ចរាចរណ៍
ពីរករណីផ្សេងគ្នាក្នុងថ្ងៃតែមួយ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់
ក្នុងរយះពេលមួយថ្ងៃ មានមនុស្ស២នាក់បានស្លាប់ និងរងរបួសធ្ងន់ម្នាក់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ពីរផ្សេងគ្នា នៅស្រុកភ្នំស្រុក និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក គី មករា នាយការិយាល័យនគរបាលចរាចរណ៍ខេត្តបានឲ្យដឹងថា នៅវេលាម៉ោង៧យប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៦ នៅទល់មុខឈៀងខាងលិចស្ថានីយ៍ប្រេង ស៊ីម ឃីម ចម្ងាយ៥០ម៉ែត្រ ក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយជនរងគ្រោះបើកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខប.មានជ័យ1Q-៥៤១២ បើកទៅបុកគោយន្តកន្ត្រៃពីក្រោយ បណ្តាលឲ្យដួលខ្ទាតទៅទ្រូងថ្នល់ ត្រូវរថយន្តតូចមិនស្គាល់ម៉ាកបុកកិនបន្ថែមបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ។

ជនរងគ្រោះទាំងអ្នកស្លាប់និងរបួសធ្ងន់មិនទាន់បានស្គាល់អត្តសញ្ញាណនោះទេ។ ក្រោយកើតហេតុគោយន្តកន្ត្រៃនិងរថយន្តបើកគេចខ្លួនបាត់ ។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ចំណែកនៅស្រុកភ្នំស្រុក កាលពីវេលាម៉ោង៩យប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះដែរ នៅត្រង់ចំណុចលើខ្នងអាងពន្លៃ ស្ថិតនៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយខ្លួនឯង ។ អ្នកដែលស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះ ឈ្មោះប្រែង ភារុណ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក បើកម៉ូតូម៉ាក វេវ អ៊ី សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ-ទឹកប៊ិច គ្មានស្លាកលេខ បើកក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនសង្ស័យស្រវឹង ដល់ចំណុចកើតហេតុផ្លូវកោងបានរេងចង្កូតបុកបង្គោលចំណាំងផ្លាតបណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ទាំង២ករណីនេះ មានមនុស្ស២នាក់ស្លាប់ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនិងរងរបួសធ្ងន់ម្នាក់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកវត្ថុតាងនគរបាលយកទៅរក្សាទុកនៅអធិការដើម្បីដោះស្រាយនៅពេលក្រោយ៕
អត្ថបទ ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


