន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2AA 0411(ភ្នំពេញ)បើកបរដោយឈ្មោះ ណាំ សុពៅ ភេទប្រុស អាយុ២៤ឆ្នាំរស់នៅ ភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិនខេត្ត ដែលកំពុងបើកបរមកពីមុខ ក៏បានបុកតែម្តង បណ្តាលអោយស្លាប់មនុស្ស២នាក់ ។

តាមការពិនិត្យកន្លែងកើតហេតុ ជនរងគ្រោះបានបើកបរវ៉ាជែងជាមួយម៉ូតូដែលមានដំណើរស្របទិសគ្នាធ្វើឱ្យទាក់ដៃចង្កូតបណ្ដាលឲ្យដួលទៅមុខរថយន្តដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ដោយម៉ូតូដែលដួលនេះអូសចម្ងាយជិត៣០ម៉ែត្រ ទើបចូលរថយន្ត ដោយសារល្បឿនលឿន។
ករណីនេះសមត្ថកិច្ចស្រុក បានប្រគល់ឲ្យជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីធ្វើការតាមនីតិវិធី ដោយឡែកអ្នកបើកបររថយន្តក៏បានបញ្ជូនទៅការិយាល័យដែរ ដោយសារគេមិនបានរត់គេចទៅណាទេ ៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


