សន្តិសុខសង្គម
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការនគរបាលភ្នំពេញ ចេញសេចក្តីបំភ្លឺ ទាក់ទងនឹងអធិការរងខណ្ឌច្បារអំពៅ
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការនគរបាលរាជធានីភ្នំពេញ បានសេចក្តីបកស្រាយបំភ្លឺទាក់ទងទៅនឹងចុះផ្សាយរបស់លោកវរសេនីយ៍ទោ ហេង សុវណ្ណដារ៉ា អធិការរងនគរបាលខណ្ឌច្បារអំពៅ ថាមានភាពអយុត្តិធម៌ ចំពោះករណីបង្កហិង្សាមកលើរូបគាត់ ដែលកើតឡើងបន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក Hyundai និងម៉ូតូម៉ាក Hondaមានសណ្តោងរ៉ឺម៉ក នៅចំណុចមុខហាងលក់សម្ភារៈយីហោ “២៥០០” ផ្លូវ៣៥១ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២២ ម៉ោង១៦:៣០នាទី។

កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ម៉ោង១៦:៣០នាទី មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តម៉ាក Hyundai ពណ៌ខៀវ ផ្លាកលេខ ភ្នំពេញ ២X-៥៧០៤ (អ្នកបើកបរ ឈ្មោះ គីម ហេង ជនជាតិ វៀតណាម) ជាមួយម៉ូតូម៉ាក Honda ពណ៌ខ្មៅ គ្មានផ្លាកលេខ មានសណ្តោងរ៉ឺម៉ក (អ្នកបើកបរ ឈ្មោះ ឌី ជនជាតិ ខ្មែរ ជាកម្មករ) នៅចំណុចមុខហាងលក់សម្ភារៈយីហោ “២៥០០” ផ្លូវ៣៥១ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បណ្តាលឲ្យរថយន្តបែកស្តុបក្រោយខាងឆ្វេង និងកំពិតទ្វារខាងឆ្វេង រួចឈ្មោះ ប៉ែន ផល្លា (ជាម្ចាស់ម៉ូតូ) បានចេញមុខធ្វើការដោះស្រាយសងការខូចខាតជាមួយម្ចាស់រថយន្តឈ្មោះ គីម ហេង ជំនួសឈ្មោះ ឌី រួចហើយ។
ពេលនោះ ឈ្មោះ ប៉ែន ផល្លា ក៏អូសរ៉ឺម៉កចូលខាង ស្រាប់តែឈ្មោះ ហេង សុវណ្ណដារ៉ា (អធិការរងខណ្ឌច្បារអំពៅ) ស្លៀកពាក់ស៊ីវិលជិះម៉ូតូមកដល់ស្គាល់ម្ចាស់រថយន្តក៏សួរនាំ រួចឈ្មោះ គីម ហេង ប្រាប់ថា មានបុរសម្នាក់បើកម៉ូតូសណ្តោងរ៉ឺម៉កបុករថយន្តរបស់ឈ្មោះ ឌី រួចឈ្មោះ ហេង សុវណ្ណដារ៉ា ពុំបានសួរនាំរឿងហេតុដឹងសព្វគ្រប់អស់ទេ ក៏ទៅចាប់ទាញដៃឈ្មោះ ប៉ែន ផល្លា មិនឲ្យអូសម៉ូតូចេញទៅណា ហើយក៏ឈ្លោះប្រកែកគ្នា រួចឈ្មោះ ហេង សុវណ្ណដារ៉ា ក៏ជេរឈ្មោះ ប៉ែន ផល្លា ថាអាចុយម្រាយ ថែមទាំងទាញកអាវប្រតាយប្រតប់គ្នា រួចឈ្មោះ ប៉ែន ផល្លា វាយឈ្មោះ ហេង សុវណ្ណដារ៉ា របួសក្បាល១កន្លែង និងបែកមាត់ ចំណែក ឈ្មោះ ប៉ែន ផល្លា របួសកំភូនដៃខាងស្តាំ។
បន្ទាប់ពីកើតហេតុភ្លាម សមត្ថកិច្ចចុះអន្តរាគមន៍ហៅឈ្មោះ ហេង សុវណ្ណដារ៉ា និងឈ្មោះ ប៉ែន ផល្លា មកទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធន៍ ដើម្បីធ្វើការសាកសួរ រួចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។
ក្រោយពីធ្វើការសាកសួររួច សមត្ថកិច្ចបានសុំគោលការណ៍ពីលោក ហេង ផេង ព្រះរាជអាជ្ញារង នៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ហេង ផេង ព្រះរាជអាជ្ញារង ដើម្បីឃាត់ខ្លួនឈ្មោះ ប៉ែន ផល្លា នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។ ប្រហែល១ម៉ោងក្រោយមកលោកព្រះរាជអាជ្ញារង ក៏ទាក់ទងមកអធិការនគរបាលខណ្ឌច្បារអំពៅ ដើម្បីធានា និងធ្វើកិច្ចសន្យាឈ្មោះ ប៉ែន ផល្លា ឲ្យត្រលប់ទៅលំនៅឋានវិញជាបណ្តោះអាសន្ន។
បច្ចុប្បន្នសមត្ថកិច្ចបានកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
ជាក់ស្តែងសំណុំរឿងត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចំណាត់ការបន្តផ្នែកច្បាប់នឹងត្រូវអនុវត្ត ចំពោះការអនុញ្ញាតឲ្យជនបង្កដែលមានអ្នកធានា និងធ្វើកិច្ចសន្យាឲ្យត្រឡប់ទៅគេហដ្ឋានវិញជាបណ្តោះអាសន្ន ជាការអនុញ្ញាតរបស់លោកព្រះរាជអាជ្ញារង៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


